**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

ខ្លារខិន ជាប្រភេទសត្វកម្រ បង្ហាញវត្តមាន ក្នុងតំបន់ការពារធម្មជាតិកម្ពុជា ជា​សត្វ​ជើង ៤ រត់​លើ​ដី​លឿន​ជាង​គេ​ក្នុង​លោក

ភ្នំពេញ៖ ខ្លារខិនដែលជាប្រភេទសត្វកម្របន្ទាប់ពីខ្លាធំ បង្ហាញវត្តមាននៅក្នុងតំបន់ការពារធម្មជាតិនៅកម្ពុជា។ ខ្លារខិន​ត្រូវបានគេដឹងថាជា​សត្វ​ជើង ៤ រត់​លើ​ដី​លឿន​ជាង​គេ​ក្នុង​លោក។
វាពិតជាមោទកភាពបំផុតសម្រាប់កម្ពុជាដែលក្រោយពីការតាមដានសត្វព្រៃនៅក្នុងតំបន់ព្រៃទេសភាពខ្ពង់រាបភាគខាងកើត កាលពីខែមេសា ឆ្នាំ២០២២ ក្រុមការងារអភិរក្សក្រសួងបរិស្ថាននិងអង្គការ WWF បានរកឃើញវត្តមានរបស់សត្វខ្លារខិនញី១ក្បាលតាមរយៈរូបថតដ៏កម្រថតដោយម៉ាស៊ីនថតស្វ័យប្រវត្តិ ខណៈសត្វប្រភេទនេះស្ទើរតែផុតពូជទៅហើយនៅលើពិភពលោក។

សត្វខ្លារខិនត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វរងគ្រោះថ្នាក់ជិតផុតពូជបំផុត ហើយចំនួនវាត្រូវបានបាត់បង់ពីទីជម្រកដែលវាធ្លាប់រស់នៅនៃប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍។ ប្រទេសកម្ពុជាគឺជាទីជម្រកចុងក្រោយសម្រាប់ប្រភេទសត្វខ្លារខិននេះ ដែលអ្នកវិទ្យាសាស្ត្រជឿថានៅសេសសល់ចំនួនតិចតួចបំផុតនៅលើពិភពលោក។
ក្រសួងបរិស្ថានបានដឹកនាំយុទ្ធនាការអន្ទាក់សូន្យក្នុងគោកបំណងកាត់បន្ថយនុងលុបបំបាត់កត្តាគំរាម កំហែងនានាចំពោះសត្វព្រៃ ដើម្បីផ្តល់ទីជម្រកសុវត្ថិភាពដល់ជីវៈចម្រុះទាំងអស់កុំឱ្យមានការគំរាមកំហែងពីអន្ទាក់ និងការបរបាញ់។

យោងតាម​សិក្សា​មួយ​ចុះ​ផ្សាយ​ដោយ​ទស្សនាវដ្តី​វិទ្យាសាស្រ្ត​អាមេរិកាំង​ឈ្មោះ Proceeding of the National Academy of Sciences បាន​ឲ្យ​ដឹង​ថា ​នៅ​ទូទាំង​ពិភពលោក នៅ​មាន​វត្តមាន​សត្វ​ខ្លារខិនស្ថិត​ក្នុង​សេរីភាព​ពេញលេញ​​មិន​ដល់ ៧ ១០០ក្បាល​ផង និង​ដែល​មាន ៩៩% កំពុង​រស់នៅ​លើ​ទឹកដី​អាហ្រ្វិក។ ទន្ទឹម​គ្នានេះ ទីធ្លា​ដែល​សត្វ​ជើង ៤​មួយ​នេះ​កំពុង​រស់នៅ​ក៏​មាន​ទំហំ​កាន់​តែ​តូច​ទៅៗ​ដែរ ពោល​នៅ​សល់​តែ​ជាង ៩% ប៉ុណ្ណោះ។

តួលេខ​នៃ​វត្តមាន​សត្វ​ខ្លារខិន​ ត្រូវបានគេដឹងថា បាន​ធ្លាក់​ចុះ​ច្រើន បើ​ធៀប​នឹង​តួលេខ​ចុះ​ផ្សាយ​ដោយ​ក្រុមហ៊ុន​សត្តវិទ្យា​ក្នុង​ប្រទេស​អង់គ្លេស​កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​ដែល​ថា ចំនួន​ខ្លារខិន​មាន​ប្រមាណ​ជា ១០០ ០០០ក្បាល​នៅ​ទូទាំង​ពិភពលោក​នា​ដើម​សតវត្សរ៍ទី២០។ ទាក់ទង​នឹង​ពូជ​ខ្លារខិន​អាស៊ី គេ​ឃើញ​មាន​នៅ​សល់​ចំនួន ៤៣ក្បាល​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់។ នៅ​ក្នុង​ប្រទេស​អាហ្រ្វិក​ស៊ីមបាវ៉េ ចំនួន​ខ្លារខិន​បាន​ធ្លាក់​ចុះ​ពី ១ ២០០ក្បាល​មក​នៅ​ត្រឹម ១៧០ក្បាល​ប៉ុណ្ណោះ​ក្នុង​រយៈពេល ១៦ឆ្នាំ ពោល​ធ្លាក់​ចុះ ៨៥%។

