**អាមេរិកគាំទ្រសិទ្ធិរបស់ប៉ាគីស្ថាន ដើម្បីការពារខ្លួនឯងប្រឆាំងនឹងការវាយប្រហារភេរវកម្ម ខណៈជម្លោះរវាងប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាននៅតែបន្តកើតមាន**កងទ័ពអាកាសអាមេរិក នឹងបើកការស៊ើបអង្កេតលើមន្ត្រីម្នាក់ដែលអំពាវនាវឱ្យទម្លាក់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងអនុប្រធានាធិបតី លោក JD ‌Vance ចេញពីតំណែង**ក្រសួងការងារ បន្តពង្រីកឱកាសការងារដល់ប្រជាពលរដ្ឋ តាមរយៈវេទិកាការងារ នៅខេត្តបន្ទាយមានជ័យ**ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)**រុស្ស៉ីបើកការវាយប្រហារទ្រង់ទ្រាយធំ លើរដ្ឋធានីកៀវរបស់អ៊ុយក្រែន**កប៉ាលដឹកប្រេងខ្នាតយក្សចំនួន ៥គ្រឿង ដែលដឹកប្រេងអារ៉ាប៊ីសាអូឌីត បានចាកចេញពីច្រកសមុទ្រ Hormuz ហើយ**ចិនផ្តល់សៀវភៅ«កញ្ចប់ស្តង់ដាជាតិមុខរបររបស់ប្រទេសចិន» ដើម្បីគាំទ្រការពង្រឹងគុណភាពស្តង់ដាជំនាញវិជ្ជាជីវៈ នៅកម្ពុជា**អុីរ៉ង់ព្រមានអាមេរិក និងអ៊ីស្រាអែល កុំឱ្យបើកការវាយប្រហារណាមួយមកលើអ៊ីរ៉ង់ ខណៈដែលខ្លួនកំពុងរៀបចំពិធីបុណ្យសពថ្នាក់ជាតិសម្រាប់អតីតមេដឹកនាំកំពូល លោក អាលី ខាមេណៃ**គណៈកម្មការទី៩ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុង ពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៤**សម្ដេចធិបតី អបអរសាទរ ខួបលើកទី៧៥ កម្ពុជាចូលជាសមាជិកអង្គការយូណេស្កូ**«ពហុកីឡាដ្ឋានជាតិអូឡាំពិក» កំពុងត្រូវបានរៀបចំឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ «ពហុកីឡាដ្ឋានជាតិ»**ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦ នឹងត្រូវរៀបចំឡើងក្នុងទ្រង់ទ្រាយធំ មានលក្ខណៈប្លែក និងមានភាពទាក់ទាញជាងឆ្នាំមុន ដោយរំពឹងមានអ្នកចូលរួមកាន់តែច្រើន**ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ប.ស.ស. លើកទី៥ អាណត្តិទី២ ដោយពិនិត្យផែនការយុទ្ធសាស្ត្រ របាយការណ៍សំខាន់ៗ និងដោះស្រាយបញ្ហាប្រឈម ដើម្បីបង្កើនប្រសិទ្ធភាពការងារ

លោកXi Jinpingប្រធានរដ្ឋចិនអញ្ជើញចូលរួមកិច្ចប្រជុំកំពូលចិន-ក្រុមប្រឹក្សាសហប្រតិបត្តិការបណ្ដាប្រទេសអារ៉ាប់ជាប់ឈូងសមុទ្រពែក្ស ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ

