**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់**គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់**ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ ដែលរៀបចំក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដាខាងមុខ**រលកកម្តៅដែលមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន បាននាំឱ្យមានអ្នកស្លាប់ច្រើនជាង ៤៨០នាក់ នៅក្នុងប្រទេសហូឡង់**UN ព្រមានថា បាតុភូតធម្មជាតិ El Nino នឹងបញ្ចេញឥទ្ធិពលខ្លាំង ចន្លោះខែកក្កដា និងខែកញ្ញា ជំរុញឱ្យអាកាសធាតុកាន់តែឡើងកម្តៅ**វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ពិភាក្សាផ្លាស់ប្តូរទស្សនៈលើលទ្ធផលទស្សនកិច្ចសិក្សាបទពិសោធន៍ស្តារ និងអភិវឌ្ឍជនបទនៅប្រទេសចិន**អ៊ុយក្រែន និងរុស្ស៉ី នឹងបើកការវាយប្រហារសងសឹកដាក់គ្នាទៅវិញទៅមក បន្ទាប់ពីទីក្រុងមូស្គូបើកការវាយប្រហារទ្រង់ទ្រាយធំលើទីក្រុងកៀវដោយសម្លាប់មនុស្សយ៉ាងហោច ២៧នាក់**ធនាគារពិភពលោក ដំឡើងចំណាត់ថ្នាក់ប្រទេសហ្វីលីពីន ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់**អាមេរិកគាំទ្រសិទ្ធិរបស់ប៉ាគីស្ថាន ដើម្បីការពារខ្លួនឯងប្រឆាំងនឹងការវាយប្រហារភេរវកម្ម ខណៈជម្លោះរវាងប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាននៅតែបន្តកើតមាន**កងទ័ពអាកាសអាមេរិក នឹងបើកការស៊ើបអង្កេតលើមន្ត្រីម្នាក់ដែលអំពាវនាវឱ្យទម្លាក់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងអនុប្រធានាធិបតី លោក JD ‌Vance ចេញពីតំណែង**ក្រសួងការងារ បន្តពង្រីកឱកាសការងារដល់ប្រជាពលរដ្ឋ តាមរយៈវេទិកាការងារ នៅខេត្តបន្ទាយមានជ័យ**ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)

ឯកឧត្តម ខៀវ កាញារីទ្ធ ដឹកនាំបើកកិច្ចប្រជុំក្រុមការងារឧត្តមមន្ដ្រីទទួលបន្ទុកព័ត៌មានអាស៊ាន នៅខេត្តសៀមរាប

ភ្នំពេញ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២នេះ បានអញ្ជើញដឹកនាំបើកកិច្ចប្រជុំលើកទី៧ ក្រុមការងារឧត្តមមន្រ្តីទទួលបន្ទុក ព័ត៌មានអាស៊ាន ស្តីអំពីព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយ និងបណ្តុះបណ្តាល (7th ASEAN SOMRI Working Group Meeting on Information, Media and Training)។ កិច្ចប្រជុំនេះធ្វើឡើងនៅសណ្ឋាគារ រីជែនស៊ីអង្គរ ខេត្តសៀមរាប ចាប់ផ្តើមពីថ្ងៃទី៦-៩ ខែធ្នូ ឆ្នាំ២០២២ ដោយមានការអញ្ជើញពីមន្រ្តីជាន់ខ្ពស់ ផ្នែកព័ត៌មាន តំណាងបណ្តាប្រទេសនីមួយៗជាសមាជិកអាស៊ានទាំង១០ ដោយធ្វើការប្រជុំផ្ទាល់ និងតាមប្រពន្ធ័វីដេអូ អនឡាញ។

ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍ថា នេះជាលើកទីមួយហើយសម្រាប់ក្រសួងព័ត៌មានកម្ពុជា ដែលរៀបចំកិច្ចប្រជុំប្រព័ន្ធផ្សព្វផ្សាយអាស៊ាន បន្ទាប់ពីរងគ្រោះដោយជំងឺរាតត្បាតកូវីដ១៩ នៅចុងឆ្នាំ២០១៩ ដែលបានផ្លាស់ប្តូររបៀបរស់នៅ និងការងារ និងបង្កផលប៉ះពាល់លើសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងវិស័យផ្សេងៗទៀត នៅទូទាំងពិភពលោក។ ចំពេលមានការរីករាលដាលនៃកូវីដ១៩ ព័ត៌មានក្លែងក្លាយ និងព័ត៌មានមិនពិត កើនឡើងដល់កម្រិតខ្ពស់ ជះឥទ្ធិពលលើនយោបាយ សេដ្ឋកិច្ច សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងវប្បធម៌ គឺមិនអាចប្រកែកបាន ហើយវារំខានដល់ការរួបរួម និងសន្តិភាពរបស់ប្រទេស ធ្វើឲ្យមានការមិនទុកចិត្តគ្នា ការបែកបាក់ និងអំពើហិង្សារវាងប្រជាជនកាន់តែធ្ងន់ធ្ងរ និងធ្វើឲ្យប៉ះពាល់ដល់ទំនុកចិត្តរបស់ប្រជាពលរដ្ឋ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយ។

