**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន៖ កម្ពុជា លើកទឹកចិត្តដល់ការវិនិយោគ លើការផលិតប្លាស្ទិក ដែលធ្វើពីវត្ថុធាតុដើម ជីវៈប្លាស្ទិក

ភ្នំពេញ៖ ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថា កម្ពុជាលើកទឹកចិត្ត ដល់ការវិនិយោគលើការផលិត ប្លាស្ទិក ដែលធ្វើពីវត្ថុធាតុដើម ជីវៈប្លាស្ទិក ដូចជាធ្វើពីអង្ករ និងដំឡូងមីជាដើម ។

ឯកឧត្ដមរដ្ឋលេខាធិការ នេត្រ ភក្ត្រា បានមានប្រសាសន៍ថា ក្នុងអនុក្រឹត្យអំពីការគ្រប់គ្រងប្លាស្ទិក គឺប្រទេសកម្ពុជាហាមឃាត់ មិនឲ្យមានការនាំចូលនូវផលិតផលប្លាស្ទិក ដែលមានកម្រាស់លើសពី ០,០៣មីលីម៉ែត្រទេ ។

ឯកឧត្ដមបន្តថា នៅប្រទេសកម្ពុជា មានសហគ្រាសផលិតប្លាស្ទិក ដែលធ្វើពីសារធាតុជីវៈប្លាស្ទិក នៅខេត្តពោធិ៍សាត់ ដែលបានបំភ្លេចបំពង់បឺត ចាន និងកែវជាដើម ។

ឯកឧត្ដមអ្នកនាំពាក្យ ថ្លែងថា យើងក៏លើកទឹកចិត្តឲ្យមានការកែច្នៃឡើងវិញ នូវប្រភេទប្លាស្ទិក ព្រោះសំណល់នៅក្នុងប្រទេសកម្ពុជាយើង ១ឆ្នាំមានជាង ៤លានតោន ហើយក្នុងមួយថ្ងៃជាង ១ម៉ឺនតោន ដែលក្នុងនោះ ៦០ទៅ៦៥ភាគរយ ជាសំណល់សរីរាង្គ ដោយឡែកប្រមាណជាង ២០ភាគរយ ជាសំណល់ប្លាស្ទិក នៅសល់ប៉ុន្មានជាសំណល់រឹង ។

ឯកឧត្ដម នេត្រ ភក្ត្រា ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋ ចូលរួមក្នុងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងលើកទឹកចិត្តឲ្យមានការកែច្នៃបន្ថែមទៀត ។ ឯកឧត្ដមថា សំខាន់គឺការប្រើប្រាស់នូវរបស់របរ ដែលមានមេត្រីភាពបរិស្ថានសម្រាប់ ការកាត់បន្ថយការបំពុល ហើយឥឡូវយើងឃើញមានចលនា នៃការផ្លាស់ប្តូរឥរិយាបថ មានការប្រើប្រាស់ដបទឹករួម មានការកែច្នៃផ្សេងផ្សេងៗ និងមានការប្រើប្រាស់នូវវត្ថុមួយចំនួនដែល គេហៅថាមេត្រីបរិស្ថាន កែវទឹក ឬក៏បំពង់បឺតហ្នឹង ដែលគេប្រើប្រាស់ ហើយសំខាន់មួយទៀតគឺយើងកំពុងតែគិតគូរ ទៅលើការគ្រប់គ្រងទៅលើសំណល់ប្លាស្ទិក គេហៅថាផលិតផលប្លាស្ទិក ដែលប្រើប្រាស់ម្ដងបោះចោល ។

ឯកឧត្ដមគូសបញ្ជាក់ថា សំណល់ប្លាស្ទិកនៅលើភពផែនដី របស់យើង គឺមានច្រើនហើយនៅឆ្នាំ២០៥០ បើយើងអត់បានទប់ស្កាត់ឲ្យបានទេ សំណល់ប្លាស្ទិកឡើងរហូតដល់ ៣៤ប៊ីលានតោន ដែលជាបញ្ហាមួយយើងត្រូវដោះស្រាយ ៕

អត្ថបទដែលជាប់ទាក់ទង