រសៀលថ្ងៃទី៩ ខែធ្នូ តាមម៉ោងក្នុងតំបន់ កិច្ចប្រជុំកំពូលចិន-ក្រុមប្រឹក្សាសហប្រតិបត្តិការបណ្ដាប្រទេសអារ៉ាប់ជាប់ឈូងសមុទ្រពែក្សបានបើកធ្វើនៅក្រុងរីយ៉ាត។កិច្ចប្រជុំបានសម្រេចថា បង្កើតនិងបង្កើនទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងចិននិងបណ្ដាប្រទេសអារ៉ាប់ជាប់ឈូងសមុទ្រពែក្ស។
លោកXi Jinpingប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថាគន្លឹះក្រោមប្រធានបទ «បន្តអតីតកាលឆ្ពោះទៅអនាគត ពួតដៃគ្នា ដើម្បីរួមគ្នាត្រួតត្រាយអនាគតដ៏ល្អបវរនៃទំនាក់ទំនងរវាងចិននិងបណ្ដាប្រទេសអារ៉ាប់ជាប់ឈូងសមុទ្រពែក្ស»។លោកXi Jinpingបានលើកឡើងថា យើងគួរបន្តប្រពៃណីដ៏មេត្រីភាពរវាងចិននិងបណ្ដាប្រទេសអារ៉ាប់ជាប់ឈូងសមុទ្រពែក្ស ចាត់ទុកការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងចិននិងបណ្ដាប្រទេសអារ៉ាប់ជាប់ឈូងសមុទ្រពែក្សជាកាលានុវត្តភាព បន្ថែមបំពេញខ្លឹមសារខាងយុទ្ធសាស្ត្រចូលទៅក្នុងទំនាក់ទំនងរវាងចិននិងបណ្ដាប្រទេសអារ៉ាប់ជាប់ឈូងសមុទ្រពែក្ស។ លោកបានសង្កត់ធ្ងន់ថា ៣ដល់៥ឆ្នាំខាងមុខ ប្រទេសចិនរីករាយជាមួយប្រទេសនៃក្រុមប្រឹក្សាសហប្រតិបត្តិការបណ្ដាប្រទេសអារ៉ាប់ជាប់ឈូងសមុទ្រពែក្សខិតខំប្រឹងប្រែងលើវិស័យកិច្ចសហប្រតិបត្តិការសំខាន់ៗ៖ទី១ កសាងនិម្មាបនកម្មថ្មីនៃកិច្ចសហប្រតិបត្តិការថាមពលបីវិមាត្រ។ទី២ ជំរុញការវិនិយោគនិងកិច្ចសហប្រតិបត្តិការផ្នែកហិរញ្ញវត្ថុទទួលបានវឌ្ឍនភាពថ្មី។ទី៣ ត្រួសត្រាយវិស័យថ្មីនៃកិច្ចសហប្រតិបត្តិការខាងការឆ្នៃប្រឌិតបច្ចេកវិទ្យា។ទី៤ សម្រេចបានការវាយទម្លុះថ្មីនៃកិច្ចសហប្រតិបត្តិការខាងអវកាស។ទី៥ បង្កើតចំណុចសំខាន់ថ្មីក្នុងកិច្ចសហប្រតិបត្តិការផ្នែកភាសានិងវប្បធម៌។
កិច្ចប្រជុំបានចេញផ្សាយ«សេចក្តីថ្លែងការណ៍រួមនៃសាធារណរដ្ឋប្រជាមានិតចិននិងក្រុមប្រឹក្សាសហប្រតិបត្តិការបណ្ដាប្រទេសអារ៉ាប់ជាប់ឈូងសមុទ្រពែក្ស» និងអនុម័តលើ«ផែនការប្រតិបត្តិការពីឆ្នាំ២០២៣ដល់ឆ្នាំ២០២៧ស្តីពីកិច្ចសន្ទនាយុទ្ធសាស្ត្ររវាងសាធារណរដ្ឋប្រជាមានិតចិននិងក្រុមប្រឹក្សាសហប្រតិបត្តិការបណ្ដាប្រទេសអារ៉ាប់ជាប់ឈូងសមុទ្រពែក្ស» ដែលបានគ្រោងផែនការចំពោះកិច្ចសហប្រតិបត្តិការគ្រប់វិស័យរវាងចិននិងបណ្តាប្រទេសនៃក្រុមប្រឹក្សាសហប្រតិបត្តិការបណ្ដាប្រទេសអារ៉ាប់ជាប់ឈូងសមុទ្រពែក្ស៕

អត្ថបទដែលជាប់ទាក់ទង