**អាមេរិក បើកការវាយប្រហារសាជាថ្មីលើអ៉ីរ៉ង់ ខណៈកិច្ចប្រឹងប្រែងបិទបញ្ចប់សង្រ្គាមកំពុងជាប់គាំង**ក្រុមមន្ត្រីសន្តិសុខលីបង់៖ ការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលលើភាគខាងត្បូងលីបង់ បានសម្លាប់មនុស្សយ៉ាងហោច ១៣នាក់**យោធាប៉ាគីស្ថានប្រកាសថា បុគ្គលិកយោធាទាំងអស់ដែលស្ថិតនៅលើឧទ្ធម្ភាគចក្របានបាត់បង់ជីវិតទាំងស្រុង បន្ទាប់ពីជួបគ្រោះថ្នាក់ធ្លាក់នៅក្បែរទីក្រុងមុយហ្សាហ្វារ៉ាបាដ ក្នុងតំបន់កាស្មៀរ**សម្តេចតេជោ បង្ហាញពីវីរភាព និងគុណបំណាច់ដ៏ធំធេងចំពោះជាតិមាតុភូមិរបស់វីរកងទ័ព ដែលបានយកទ្រូងពាំងគ្រាប់ ដើម្បីជាតិទឹកដី និងប្រជាជន**សម្តេចតេជោ ណែនាំដល់អាជ្ញាធរត្រូវយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានប្រសិទ្ធភាព**លោក នេតាន់យ៉ាហ៊ូ នឹងបន្តឈរឈ្មោះបោះឆ្នោតសម្រាប់អាណត្តិថ្មីក្នុងឆ្នាំនេះ បន្ទាប់ពីលោកត្រាំ សម្តែងភាពសង្ស័យថា តើមេដឹកនាំរូបនេះចង់បន្តតំណែងទៀតឬយ៉ាងណា**រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**សម្តេចតេជោ ប្រកាសចាត់វិធានការលើក្រុមឈ្មួញនាំសាច់បង្កកពីប្រទេសថៃ និងហៅឈ្មួញមកសួរដោយផ្ទាល់ រកមុខមន្ត្រីដែលពាក់ព័ន្ធ**ជនជាតិចិន ១៥៦នាក់ពាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**ក្រសួងបរិស្ថានតម្រូវឱ្យក្រុមហ៊ុនរុករករ៉ែ RONG CHENG INDUSTRIAL INVESMENT (CAMBODIA) CO., LTD. អនុវត្តតាមច្បាប់ ស្តារបរិស្ថានឡើងវិញស្របតាមបទដ្ឋានបរិស្ថាន ដើម្បីចៀសវាងផលប៉ះពាល់បរិស្ថាននិងធនធានធម្មជាតិ**លោក ម៉េ​ង​​​​ ស្រ៊ុន​​​​​​ មេបញ្ជាការ បាន​បរិច្ចាគ​ថវិកា​ចំនួន​១,២៨០.០០០រៀល ក្នុងការឧបត្ថម្ភ​ទៅ​ដល់ប្រជាពលរដ្ឋដែលរងគ្រោះអគ្គិភ័យឆេះផ្ទះមួយគ្រួសារនិង​ប្រជាពល​រដ្ឋ​មាន​ជីវភាព​ខ្វះខាត ជួបការ​លំបាក​ ក្នុងភូមិសាស្ត្រស្រុកភ្នំស្រួច**ពីថ្នាក់រៀនទៅ​កសិដ្ឋាន​ឆ្លាតវៃ ! សិស្ស NTTI បង្កើត​បាន​ប្រព័ន្ធ Solar Greenhouse គ្រប់គ្រ​ងដំ​ណាំ​ដោយ​ស្វ័យប្រវត្តិ**ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសប៊ុលហ្គារីចូលរួមផ្សព្វផ្សាយ**នគរបាលខេត្តស្វាយរៀង ចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចផ្ទះជួលនៅក្រុងបាវិត**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត របស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់**គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ចុះបំពេញបេសកកម្មស្វែងយល់ពីការអនុវត្តច្បាប់ និងវិស័យយុត្តិធម៌ នៅសាលាដំបូងខេត្តព្រៃវែង**អគ្គស្នងការនគរបាលជាតិ បើកកិច្ច ប្រជុំ ការ ងារ ប្រយុទ្ធ ប្រឆាំង បទ ល្មើស ឆបោក តាមប្រព័ន្ធ បច្ចេកវិទ្យា ONLINE SCAMS នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបន្តទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីលានទុកដាក់សំរាម TPA SUPIT URANG ស្ថិតនៅក្នុងក្រុងម៉ាឡាង ឥណ្ឌូណេស៊ី**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង**មនុស្សយ៉ាងហោច១៣នាក់ ក្នុងនោះមាន កុមារ១១នាក់ ត្រូវបានសម្លាប់ បន្ទាប់ពីយោធាប៉ាគីស្ថាន បើកការវាយប្រហារតាមផ្លូវអាកាសនៅខេត្តចំនួន៣ នៃប្រទេសអាហ្វហ្កានីស្ថាន

