**កងទ័ពជើងទឹកចិន និងរុស្ស៊ី នឹងបើកធ្វើសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំនៅក្នុងខែនេះ**ប្រជាជនអ៊ីរ៉ង់រាប់លាននាក់ ទៅកាន់បរិវេណទីលានអធិដ្ឋាន ក្នុងរដ្ឋធានីតេហេរ៉ង់ ដើម្បីចូលរួមក្នុងពិធីបុណ្យសពផ្លូវការរបស់អតីតមេដឹកនាំកំពូល លោក អាយ៉ាតូឡាស អាលី ខាមេណី**ព្រំដែនថៃ-ភូមា បាននិងកំពុងឡើងកម្ដៅខ្លាំងសាជាថ្មី បន្ទាប់ពីការវាយប្រហារគ្នាយ៉ាងស៊ីសាច់ហុតឈាមរវាងកងទ័ពរដ្ឋាភិបាលរបបសឹកភូមា និងក្រុមកងកម្លាំងចម្រុះប្រឆាំងរបបផ្ដាច់ការ**ឯកឧត្តម សាយ សំអាល់ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងទិសដៅអនុវត្តបន្ត របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត**ឯកឧត្តម ខូយ រីដា បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យ និងបង្ហាត់បង្រៀនដោយផ្ទាល់ នូវបច្ចេកទេសដាំ ថែទាំ និងតែងដើមឈើលម្អ តាមដងផ្លូវនានាក្នុងខេត្ត**លោក​គីម ជុងអ៊ុន បានចុះពិនិត្យមេីលការបាញ់សាកល្បងមីស៉ីលគ្រូសយុទ្ធសាស្ត្រ និងការវាយតម្លៃប្រព័ន្ធប្រឆាំងនាវា នាវាមុជទឹក និងការពារដែនអាកាស​ ចេញពីនាវាពិឃាតរបស់កងទ័ពជើងទឹក Kang Kon**ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា !**ឧត្តមសេនីយ៍ឯក លឹម តុងហួត៖ ការបង្កើតវេទិកាគ្រួសារត្រឹម ៥នាទីឡើងទៅក្នុងមួយថ្ងៃ អាចជួយបង្ការកូនចៅពីបញ្ហាគ្រឿងញៀនបានទាន់ពេលវេលា**អភិបាលខេត្តកោះកុង អញ្ជើញសំណេះសំណាល និងចែកអំណោយ ជូនបងប្អូនប្រជាពលរដ្ឋ ជាង១០០គ្រួសារ នៅឃុំជ្រោយស្វាយ ស្រុកស្រែអំបិល**កម្ពុជានៅតែប្តេជ្ញាដោះស្រាយរាល់ជម្លោះព្រំដែនជាមួយថៃ ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់**រុស្ស៉ីបាញ់ទម្លាក់ដ្រូនអ៊ុយក្រែនរាប់សិបគ្រឿង នៅក្នុងទីក្រុង Saint Petersburg ខណៈស្ថានីយប្រេងឥន្ធនៈមួយកន្លែងរងការវាយប្រហារ**ឯកឧត្តម វង្សី វិស្សុត អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ឆមាសទី១ និងលើកទិសដៅការងារបន្ត និងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧**‎ឯកឧត្តម អុឹម សិទ្ធីរ៉ា អញ្ជើញជាគណៈអធិបតី ក្នុងពិធីបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំយុវជនគណបក្សប្រជាជនកម្ពុជា ឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល**លោក ហ្សេលេនស្គី៖ អ៊ុយក្រែននៅតែបន្តគ្រប់គ្រងទីក្រុង Kostiantynivka**ចិនបើកប្រតិបត្តិការល្បាតឆ្មាំសមុទ្រសាជាថ្មី នៅភាគខាងកើតកោះតៃវ៉ាន់**World Cup ៖ មាន់គកបារាំង ឡើងប៉ះម៉ារ៉ុក វគ្គ ៨ក្រុម ក្រោយទម្លាក់ប៉ារ៉ាហ្គាយ**វិចារណកថា៖ ដើមឈើមានសុខភាពល្អ ដីមានសុខភាពល្អ ភពផែនដីមានសុខភាពល្អ**ក្រុមការងារចុះមូលដ្ឋានឃុំដូង បង្ហាញសមិទ្ធផលការងារឆ្លើយតបទៅនឹង «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» របស់រាជរដ្ឋាភិបាល**ឯកឧត្តម ហេង សួរ ប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីជាង ៣ពាន់នាក់នៅសង្កាត់ទាំង៥ នៃខណ្ឌចំការមន ដែលធ្វើឱ្យមហាគ្រួសារបក្សកាន់តែធំ និងមានចម្រុះជំនាន់**សមាគមបណ្ដាញកសិករតេជោ សហការជាមួយ ARDB រៀបចំសិក្ខាសាលាស្ដីអំពី «កម្មវិធីត្រីភាគី ការចញ្ចឹមគោក្រោមឥណទាន ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដោយមិនចាំបាច់ដាក់ទ្រព្យធានា»