អំពីសត្វខ្លារខិន

ភិនភាគ​៖ ខ្លារខិន​ជា​អំបូរ​ឆ្មា​ដែលមាន​មាឌធំ​លំដាប់​ទី​២​បន្ទាប់ពី​ខ្លាធំ​។ សត្វ​ឈ្មោល​អាចមាន​ទម្ងន់ ៥៥​គ​.​ក និង​ញី​ទម្ងន់ ៣៥​គ​.​ក​។ ខ្លារខិន​មាន​ភិនភាគ​ងាយ​ចំណាំ​ណាស់ គឺមាន​ពណ៌​លឿង ក្រហម ត្នោត និង​មាន​អុចៗ ពណ៌​ខ្មៅ​ជា​កញ្ចុំ​នៅ​ពាសពេញ​ខ្លួន ពេលខ្លះ​ហៅថា “Black Panther” ដែលមាន​រូបរាង​ពណ៌​ខ្មៅ​។

ជីវសាស្ត្រ​៖ ខ្លារខិន​រស់នៅ​ក្នុងព្រៃ​ស្ទើរ​គ្រប់​ប្រភេទ ចាប់ពី​ព្រៃស្រោង​រហូតដល់​ព្រៃ​គម្ពោត​ដែលមាន​ផ្ទាំង​ថ្ម​។ វា​ជា​សត្វ​រហ័សរហួន និង​ចូលចិត្ត​ឡើងដើមឈើ​ដែលជា​ជំនាញ​ពិសេស​របស់​វា​។ វា​ពុំ​សូវ​ចាញ់​កម្តៅថ្ងៃ​ដូច​ខ្លាធំ​ទេ ហើយ​អាច​រស់នៅ​ឆ្ងាយ​ពី​ទឹកបាន​ទៀតផង​។ បើទោះជា​វា​អាច​ហែល​ទឹកបាន​ក៏ដោយ ក៏​វា​នៅតែ​ព្យាយាម​គេច​ចេញពី​តំបន់​ទឹក​ដែរ​។ ចំណី​របស់​វា​មាន​ពពួក​ប្រើស ឈ្លូស ជ្រូកព្រៃ ស្វា សត្វ​ស្លាប សត្វ​ស្លាប សត្វ​កកេរ និង​សត្វល្អិត ហើយ​ជារឿយៗ​វា​ចាប​ចំណី ដោយ​លោត​កន្ត្រប​ពីលើ​ដើមឈើ​រួច​ទាញ​សត្វ​នោះ​ឡើង​ដើម្បី​ស៊ី​។ វា​ចូលចិត្ត​រក​ចំណី​តែឯង និង​ជាស​ត្វ​រាត្រីចរ​។ វា​ដើរ​ជា​គូ​តែ​ក្នុង​រដូវ​បន្ត​ពូជ​។ ខ្លារខិន​អាចបង្កើត​កូន​បាន​ពី ១-៤​ក្បាល បន្ទាប់ពី​ពពោះ​អស់​រយៈពេល ៩០-៩៥​ថ្ងៃ កូន​រស់នៅ​ជាមួយ​មេ​រហូតដល់​អាយុ ១-២​ឆ្នាំ​។

​រប៉ាយ​រស់នៅ​៖ វា​មាន​តិ​ច្ច​តួច​តាម​តំបន់​នានា​ដូចជា ភូមិភាគ​ឦសាន និរតី និង​ភាគ​ខាងជើង​នៃ​ប្រទេស​កម្ពុជា​។ រប៉ាយ​មាន​ច្រើន​នៅ​អាហ្វ្រិក អាស៊ី​ភាគខាងត្បូង រួមទាំង​អាស៊ីអាគ្នេយ៍ និង​កោះ​ចា​វា​។

​ស្ថានភាព​អភិរក្ស​៖ ខ្លារខិន ស្ថិតក្នុង​ក្រុម​ប្រភេទ​មាន​ដោយ​កម្រ និង​ស្ថិតក្នុង​បញ្ជី​ឧបសម្ព័ន្ធ​ទី​១ នៃ​អនុសញ្ញា​សាយ​តេស​។ ប្រភេទ​នេះ​កំពុង​រងគ្រោះថ្នាក់​ដោយសា​រការ​បរបាញ់ ទាក់​ចាប់ ដើម្បី​យក​ស្បែក ឆ្អឹង សំណាក​របស់​វា​ធ្វើ​ពាណិជ្ជកម្ម និង​ការបាត់បង់​ទីជម្រក​ដែល​វា​ធ្លាប់​រក​ចំណី និង​រស់នៅ​។ ខ្លារខិន​ត្រូវបាន​អង្គការ IUCN ចាត់​ចូលក្នុង​បញ្ជី​ក្រហម ថា​ជា​ក្រ​ភេទ​រងគ្រោះថ្នាក់​តិចតួច ប៉ុន្តែ​នៅក្នុង​ប្រទេស​កម្ពុជា​គេ​កម្រ​ជួប​ប្រភេទ​ខ្លា​នេះ​ណាស់​ ៕

 

អត្ថបទដែលជាប់ទាក់ទង