**សម្តេចតេជោ ហ៊ុន សែន៖ របបប្រល័យពូជសាសន៍ ប៉ុល ពត សូម្បីតែសិទ្ធិរស់រានមានជីវិតដែលជាសិទ្ធិមូលដ្ឋានពីកំណើតរបស់មនុស្សក៏គ្មានដែរ**សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆែកប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ**កាកបាទក្រហមកម្ពុជា ផ្ដល់អំណោយជូនដល់គ្រួសារលោក ចន ធី អាយុ ប្រជាការពារ រស់នៅស្រុកព្រៃឈរ ដែលមានកូនសុទ្ធតែមានពិការភាពក្រិះក្រិន**រថយន្តសង្គ្រោះមន្ទីរពេទ្យបង្អែកស្រុកថ្មពួករេចង្កូតជ្រុលទៅបុកជាងកំពុងជួសជុលម៉ូតូស្លាប់ម្នាក់**រដ្ឋបាលខេត្តបាត់ដំបង ប្រារព្ធទិវាជាតិនៃការចងចាំ រំលឹកដល់អ្នកដែលបានស្លាប់ នៅរបបប្រល័យពូជសាសន៍ ប៉ុលពត នៅបរិវេណវត្តពោធិ៍ក្នុង ក្រុងបាត់ដំបង**អភិបាលខេត្តព្រះសីហនុ សង្ឃឹមថា នៅឆ្នាំខាងមុខយើងនឹងជ្រើសរើសបានកីឡាករល្អសម្រាប់ជម្រើសជាតិ ធ្វើឱ្យយុវជនរបស់យើងស្រឡាញ់ និងចូលលេងកីឡាកាន់តែច្រើន**រដ្ឋមន្ត្រីក្រសួងអប់រំ ផ្ដល់នូវអនុសាសន៍០៥ចំណុច ដើម្បីបន្តលើកកម្ពស់វិស័យអប់រំនៅកម្ពុជា**សម្ដេចតេជោ​ បញ្ជាឲ្យសមត្ថកិច្ចកម្ពុជា​ សហការជាមួយវៀតណាម​ វែកមុខអ្នកចូលជេរសម្ដេច រឿងព្រែកជីកហ្វូណន**អាមេរិក ពិចារណាឡើងវិញ ចំពោះការដាក់បម្រាម លើពេជ្យរបស់រុស្សី**គណៈកម្មាធិការមជ្ឈិមបក្សរបស់វៀតណាម បានផ្តល់អនុសាសន៍ឱ្យ រដ្ឋមន្ត្រីសន្តិសុខសាធារណៈ គឺលោក To Lam ក្លាយជាប្រធានាធិបតីវៀតណាម**ថ្នាក់ដឹកនាំខេត្តកណ្ដាល អញ្ជើញចូលរួមក្នុងពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី កសាងសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី**ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ចុះត្រួតពិនិត្យផ្លូវមួយខ្សែពីឃុំកោះសំពាយដល់ភូមិត្បូងខ្លា ឃុំអូរម្រះ ស្រុកសៀមបូក**ឯកឧត្ដម ស្វាយ សំអ៊ាង៖ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ ពិសេសការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដែលកម្ពុជាបានអនុវត្តតាំងពីឆ្នាំ១៩៩៣**សមាគមក្រុមការងារ១០០រាត្រី សហការជាមួយបណ្ដាអង្គការសមាគម ផលិតវីដេអូដើម្បីទប់ស្កាត់ការបង្កើតព័ត៌មានក្លែងក្លាយ នៅក្រុងរុនតាឯកតេជោសែន**សហភាពអង្គការសង្គមស៊ីវិល ចុះបណ្ដុះបណ្ដាលច្បាប់ នៅតំបន់រុនតាឯក ពាក់ព័ន្ធនឹងការការពារទ្រព្យសម្បត្តិដែលជាកម្មសិទ្ធិ និងការដាំដុះបន្លែដំណាំផ្សេងៗក្នុងបរីជនបទ**រន្ទះបាញ់ពលរដ្ឋស្លាប់ ២នាក់ និង ៥នាក់ទៀតរបួសធ្ងន់ស្រាល ខណៈកំពុងព្រួសស្រូវ**អភិបាលរាជធានីភ្នំពេញ ចាត់តាំងតំណាងនាំយកលិខិតរំលែកមរណទុក្ខ និងបច្ច័យ ចូលរួមពិធីបុណ្យសពលោក ហោ ម៉ៅ**សមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តកំពត បើកវគ្គបណ្តុះបណ្តាលអំពីជំងឺទឹកនោមផ្អែម និងជំងឺធាត់ដល់សមាជិកាសកម្មសមាគមកាយឫទ្ធិនារីកម្ពុជាស្រុកអង្គរជ័យ**សមាជិកាសកម្មក្រុមកន្ទុំរុយស្រុកបន្ទាយមាសជាង៤០នាក់ ទទួលបានការឧបត្ថម្ភសម្ភារសិក្សាភាសាអង់គ្លេសពីសមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តកំពត**ឯកឧត្តម ឃួង ស្រេង៖ បើមានសមាជិក សមាជិកាយើងណាម្នាក់មានទុក្ខ ឈឺស្កាត់ ទោះយប់ ឬថ្ងៃក៏ដោយ សុំទាក់ទងមកលោកភ្លាមៗ

បទវិភាគ៖ទំនាក់ទំនងរវាងចិននិងអារ៉ាប៊ីសាអ៊ូឌីតដែលមានភាពកាន់តែស៊ីជម្រៅឥតឈប់ឈរ វាមិនត្រឹមតែសមស្របនឹងផលប្រយោជន៍អភិវឌ្ឍន៍របស់ប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងក៏មានអំណោយផលដល់ការគាំពារសន្តិភាពនិងស្ថិរភាពនៃពិភពលោកផងដែរ


កាលពីថ្ងៃទី៨ខែធ្នូតាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិនបានចូលគាល់ព្រះបាទ Salman bin Abdul Aziz Al Saud ព្រះមហាក្សត្រនៃប្រទេសអារ៉ាប៊ីសាអ៊ូឌីតនៅព្រះបរមរាជវាំងក្នុងទីក្រុងរីយ៉ាត ព្រមទាំងជួបពិភាក្សាការងារជាមួយព្រះអង្គម្ចាស់ Muhammad bin Salman binAbdel Aziz Al Saud ព្រះរាជទាយាទនិងជានាយករដ្ឋមន្ត្រីអារ៉ាប៊ីសាអ៊ូឌីតផងដែរ ។ ភាគីទាំងពីរបានឈានដល់គំនិតឯកភាពរួមអំពីការជំរុញឱ្យទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រដោយគ្រប់ជ្រុងជ្រោយរវាងចិននិងអារ៉ាប៊ីសាអ៊ូឌីតទទួលបានការអភិវឌ្ឍកាន់តែធំ ។ និពន្ធនាយកនៃ«កាសែតរីយ៉ាត»របស់អារ៉ាប៊ីសាអ៊ូឌីតបានចុះផ្សាយបទអត្ថាធិប្បាយថា ដំណើរទស្សនកិច្ចលើកនេះមុខជានឹងជំរុញឱ្យកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងចិននិងអារ៉ាប៊ីសាអ៊ូឌីតឡើងដល់កម្រិតថ្មីថែមទៀត ដើម្បីត្រួសត្រាយអនាគតកាន់តែភ្លឺស្វាងសម្រាប់ទំនាក់ទំនងរវាងអារ៉ាប៊ីសាអ៊ូឌីតនិងចិន ។
បច្ចុប្បន្ននេះ ស្ថានភាពប្រែប្រួលដែលមិនធ្លាប់មានក្នុងរយៈពេល១សតវត្សរ៍កន្លងមកបន្តវិវឌ្ឍយ៉ាងឆាប់រហ័ស សេដ្ឋកិច្ចពិភពលោកខ្វះកម្លាំងស្តារឡើងវិញ ។ ប្រទេសប៉ែកខាងលិចមួយចំនួនអនុវត្តឯកតោភាគីនិយមនិងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃទៀត ដែលបានធ្វើឱ្យស្ថានការណ៍ភូមិសាស្ត្រនយោបាយមានភាពកាន់តែតានតឹង ។ ក្នុងស្ថានការណ៍ថ្មីនេះ ភាគីទាំងពីរធ្វើឱ្យទំនុកចិត្តខាងនយោបាយគ្នាទៅវិញទៅមកមានភាពកាន់តែស៊ីជម្រៅ ជំរុញកិច្ចសហប្រតិបត្តិការខាងសេដ្ឋកិច្ចនិងបង្កើនការផ្លាស់ប្តូរខាងវប្បធម៌មនុស្សជាតិ វាមិនត្រឹមតែសមស្របនឹងផលប្រយោជន៍អភិវឌ្ឍន៍របស់ប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងក៏មានអំណោយផលដល់ការគាំពារសន្តិភាពនិងស្ថិរភាពនៃពិភពលោកផងដែរ ។