ក្នុងអំឡុងពេលជំងឺរាតត្បាតសកល ព័ត៌មានមិនពិត រីករាលដាលលឿនជាងមេរោគទៅទៀត វាបានបង្កឲ្យមានការថប់អារម្មណ៍ និងការភ័យខ្លាចយ៉ាងខ្លាំង នៅក្នុងចិត្តរបស់មនុស្ស និងការមិនទុកចិត្តនៅក្នុងសហគមន៍មួយ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅដើមឆ្នាំ២០២០ បានបញ្ជាក់សារជាថ្មីថា «ជំងឺកូវីដ-១៩ ជាជំងឺដ៏កាចសាហាវ ប៉ុន្តែព័ត៌មានក្លែងក្លាយ គឺសាហាវជាង»។ ចំណេះដឹងអំពីប្រព័ន្ធផ្សព្វផ្សាយ និងចំណេះដឹងផ្នែកព័ត៌មានបានក្លាយ ជាឧបករណ៍សំខាន់ជាងនៅក្នុងសង្គម សម្រាប់ការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដោយបានបង្រៀនប្រជាជនអំពីរបៀបប្រមូលផ្ទៀងផ្ទាត់ និងប្រើប្រាស់ព័ត៌មានឲ្យបានត្រឹមត្រូវ និងប្រកបដោយក្រមសីលធម៌ នៅក្នុងពិភពប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលនាំទៅដល់ការកាត់បន្ថយព័ត៌មានក្លែងក្លាយ។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានធ្វើការចែករំលែកបទពិសោធន៍ខ្លះៗ ក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ នៅក្នុងសង្គមកម្ពុជា ក្រៅពីការដាក់ឲ្យប្រើប្រាស់ ប្រព័ន្ធផ្សព្វផ្សាយ និងអក្ខរកម្មព័ត៌មាន ក្រសួងព័ត៌មាន ក៏បានបង្កើតគណៈកម្មាធិការប្រឆាំងព័ត៌មានក្លែងក្លាយ នៅថ្នាក់រដ្ឋមន្ត្រី នៅពាក់កណ្តាលឆ្នាំ២០២០។

ឯកឧត្តមរដ្ឋមន្ត្រី បន្ថែមទៀតថា ត្រូវពិនិត្យមើលឡើងវិញនូវកម្រិត នៃកិច្ចសហប្រតិបត្តិការក្នុងចំណោមអ្នកសារព័ត៌មាន និងយុទ្ធសាស្ត្រទំនាក់ទំនងដែល មានស្រាប់ក្នុងការចែករំលែកព័ត៌មាន លើកកម្ពស់ភាពជឿជាក់របស់អ្នកសារព័ត៌មាន ការរាយការណ៍ព័ត៌មានត្រឹមត្រូវ ព្រមទាំងការបង្កើតខ្លឹមសារ ដែលមានឥទ្ធិពល រវាងអ្នកសារព័ត៌មានក្នុងរដ្ឋសមាជិកអាស៊ាន។ កិច្ចសហប្រតិបត្តិការជាមួយប្រតិបត្តិករប្រព័ន្ធផ្សព្វផ្សាយសង្គមដូចជា facebook, tiktok ជាដើម ក៏ស្ថិតនៅក្រោមរបៀបវារៈនៃការប្រយុទ្ធប្រឆាំងនឹងការក្លែងបន្លំនៅក្នុងប្រទេសកម្ពុជាផងដែរ។

ក្រសួងព័ត៌មានកម្ពុជា គាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតក្រុមការងារអាស៊ានស្តីពីព័ត៌មានក្លែងក្លាយ (ASEAN TFFN) និងវាយតម្លៃខ្ពស់ចំពោះលទ្ធផល នៃកិច្ចប្រជុំលើកដំបូងរបស់ខ្លួនដែលបានធ្វើឡើងនៅក្នុងខែតុលាឆ្នាំនេះ។ ក្រសួងក៏ស្វាគមន៍ចំពោះសកម្មភាពដែលបានស្នើឡើងដោយប្រទេសអូស្ត្រាលី ដើម្បីគាំទ្រ TFFN ក្រោមការឧបត្ថម្ភនៃភាពជាដៃគូនយោបាយ-សន្តិសុខអាស៊ាន-អូស្ត្រាលី៕

 

អត្ថបទដែលជាប់ទាក់ទង