**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

ឯកឧត្តម ម៉ុម ជឹមហ៊ុយ និងឯកឧត្តម ម៉ាន់ ឈឿន ចុះជួបសំណេះសំណាល ជាមួយគណៈគ្រប់គ្រងក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល

ភ្នំពេញ៖ ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ អមដំណើរដោយឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការ នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញចុះជួបសំណេះសំណាល និងពិភាក្សាការងារជាមួយគណៈគ្រប់គ្រង ស្ថិតក្នុងសង្កាត់កន្ទោក សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

ប្រធានកម្រងសាលារៀន បានលើកឡើងពីការយកចិត្តទុកដាក់បំពេញការងាររបស់លោកគ្រូ អ្នកគ្រូ ដោយស្មារតីទទួលខុសត្រូវ និងឆន្ទៈខ្ពស់ ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស។ ទោះជាដំណើរការដោយរលូន ប៉ុន្តែនៅជួបបញ្ហាប្រឈមមួយចំនួនរួមមាន ការខ្វះគ្រូ និងខ្វះអគារសិក្សាផងដែរ។ បន្ទាប់ពីបានស្តាប់សេចក្តីរាយការណ៍រួចមក ឯកឧត្តមប្រធានបានសម្តែងការកោតសរសើរ និងលើកទឹកចិត្តឱ្យបន្តការខិតខំតទៅទៀត តស៊ូជាមួយគ្នាដោយប្រែក្លាយបញ្ហាប្រឈមឱ្យទៅជាកាលានុវត្តភាព។

បញ្ហាអាទិភាពជាអចិន្រ្តែយ៍ពាក់ព័ន្ធវិស័យអប់រំមានជាអាទិ៍ ១-ត្រូវខិតខំដោះស្រាយសំណូមពររៀនសូត្រ នៅគ្រប់ភូមិសិក្សា ២-ទំនើបកម្មប្រព័ន្ធអប់រំ ដើម្បីឆ្លើយតបទៅសំណូមពរសង្គម និងទីផ្សារការងារ ៣-លើកកម្ពស់វិជ្ជាជីវៈគ្រូបង្រៀន ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងលើកកម្ពស់ជីវភាពរស់នៅ និង៤-ប្រមូលគ្រប់ធនធាន ដើម្បីបុព្វហេតុវិស័យអប់រំ។ ពាក់ព័ន្ធសភាពការណ៍ជាតិ អន្តរជាតិ មានភាពស្មុគស្មាញ ចាក់ស្រេះ ដោយវិបត្តិជំងឺកូវីដ-១៩ ការអូសបន្លាយនៃសង្គ្រាម ការប្រកួតប្រជែងខាងភូមិសាស្រ្តនយោបាយ និងកាប្រែប្រួលអាកាសធាតុ។

ទោះជាវិបត្តិដ៏ស្មុគស្មាញ ក៏រាជរដ្ឋាភិបាលបានខិតខំដោះស្រាយដោយជោគជ័យក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ការស្តារសេដ្ឋកិច្ច និងការរៀបចំកិច្ចប្រជុំកំពូលនានា ដើម្បីជំរុញការអភិវឌ្ឍ និងលើកកម្ពស់កិត្យានុភាពជាតិលើឆាកអន្តរជាតិ។ សំណូមពរបន្តរួបរួមប្រមូលកម្លាំង គាំទ្រនូវគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បីបន្តការអភិវឌ្ឍប្រទេសជាតិយើង ឆ្ពោះទៅរកភាពរុងរឿងជាអមតៈ ៕

អត្ថបទដែលជាប់ទាក់ទង