“ផលប្រយោជន៍របស់ភាគីចិនក៏ជាផលប្រយោជន៍របស់ភាគីអារ៉ាប៊ីសាអ៊ូឌីតដែរ ។” ការសម្តែងអាកប្បកិរិយារបស់ព្រះបាទ Salman ព្រះមហាក្សត្រនៃប្រទេសអារ៉ាប៊ីសាអ៊ូឌីតបែបនេះបានទាក់ទាញការយកចិត្តទុកដាក់របស់ប្រព័ន្ធសារព័ត៌មានជាច្រើន ។ ក្នុងអំឡុងពេលបំពេញទស្សនកិច្ច ភាគីទាំងពីរចិននិងអារ៉ាប៊ីសាអ៊ូឌីតសុទ្ធតែបានបង្ហាញពីការគាំទ្រខាងនយោបាយយ៉ាងមុតមាំចំពោះគ្នាទៅវិញទៅមក ។ លោកប្រធានរដ្ឋចិន Xi Jinping បានគូសបញ្ជាក់ថា ភាគីចិនគាំទ្រយ៉ាងមុតមាំចំពោះអារ៉ាប៊ីសាអ៊ូឌីតក្នុងការបន្តដើរតាមផ្លូវអភិវឌ្ឍន៍ដែលសមស្របនឹងសភាពការណ៍ជាតិរបស់ខ្លួន ។ ព្រះអង្គម្ចាស់ Muhammad bin Salman binAbdel Aziz Al Saud ព្រះរាជទាយាទនិងជានាយករដ្ឋមន្ត្រីអារ៉ាប៊ីសាអ៊ូឌីតបានសម្តែងការគាំទ្រយ៉ាងខ្លាំងចំពោះភាគីចិនដោយប្រើ “ការគាំទ្រយ៉ាងមុតមាំ”ចំនួនបីនិង “ការប្រឆាំងជាដាច់ខាត”ចំនួនមួយ ។ ក្នុងបរិបទដែលស្ថានការណ៍ក្នុងតំបន់និងអន្តរជាតិមានភាពបម្រែបម្រួលយ៉ាងខ្លាំងនិងស្មុគ្រស្មាញនាពេលបច្ចុប្បន្ន ចិននិងអារ៉ាប៊ីសាអ៊ូឌីតបានគាំទ្រគ្នាទៅវិញទៅមកលើបញ្ហាពាក់ព័ន្ធដល់ផលប្រយោជន៍ជាស្នូលរៀងខ្លួន ដើម្បីផ្តល់ការការពារនិងធានាដល់ការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអារ៉ាប៊ីសាអ៊ូឌីតក្នុងយុគសម័យថ្មី ។
ចំណងមិត្តភាពរវាងចិននិងអារ៉ាប៊ីសាអ៊ូឌីតមានភាពកាន់តែស៊ីជម្រៅ ក៏ត្រូវការកម្លាំងចលករក្នុងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មដែរ ។ ក្នុងបរិបទដែលជំងឺកូវីដ១៩បានរីករាលដាល នៅទូទាំងពិភពលោក ទំហំពាណិជ្ជកម្មទ្វេភាគីចិននិងអារ៉ាប៊ីសាអ៊ូឌីតក្នុងឆ្នាំ២០២១នៅតែកើនឡើង៣០ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ ដែលបានបង្ហាញយ៉ាងពេញលេញនូវភាពធន់នៃកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងភាគីទាំងពីរ ។ ពេលជួបពិភាក្សាការងារជាមួយព្រះអង្គម្ចាស់ Muhammad bin Salman binAbdel Aziz Al Saud ព្រះរាជទាយាទនិងជានាយករដ្ឋមន្ត្រីអារ៉ាប៊ីសាអ៊ូឌីត លោកប្រធានរដ្ឋចិន Xi Jinping បានលើកឡើងថា ភាគីចិនគាំទ្រគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ដ៏សំខាន់មួយចំនួន ដូចជា “ទស្សនទានឆ្នាំ២០៣០”និង “មជ្ឈិមបូព៌ាបៃតង”ជាដើមរបស់ភាគីអារ៉ាប៊ីសាអ៊ូឌីត ហើយគូសបញ្ជាក់ថា ភាគីទាំងពីរគួរតែអនុវត្តឱ្យបានល្អនូវការតភ្ជាប់គ្នារវាងគំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”និង “ទស្សនទានឆ្នាំ២០៣០”របស់អារ៉ាប៊ីសាអ៊ូឌីត ។ នេះបានចង្អុលបង្ហាញនូវទិសដៅសម្រាប់បង្កើនកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មចិននិងអារ៉ាប៊ីសាអ៊ូឌីត ។
យើងមានហេតុផលជឿជាក់ថា ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រដោយគ្រប់ជ្រុងជ្រោយរវាងចិននិងអារ៉ាប៊ីសាអ៊ូឌីតដែលមានភាពកាន់តែស៊ីជម្រៅឥតឈប់ឈរ នឹងនាំមកនូវក្តីសង្ឃឹមកាន់តែល្អបវរដល់ប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជារួមចំណែកកាន់តែធំក្នុងការគាំពារសន្តិភាពនិងស្ថិរភាពនៃមជ្ឈិមបូព៌ានិងជំរុញការអភិវឌ្ឍនិងវិបុលភាពរបស់ពិភពលោក ៕

អត្ថបទដែលជាប់ទាក់ទង