**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាអំពីការសាងសង់អគាររដ្ឋបាលខេត្តតាកែវ (ថ្មី)**ព្រះមហាក្សត្រ៖ រដ្ឋសភាបានបំពេញតួនាទី ភារកិច្ចស្នូលរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបាននូវលទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជន**សម្តេចធិបតី អំពាវនាវដល់ជនរួមជាតិ ជាពិសេសប្រជានេសាទ ចូលរួមថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍ ធនធានជលផលជាតិឱ្យបានគង់វង្ស**សម្តេចធិបតី ណែនាំដល់ក្រសួងកសិកម្មត្រូវបន្តពង្រឹងការគ្រប់គ្រង និងអភិរក្សធនធានជលផល ឱ្យកាន់តែមានប្រសិទ្ធភាព**សម្តេចធិបតី៖ មច្ឆជាតិ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចមូលដ្ឋាន ដែលបង្កើតការងារនិងផ្តល់ប្រាក់ចំណូលយ៉ាងសន្ធឹកសន្ធាប់ដល់ប្រជានេសាទ**សម្តេចធិបតី៖ ត្រីកើនឡើង តែតម្លៃត្រីចុះថោក**សម្តេចធិបតី៖ ពីរឆ្នាំមកនេះបានបញ្ជាទៅដល់កងទ័ពជើងគោកឱ្យជួយទៅដល់រដ្ឋបាលជលផល និងសមត្ថកិច្ច លើការល្បាត និងអភិរក្សាផលជលផលកម្ពុជា

ព្រឹត្តិការណ៍“ដំណើរភាពយន្តចល័តចិន-កម្ពុជាដ៏ឆ្នើមលើកទី៦” សម្ពោធបើកជាផ្លូវការ


ភ្នំពេញ៖ នៅថ្ងៃទី០៨ ខែធ្នូ ព្រឹត្តិការណ៍ “ដំណើរភាពយន្តចល័តចិន-កម្ពុជាដ៏ឆ្នើមលើកទី៦” ដែលសហការរៀបចំដោយស្ថានទូតចិនប្រចាំនៅកម្ពុជា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជា និងវិទ្យុមិត្តភាពកម្ពុជាចិន ត្រូវបានសម្ពោធបើកជាផ្លូវការនៅសាលសន្និសីទចតុម្មុខរាជធានីភ្នំពេញប្រទេសកម្ពុជា។ ឯកឧត្ដមWang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ឯកឧត្ដម ឯក សំអុល ប្រធានសមាគមមិត្ត ភាពកម្ពុជា-ចិន ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង ព័ត៌មាន តំណាងក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្ដម ហាប់ ទូច រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាដើមបានអញ្ជើញចូលរួម ពិធីសម្ពោធបើកព្រឹត្តិការណ៍នេះ។
ឯកឧត្ដមWang Wentian ឯកអគ្គរដ្ឋទូតចិន បានថ្លែងសុន្ទរកថានៅក្នុងពិធីសម្ពោធបើកថា ចាប់តាំងពីឆ្នាំ២០១៦ មក ព្រឹត្តិការណ៍ដំណើរភាព យន្តចល័តចិន-កម្ពុជាដ៏ឆ្នើម ត្រូវបានប្រារព្ធធ្វើឡើងដោយជោគជ័យជាច្រើនលើក ហើយទទួលបានការនិយមចូលចិត្តពីប្រជាជនកម្ពុជា និងបានក្លាយទៅជានិមិត្តសញ្ញាដ៏សំខាន់នៃការផ្សារភ្ជាប់បេះដូងរវាងប្រជាជននៃប្រទេសទាំង ពីរ។ របាយការណ៍នៃសមាជបក្សកុម្មុយនីស្តចិនលើកទី ២០បានលើកឡើងពី“ការធ្វើឱ្យស៊ីជម្រៅនូវការផ្លាស់ប្តូរអរិយធម៌និងការរៀនពីគ្នាទៅវិញទៅមក ជំរុញឱ្យវប្បធម៌ចិនឆ្ពោះទៅកាន់ពិភពលោកកាន់តែប្រសើរឡើង”។ពួកយើងស្ម័គ្រចិត្តសហការជាមួយភាគីកម្ពុជា លើកតម្កើងមិត្តភាពជាប្រពៃណី ធ្វើឱ្យទំនាក់ទំនងវប្បធម៌និងការប្រាស្រ័យទាក់ ទងរវាងប្រជាជនមានភាពកាន់តែស្អិតល្មួត ជំរុញឱ្យទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជាចិនបន្តទទួលបានសមិទ្ធផលថ្មីៗជាបន្តបន្ទាប់ទៀត។
ឯកឧត្ដម ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន បានមានប្រសាសន៍ក្នុងពិធី សម្ពោធបើកថា ចំណងមិត្ត ភាពជាប្រពៃណីរវាងកម្ពុជានិងចិនមានប្រវត្តិជាយូរលង់មកហើយ។ប្រទេសចិនទើប បានបញ្ចប់សមាជលើកទី២០ នៃបក្សកុម្មុយនីស្តចិនដោយជោគជ័យ ដោយបានចង្អុល បង្ហាញពីទិសដៅអភិវឌ្ឍទៅមុខនៅក្នុងដំណើរថ្មីដើម្បីសម្រេចបានគោលដៅតស៊ូ ១០០ឆ្នាំទី២។ក្នុងដំណាក់ កាលដ៏គន្លឹះនេះ ក្នុងនាមជាប្រទេសជិតខាងល្អ បងប្អូនល្អនិងជាដៃគូល្អ ប្រទេសកម្ពុជារីករាយពួតដៃជាមួយប្រទេសចិនរីកចម្រើនទៅមុខជាមួយ គ្នាក្នុងក្របខណ្ឌសហគមន៍ជោគវាសនារួម។ប្រទេសកម្ពុជានឹងប្រឹងប្រែងក្នុងការ ជំរុញកិច្ចសហប្រតិបត្តិការនិងការផ្លាស់ប្តូរគ្នាឱ្យកាន់តែស៊ី ជម្រៅជាមួយប្រទេសចិនក្នុងវិស័យនានាក្នុងនោះរួមទាំង វិស័យវប្បធម៌និងសិល្បៈផងដែរ បន្តជំរុញការផ្លាស់ប្តូរវប្បធម៌និងព័ត៌មានរវាងប្រជាជននៃប្រទេសទាំងពីរតាមរយៈព្រឹត្តិការណ៍ “ដំណើរភាពយន្តចល័តចិន-កម្ពុជាដ៏ឆ្នើម” ដ៏មានគុណភាពខ្ពស់ជាដើម។
“ដំណើរភាពយន្តចល័តចិន-កម្ពុជាដ៏ឆ្នើមលើកទី៦” នឹងចាប់ផ្តើមនៅចុងខែធ្នូ ហើយនឹងធ្វើដំណើរទៅកាន់ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ និងបាត់ដំបងក្នុងប្រទេសកម្ពុជា ដើម្បីចាក់បញ្ចាំងភាពយន្តដ៏ឆ្នើម ដែលបានថតផលិតនៅក្នុងប្រទេសកម្ពុជានិងចិន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្នុងនោះ រួមមានរឿង”ដំណើរនៃប្រាក់” រឿង”ឆ្លងកាត់ទន្លេយ៉ាលូ” រឿង”មួយគីឡូម៉ែត្រចុងក្រោយ” និងភាពយន្តខ្មែររឿងលោកប្តី និងរឿងទីងមោងជាដើម៕

 

អត្ថបទដែលជាប់ទាក់ទង