ឯកឧត្តម សាយ សំអាល់ អញ្ជើញចែកអំណោយប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន ១,០៥៨គ្រួសារ ក្នុងស្រុកព្រៃនប់

ភ្នំពេញ៖ ឯកឧត្តម សាយ សំអាល់ ប្រធានក្រុមការងារចុះជួយខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ អញ្ជើញនាំយកអំណោយសង្គ្រោះបន្ទាន់របស់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ចែកជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន ៨ឃុំ ស្មើនឹង ១.០៥៨គ្រួសារ នៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីអ្នកតំណាងរាស្ត្រខេត្តព្រះសីហនុ ឯកឧត្តម លោកជំទាវប្រធានកិត្តិយសសាខា មន្ត្រីសាខា និងអ្នកស្ម័គ្រចិត្តសាខាកាកបាទក្រហម នៅខាងក្រោយសាលាបឋមសិក្សាសាមគ្គី ស្ថិតនៅឃុំសាមគ្គីស្រុកព្រៃនប់។

លោក អ៉ី ធារិន អភិបាលស្រុកព្រៃនប់ បានរាយការណ៍ពីគ្រោះធម្មជាតិ ខ្យល់កន្រ្តាក់កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ នៅស្រុកព្រៃនប់ បង្កធ្វើឱ្យផ្ទះប្រជាពលរដ្ឋជិត ៤ពាន់គ្រួសារ រងផលប៉ះពាល់ផ្ទះរបើកដំបូល រលំផ្ទះ និងរងរបួសមនុស្សចំនួន ៥នាក់។ ហើយថ្ងៃនេះយើងធ្វើការចែកអំណោយសង្គ្រោះជូនបងប្អូនប្រជាពលរដ្ឋបន្តទៀតចំនួន ១.០៥៨គ្រួសារ មកពី ៨ឃុំ ក្នុងស្រុកព្រៃនប់។

ឯកឧត្តម សាយ សំអាល់ ប្រធានក្រុមការងារចុះជួយខេត្តព្រះសីហនុ មានប្រសាសន៍ថ្លែងទៅកាន់ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់នៅក្នុងស្រុកព្រៃនប់ ក៏ដូចជាប្រជាពលរដ្ឋរងគ្រោះនៅស្រុកកំពង់សីលាដែលទទួលរងគ្រោះធម្មជាតិខ្យល់មុសុងចុងរដូវវស្សាឆ្នាំនេះ ដែលបង្កឱ្យបើងដំបូលផ្ទះ រលំផ្ទះ និងមានអ្នករងរបួសថែមទៀតផង។ ព្រមទាំងបានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ សេចក្តីនឹករលឹកពីសម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចតេជោ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងចូលរួមការលំបាករបស់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះធម្មជាតិ (ខ្យល់កន្រ្តាក់) នៅក្នុងស្រុកចំនួនពីរក្នុងខេត្តព្រះសីហនុ មានដូចជា ស្រុកព្រៃនប់ និងស្រុកកំពង់សីលា ព្រមទាំងបានធ្វើការអំពាវនាវជូនចំពោះពុកម៉ែ បងប្អូនទាំងអស់ត្រូវថែទាំសុខភាពកូនចៅក្រុមគ្រួសារឱ្យមានសុខភាពល្អគ្រប់ក្រុមគ្រួ សារ។

