**ចិនផ្តល់សៀវភៅ«កញ្ចប់ស្តង់ដាជាតិមុខរបររបស់ប្រទេសចិន» ដើម្បីគាំទ្រការពង្រឹងគុណភាពស្តង់ដាជំនាញវិជ្ជាជីវៈ នៅកម្ពុជា**អុីរ៉ង់ព្រមានអាមេរិក និងអ៊ីស្រាអែល កុំឱ្យបើកការវាយប្រហារណាមួយមកលើអ៊ីរ៉ង់ ខណៈដែលខ្លួនកំពុងរៀបចំពិធីបុណ្យសពថ្នាក់ជាតិសម្រាប់អតីតមេដឹកនាំកំពូល លោក អាលី ខាមេណៃ**គណៈកម្មការទី៩ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុង ពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៤**សម្ដេចធិបតី អបអរសាទរ ខួបលើកទី៧៥ កម្ពុជាចូលជាសមាជិកអង្គការយូណេស្កូ**«ពហុកីឡាដ្ឋានជាតិអូឡាំពិក» កំពុងត្រូវបានរៀបចំឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ «ពហុកីឡាដ្ឋានជាតិ»**ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦ នឹងត្រូវរៀបចំឡើងក្នុងទ្រង់ទ្រាយធំ មានលក្ខណៈប្លែក និងមានភាពទាក់ទាញជាងឆ្នាំមុន ដោយរំពឹងមានអ្នកចូលរួមកាន់តែច្រើន**ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ប.ស.ស. លើកទី៥ អាណត្តិទី២ ដោយពិនិត្យផែនការយុទ្ធសាស្ត្រ របាយការណ៍សំខាន់ៗ និងដោះស្រាយបញ្ហាប្រឈម ដើម្បីបង្កើនប្រសិទ្ធភាពការងារ**ឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញបន្ដចុះត្រួតពិនិត្យ និងសំណេះសំណាលជាមួយកងកម្លាំង តាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន និងស្រុកស្រីសន្ធរ**កម្ពុជា-ហ្វីលីពីន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិទ្វេភាគី**ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត**ឧត្ដមសេនីយ៏ឯក យឹម លាង អញ្ជើញបើកវគ្គបណ្តុះបណ្តាលនៅនឹងកន្លែង ជំនាញការពារថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ-អន្តរជាតិ ជូនដល់មន្ត្រីនគរបាលជាតិ នៃនាយកដ្ឋានអង្គរក្ស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយប្រកាសដាក់ឱ្យអនុវត្តអង្គភាពថវិកាអាណប័កផ្ទេរសិទ្ធិពេញលេញ**គណៈប្រតិភូគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា អញ្ជើញសួរសុខទុក្ខ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន**ការសិក្សា៖ សង្រ្គាមរបស់រុស្ស៉ីប្រឆាំងនឹងអ៊ុយក្រែន បានបង្កឱ្យទាហានភាគីទាំងសងខាងស្លាប់ របួស និងបាត់ខ្លួនលើស ២លាននាក់**កុងហ្គោ៖ អ្នកឆ្លងជំងឹអេបូឡា មានចំនួនកើនដល់ ១ ៤០៦នាក់ រួមទាំងអ្នកស្លាប់ចំនួន ៤៨៣នាក់**ចិនអំពាវនាវយ៉ាងទទូចឱ្យអាមេរិក ចាត់ចែងបញ្ហាពាក់ព័ន្ធនឹងកោះតៃវ៉ាន់ ដោយ «ការប្រុងប្រយ័ត្នខ្ពស់បំផុត»**លោក ដូណាល់ ត្រាំ កោតសរសើរចំពោះវឌ្ឍនភាពនៃកិច្ចពិភាក្សាដោយប្រយោលរវាងអាមេរិក និងអ៊ីរ៉ង់ ដោយលោកបានចាត់ទុកថា «ល្អប្រសើរខ្លាំងណាស់»**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនដល់ ២២៩៥នាក់**តម្លៃប្រេងឆៅ បានធ្លាក់ចុះនៅដើមដំបូងនៃការជួញដូរបន្ទាប់ពី អ៉ីរ៉ង់ និងអាមេរិក សម្រេចបានវឌ្ឍនក្នុងកិច្ចចរចាដោយប្រយោល**ប្រធាន FIFA មានវត្តមានស្ទើរតែគ្រប់ការប្រកួតទាំងអស់នៃព្រឹត្តិការណ៍ World Cup 2026

