**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅភូមិព្រៃចាន់ ទីតាំងរងការវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី , លោក ម៉ឹង ស៊ីនាថ ជំនួសលោក មួង ប៉ាង**សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយសៀវភៅ ស្តីពី «២៥ឆ្នាំ នៃសមាគមសមាជិកសភាកម្ពុជា ដើម្បីប្រជារាស្ត្រ​ និងការអភិវឌ្ឍ»**ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយឧបត្ថម្ភដល់គ្រួសារសមាជិក០២នាក់ ដែលមានប្រពន្ធទើបសម្រាលកូន!**ស្នងការរាជធានីភ្នំពេញ បង្ហាញមុខជនសង្ស័យ ២៤នាក់ ពាក់ព័ន្ធករណីប្រព្រឹត្តបទល្មើស ៤ករណីផ្សេងគ្នា**គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ប្រគល់ភារកិច្ចជូនគណៈកម្មការទី៩ ពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពី ផ្លូវថ្នល់**នគរបាលស្រុកស្វាយចេក ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ជាបន្តបន្ទាប់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលសម្រេចបន្តផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ លើផលិតផលស៊ីម៉ងត៍ក្នុងស្រុកសម្រាប់រយៈពេល ២ ឆ្នាំទៀត**បារាំង៖ រលកកម្ដៅខ្លាំងបណ្ដាលឱ្យមនុស្សយ៉ាងហោច ១៨នាក់បានស្លាប់**ក្រសួងបរិស្ថាន ជំរុញការចែកកូនឈើជូនប្រជាពលរដ្ឋ តាមរយៈយុទ្ធនាការ «ពន្លកបៃតង» ឆ្នាំ២០២៦**អាមេរិក និងអ៊ីរ៉ង់ សម្រេច «វឌ្ឍនភាពគួរឱ្យលើកទឹកចិត្ត» នៅក្នុងកិច្ចចរចាសន្តិភាពជុំទីមួយ**UN៖ រយៈពេលត្រឹមតែ៦ខែ កងទ័ពរបបសឹកមីយ៉ាន់ម៉ា បានសម្លាប់ប្រជាពលរដ្ឋស៊ីវិលអស់ជាង៧០០នាក់ ដោយជាងពាក់កណ្តាល គឺជាស្ត្រី និងកុមារ**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជេីញជាអធិបតីភាព ក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ**ទីប្រឹក្សាសន្តិសុខជាតិឥណ្ឌា ជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសចិន នៅខាងក្រៅកិច្ចប្រជុំទីប្រឹក្សាសន្តិសុខជាតិ BRICS ក្នុងទីក្រុងញូវដេលី**លោក Rubio នឹងបំពេញទស្សនកិច្ចទៅកាន់អេមីរ៉ាតអារ៉ាប់រួម គូវ៉ែត និងបារ៉ែន ក្នុងគោលបំណងបញ្ចុះបញ្ចូល និងពន្យល់សម្ព័ន្ធមិត្តអារ៉ាប់ដោយផ្ទាល់ ជុំវិញកិច្ចព្រមព្រៀងសន្តិភាពបឋមរវាងអាមេរិក និងអ៊ីរ៉ង់**វិចារណកថា៖ សេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចេញពីបេះដូង ជូនចំពោះក្មួយៗសិស្សានុសិស្ស និងប្រជាពលរដ្ឋកម្ពុជាគ្រប់រូប**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំលើកទី២ របស់ក្រុមការងារបច្ចេកកម្ពុជា-វៀតណាម នៅក្រុងហូជីមិញ**ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ជួបសំណេះសំណាល និងផ្ដល់រង្វាន់ជ័យលាភីក្នុងកាអនុវត្តចលនាប្រឡងប្រណាំង គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញដឹកនាំអាជ្ញាធរមូលដ្ឋានចុះពិនិត្យស្ថានភាព «ទួលពោធិ៍ជ្រៃ» ស្ថិតនៅក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង**សម្តេចតេជោ ចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី ជូនវរសេនីយ៍ឯក ក្លូត សុវណ្ណ នាយកវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល

ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលរបស់សម្តេចតេជោ មិនដែលបោះបង់ពលរដ្ឋក្រីក្រណាមួយឡើយ ហើយផ្តល់កិច្ចអន្តរាគមន៍ជាប់ជានិច្ច

 

ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេន របស់គណបក្សប្រជាជនកម្ពុជាបានទទួលស្គាល់ថា នៅកម្ពុជាមានប្រជាពលរដ្ឋរស់ក្រោមបន្ទាត់ក្រីក្រ ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាមិនដែលបោះបង់ពួកគាត់នោះឡើយ ហើយតែងផ្តល់ជូនកិច្ចអន្តរាគមន៍ជាប់ជានិច្ច ដើម្បីជួយដោះស្រាយការលំបាក និងលើកកម្ពស់ជីវភាពរបស់ពួកគាត់។

ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បានគូសបញ្ជាក់បែបនេះ នាពេលអញ្ជើញសម្ពោធនៅក្នុងវត្តមួយនាខេត្តតាកែវ នៅពេលថ្មីៗនេះ។ ការលើកឡើងរបស់ឯកឧត្ដមបណ្ឌិត ជាការឆ្លើយតបទៅនឹងក្រុមប្រឆាំងរិះគន់ នៅក្រៅប្រទេសមួយចំនួន ដែលបានចោទរាជរដ្ឋាភិបាលកម្ពុជាថា មិនយកចិត្តទុកដាក់លើប្រជាពលរដ្ឋមានជីវភាពក្រីក្រ។

ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ឆ្លើយតបការរិះគន់នេះ លោកបានចោទសួរទៅក្រុមអ្នករិះគន់វិញថា តើមានប្រទេសណាមួយមិនមានប្រជាពលរដ្ឋភាពក្រីក្រ? ហើយទន្ទឹមនឹងការចោទសំណួរបែបនេះ បេក្ខភាពនាយករដ្ឋមន្ត្រីដែលបញ្ចប់ការសិក្សាពីប្រទេសអាមេរិក និងអង់គ្លេសរូបនេះ ក៏បានគូសបញ្ជាក់បង្ហាញស្ថិតិពលរដ្ឋក្រីក្រីនៅបណ្តាប្រទេសមហាអំណាចធំៗមួយចំនួនមកបង្ហាញផងដែរ។

បើយោងលើការសិក្សាស្រាវជ្រាវរបស់ខ្លួន ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បានរកឃើញថា នៅប្រទេសបារាំង មានប្រជាពលរដ្ឋអត់លំនៅឋាន ៣០ម៉ឺននាក់. នៅប្រទេសអង់គ្លេស មានពលរដ្ឋអត់លំនៅឋានប្រហែល២៣ម៉ឺននាក់ និងប្រទេសអាមេរិក មានពលរដ្ឋអត់មានលំនៅឋានប្រមាណ ៥៥ម៉ឺននាក់។

បើទោះជាយ៉ាងណាក៏ដោយចុះឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានទទួលស្គាល់ថា នៅប្រទេសកម្ពុជានៅមានពលរដ្ឋរស់ នៅក្រោមបន្ទាត់នៃភាពក្រីក្រ ប៉ុន្តែអត្រាពលរដ្ឋរស់ក្រោមបន្ទាត់នៃភាពក្រីក្រ មិនខ្ពស់ទៀតនោះឡើយ។ នៅក្នុងទសវត្សរ៍៩០ ប្រជាជនរស់នៅក្រោមបន្ទាត់ ភាពក្រីក្រមានរហូតដល់ទៅជិត ៤០ភាគរយ ប៉ុន្តែបច្ចុប្បន្នមានប្រមាណ ១៧ភាគរយប៉ុណ្ណោះ។

ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានលើកបង្ហាញអំពីកិច្ចអន្តរាគមន៍មួយចំនួនធំ ដល់ប្រជាជន ដែលពូកគាត់រស់នៅក្រោមបន្ទាត់ភាពក្រីក្រនេះ។ កិច្ចអន្តរាគមន៍ទាំងនោះ ក៏មានដូចជាការដាក់ចេញគោលនយោបាយគាំពារសង្គម តាមរយៈការផ្តល់បណ្ណសមធម៌ ដែលតាមរយៈបណ្ណសមធម៌នេះ ក៏មានការឧបត្ថម្ភថវិកាប្រចាំខែ និងផ្តល់សេវាព្យាបាលជំងឺដោយមិនគិតសេវា នៅតាមពេទ្យរបស់រដ្ឋជាដើម។ បន្ថែមពីនេះនៅពេលប្រជាជនជួបការលំបាក ដោយសារវិបត្តិជំងឺកូវីដ១៩ រាជរដ្ឋាភិបាលកម្ពុជាបានបញ្ចេញថវិកាប្រមាណ ៤០លានដុល្លារក្នុងមួយខែ ដើម្បីជួយទ្រទ្រង់ជីវភាពប្រជាជនដែលក្រីក្រ។

ហើយក្រៅពីការផ្ដល់បណ្ណសមធម៌និងការឧបត្ថម្ភថវិកាប្រចាំខែនៅពេលថ្មីៗនេះ រាជរដ្ឋាភិបាល លោកបានដាក់ចេញគោលនយោបាយ ឧបត្ថម្ភសាច់ប្រាក់ដល់ប្រជាពលរដ្ឋប្រឈមហានិភ័យដោយសារវិបត្តិអតិផរណាថែមទៀតផង។

[ហ្នឹងហើយអ្នកដែលក្រីក្រលំបាក រាជរដ្ឋាភិបាលជួយផ្ទាល់អ៊ីចឹង។ ប៉ុន្តែប្រទេសណាក៏ដោយ រដ្ឋមិនអាចជួយពលរដ្ឋទាំងអស់ ហើយជួយរហូតនោះទេ។ គោលដៅសំខាន់បំផុត គឺត្រូវជួយគាត់ឱ្យរឹងដៃរឹងជើងដោយខ្លួនឯងក្នុងរយៈពេលវែង ទើបមានចេរភាព]។ នេះជាការគូសបញ្ជាក់របស់ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត។

បើតាមការគូសបញ្ជាក់ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ដើម្បីជួយពលរដ្ឋអាចម្ចាស់ការលើការ កសាងជីវភាពដោយខ្លួនឯង ហើយមានជីវភាពកាន់តែល្អប្រសើរនោះ រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោនាយករដ្ឋមន្ត្រី បានប្រឹងប្រែងបង្កើតសមត្ថភាពជូនពួកគាត់តាមរយៈនយោបាយអប់រំ ដោយបង្កើតសាលារៀនកាន់តែច្រើន និងកៀកផ្ទះប្រជាពលរដ្ឋ ដើម្បីឱ្យកូនចៅប្រជាពលរដ្ឋទទួលបានការអប់រំកាន់តែច្រើន និងកាន់តែខ្ពស់។

ហើយក្រៅពីរឿងជំរុញការបណ្តុះបណ្តាល និងការអប់រំហើយនោះ រាជរដ្ឋាភិបាល ក៏បានយកចិត្តទុកដាក់គាំពារលើសុខមាលភាពសាធារណៈ ដោយជំរុញមណ្ឌលសុខភាព ប៉ុស្តិ៍សុខភាព និងពេទ្យបង្អែកកាន់តែច្រើនទៅតាមទីជនបទ។

លើសពីនេះទៀត រាជរដ្ឋាភិបាល ក៏បានប្រឹងប្រែងបង្កើតការងារឱ្យកាន់តែច្រើនសម្រាប់ពលរដ្ឋ ដោយមិនពឹងផ្អែកតែលើរបរកសិកម្ម។

ជាមួយនឹងការលើកបង្ហាញពីកិច្ចអន្តរាគមន៍នានារបស់រាជរដ្ឋាភិបាល ដើម្បីជួយលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋហើយនោះ លោកបណ្ឌិត ហ៊ុន ម៉ាណែត មេដឹកនាំបន្តវេនដែលកំពុងបង្ហាញវត្តមាន តាមវេទិកាសាធារណៈស្ទើរគ្រប់ទីកន្លែងរៀងរាលថ្ងៃ។។

អត្ថបទដែលជាប់ទាក់ទង