ខួប៣០ឆ្នាំរបស់អង្គការ MAG ដែលចូលរួមការងារសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា ក្នុងការជួយសង្គ្រោះជីវិតប្រជាពលរដ្ឋ

ភ្នំពេញ៖ ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១អាជ្ញាធរមីនកម្ពុជា បានអបអរសាទរខួប៣០ឆ្នាំរបស់អង្គការ MAG ដែលបានចូលរួមដល់ការងារសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា ដែលជាការងារដ៏អស្ចារ្យ ក្នុងការជួយសង្គ្រោះជីវិតប្រជាពលរដ្ឋ និងការចូលរួមចំណែកក្នុងការកសាងអនាគតរបស់កម្ពុជា។

ទេសរដ្ឋមន្ត្រី លី ធុជ បានលើកឡើងថា ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន បានផ្ញើសារជូនលោក Alexey Kruk ប្រធានអង្គការ MAG ប្រចាំកម្ពុជា និងក្រុមការងារ MAG ទាំងអស់ ក្នុងឱកាសប្រារព្ធខួប ៣០ឆ្នាំ នៃការងារសកម្មភាពមីននៅកម្ពុជា ដែលជាការងារដ៏អស្ចារ្យ ក្នុងការជួយសង្គ្រោះជីវិតប្រជាពលរដ្ឋ និងការចូលរួមចំណែកក្នុងការកសាងអនាគតរបស់កម្ពុជា។

ទេសរដ្ឋមន្ត្រី លី ធុជ បានកោតសរសើរដល់អង្គការ MAG ដែលទទួលបានការរីកចម្រើនយ៉ាងខ្លាំង និងបានកសាងសុច្ឆន្ទៈដ៏លេចធ្លោនៅក្នុងសហគមន៍ ព្រមទាំងជូនពរឲ្យអង្គការ MAG ទទួលបានជោគជ័យជាច្រើនឆ្នាំបន្ថែមទៀត និងរួមចំណែកមិនអាចកាត់ថ្លៃបានសម្រាប់កម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអាជ្ញាធរមីន នឹងបន្តផ្តល់ការគាំទ្រ និងធ្វើការយ៉ាងជិតស្និទ្ធជាមួយអង្គការ MAG រហូតដល់ប្រទេសកម្ពុជារួចផុតពីសំណល់ជាតិផ្ទុះពីសង្គ្រាមទាំងអស់។

ទេសរដ្ឋមន្ត្រី លី ធុជបានលើកឡើងថា “ក្នុងឆ្នាំ ១៩៩២ ខណៈពេលដែលភាគីប្រដាប់អាវុធពាក់ព័ន្ធនៅតែមានទស្សនៈផ្សេងគ្នាអំពីរបៀបជួយដល់ការធានាសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា នៅពេលនោះ យើងបានឯកភាពលើតម្រូវការមនុស្សធម៌ជាបន្ទាន់មួយ នោះគឺការចាប់ផ្តើមបោសសម្អាតមីន ដើម្បីមាតុភូមិនិវត្តន៍ និងសុវត្ថិភាពរបស់ប្រជាជនកម្ពុជា។ ចាប់តាំងពីពេលនោះមក សកម្មភាពមីន បានវិវត្តន៍ពីដំណាក់កាលកសាងឡើងវិញជាមួយនឹងជម្លោះប្រដាប់អាវុធដែលកំពុងបន្តរហូតដល់ដំណាក់កាលអភិវឌ្ឍន៍ឥឡូវនេះ”។

“ទោះបីជាមានព្រឹត្តិការណ៍អកុសលនៅឆ្នាំ ១៩៩៦ ដែលអង្គការ MAG បានបាត់បង់វីរបុរសដ៏អស្ចារ្យចំនួនពីររូប ដោយសារខ្មែរក្រហម គឺលោក Christopher Howes និងលោក Huon Hourth ប៉ុន្តែឆន្ទៈរបស់អ្នកដោះមីនដ៏ក្លាហានរបស់អង្គការ MAG បានបន្តការខិតខំប្រឹងប្រែង ដើម្បីបោសសម្អាតមីនដោយមិនស្ទាក់ស្ទើរឡើយ។ ខ្ញុំពិតជាសូមអរគុណចំពោះការលះបង់របស់អង្គការ MAG មិនអាចបំភ្លេចបាន”។

“ឆ្នាំនេះ គឺជាខួបលើកទី ៣០ នៃការបង្កើតអង្គការ MAG នៅកម្ពុជា សូមឲ្យយើងប្រើប្រាស់ព្រឹត្តិការណ៍នេះ ដើម្បីចងចាំ និងអរគុណដល់វីរបុរសដែលបាត់បង់ជីវិតរបស់យើងទាំងអស់ ដែលបានលះបង់ជីវិតសម្រាប់សកម្មភាពមីន និងសូមអរគុណដល់វីរបុរសកំចាត់មីនរបស់យើង ដែលបន្តធ្វើការដោយមិនភ័យខ្លាច និងឥតឈប់ឈរ ដើម្បីកំចាត់គ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះពីប្រទេសជាតិរបស់យើង”៕

 

អត្ថបទដែលជាប់ទាក់ទង