ក្នុងឱកាសនោះឯកឧត្តម សាយ សំអាល់ ក៏បានសូមអភ័យទោសពុកម៉ែបងប្អូនក្នុងការយឺតយ៉ាវការជួសជុលសាងសង់ផ្លូវជាតិលេខ៣ ដោយសារយើងត្រូវធ្វើការវាយតម្លៃ និងសិក្សាឡើងវិញ បុកសរសរ (គ្រឹះ) ចាក់ពីលើដូចជាស្ពាន ទន្ទឹមនោះយើងក៏សិក្សាពីជំរើសងាកចេញពីផ្លូវនេះ ហើយក៏គ្មានជំរើសណាល្អក្រៅពីនេះទេ។ ឯកឧត្តម បានបញ្ជាក់ថា មិនសន្យាទេ តែយើងនឹងធ្វើផ្លូវនេះ ដើម្បីធ្វើដំណើរបាន ដំបូងយើងជួសជុលជាមុនសិន នៅពេលយើងមានថវិកា យើងនឹងកសាងផ្លូវនេះតាមលក្ខណៈបច្ចេកទេស។ សង្ឃឹមថា ផ្លូវនេះនៅជាមួយយើងទាំងអស់គ្នាបានយូរ ក៏ប៉ុន្តែចន្លោះពេលនេះរហូតដល់ធ្វើផ្លូវនេះ ឯកឧត្តម សូមអធ្យាស័យពុកម៉ែបងប្អូន ចំពោះការយឺតយ៉ាវធ្វើផ្លូវនេះ ក្រុមការងារក៏បានសំណូមពរមកជួយដោះស្រាយផ្លូវនេះ ហើយឥឡូវនេះឯកឧត្តម កំពុងធ្វើការងារជាមួយឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ចាប់ផ្តើមកសាងផ្លូវនេះក្នុងពេលឆាប់ខាងមុខ ផ្លូវនេះចែករំលែកផលប្រយោជន៍ប្រកបដោយសមធម៌ដល់ខេត្ត កំពត ខេត្តកែបផងដែរ និងជាផ្លូវសេដ្ឋកិច្ច និងទេសចរណ៍។ ដោយសារកំណើនសេដ្ឋកិច្ចខេត្តព្រះសីហនុ ជាប៉ូលសេដ្ឋកិច្ចទី២ សង្ឃឹមថាអ្នកដែលរស់នៅតាមដងផ្លូវជាតិលេខ៣ បានទទួលផលប្រយោជន៍ពីការរីកចម្រើនរបស់ខេត្តព្រះសីហនុរបស់យើងដែរ និងសូមចូលរួមរំលែកការលំបាករបស់ពុកម៉ែបងប្អូនព្រមទាំងបានថ្លែងអំណរគុណរដ្ឋបាលខេត្ត រដ្ឋបាលស្រុក និងអាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ មន្ត្រីសាខា និងអ្នកស្មគ័្រចិត្តសាខាខេត្តព្រះសីហនុ បានធ្វើការឆ្លើយតបយ៉ាងលឿនក្នុងការជួយដល់ការលំបាករបស់ពុកម៉ែបងប្អូននៅទីនេះបានទាន់ពេលវេលា។

សូមបញ្ជាក់ថា ខ្យល់កន្រ្តាក់បានបំផ្លាញផ្ទះរបស់ប្រជាពលរដ្ឋនៅស្រុកព្រៃនប់អស់ចំនួន ១១ឃុំ លើ ១៥ឃុំ ស្មើនឹងចំនួន ៣.៥៨៧គ្រួសារ ក្នុងនោះរបើកដំបូល ៣.៥៥៦ខ្នងផ្ទះ រលំផ្ទះ ៣១ខ្នង រងរបួសមនុស្ស ៥នាក់។ ដោយឡែកនៅស្រុកកំពង់សីលា របើកដំបូលផ្ទះអស់ចំនួន ១១៤គ្រួសារផងដែរ។ ក្រៅពីការខូចខាតដំបូលផ្ទះប្រជាពលរដ្ឋ ក៏មានការខូចខាតដំបូលអគារអធិការដ្ឋាននគរបាល ដំបូលអគាររដ្ឋបាលសាលាស្រុក និងដំបូលសាលារៀនចំនួន ១៤ទីតាំងផងដែរនៅក្នុងស្រុកព្រៃនប់។

អំណោយចែកជូនប្រជាពលរដ្ឋចំនួន ១,០៥៨គ្រួសារ មកពី ៨ឃុំ នៅស្រុកព្រៃនប់ ក្នុងមួយគ្រួសារទទួលបានអង្ករ ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ត្រីខ១០កំប៉ុង កន្ទេល១ ជែល១ដប ទឹកសុទ្ធ ១កេស ឃីតមួយកញ្ចប់ (មុង១ ភួយ១ សារុង១ ក្រម៉ា១) និងថវិកា ៥០,០០០រៀល ដោយឡែកគ្រួសាររងគ្រោះរលំផ្ទះចំនួន ២ខ្នង ទទួលបានថវិកាបន្ថែម ១លានរៀល និងតង់១ និងអ្នកស្ម័គ្រចិត្តសាខាចំនួន ៣៥នាក់ ក្នុងម្នាក់ទទួលបានថវិកា ១០ម៉ឺនរៀលផងដែរ៕

អត្ថបទដែលជាប់ទាក់ទង