អគារសិក្សា១ខ្នង មាន៤បន្ទប់ និងបង្គន់អនាម័យ ១ខ្នង៤បន្ទប់​ ចំណាយទឹកប្រាក់ជាង ៤ម៉ឺនដុល្លារ ​ជាអំណោយ​អង្គការសម្រេចសុបិនកុមារកម្ពុជា​ ​ ត្រូវបានដាក់សម្ពោធដាក់ឱ្យប្រើប្រាស់

ភ្នំពេញ៖ លោកស្រី រស់ សុផានី អភិបាលរងខេត្តបន្ទាយមានជ័យ តំណាងដ៏ខ្ពង់ខ្ពស់​ឯកឧត្តម​ អ៊ុំ​ រាត្រី​ អភិបាលខេត្តបន្ទាយមានជ័យ​ នាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញ​ជាអធិបតី​ភាព​ សម្ភោធដាក់ឱ្យប្រើប្រាស់អគារសិក្សា១ ខ្នង មាន៤បន្ទប់ និងបង្គន់អនាម័យ ១ខ្នង ៤បន្ទប់​ នៅសាលាបឋមសិក្សាតាប៉ុន ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ​ ដែលជាអំណោយ​ របស់អង្គការសម្រេចសុបិនកុមារកម្ពុជា ។​

ពិធីសម្ភោធដាក់ឱ្យប្រើប្រាស់អគារសិក្សានោះដែរក៏មានការចូលរួម​ពី លោក ម៉ាក ថូម៉ាសជេននី សហស្ថាបនិកសម្រេចសុបិនកុមារកម្ពុជា​ លោក ជូ ស្មិត និងលោកស្រី ម៉ូនីកា ជាម្ចាស់ជំនួយរបស់អង្គការសម្រេចសុបិនកុមារកម្ពុជា​ លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរ-អង្គភាព ជុំវិញខេត្ត​ អភិបាល​រង​ស្រុកព្រះនេត្រព្រះ​ លោក លោកស្រី មន្ត្រីរាជការ អាជ្ញាធរដែនដី កម្លាំងប្រដាប់អាវុធគ្រប់អង្គភាព – លោកគ្រូ អ្នកគ្រូ អាណាព្យាបាល សិស្សានុសិស្ស​ ប្រមាណជាង៥០០នាក់។

លោក ម៉ាក ថូម៉ាសជេននី សហស្ថាបនិកសម្រេចសុបិនកុមារកម្ពុជា​ បានលើកឡើងថា​ ៖​ ក្នុងរយៈពេល២០ឆ្នាំមកនេះ​​ អង្គការបានចូលរួមសាងសង់​ អគារសិក្សា​ នៅប្រទេសកម្ពុជាសរុបចំនួន២០៤ខ្នង​មកហើយ ដើម្បីជាការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា​ លើវិស័យអប់រំ​។

ជាមួយនោះលោក​ក៏បាននបង្ហាញពីអារម្មណ៍រីករាយ​ នៅពេលឃើញកុមារកម្ពុជា​ មានភាពរួសរាយរាក់ទាក់​ ស្រលាញ់ការសិក្សា​រៀនសូត្រ​ មានភាពវៃឆ្លាត។ ក្នុងនាមសហស្ថាបនិកសម្រេចសុបិនកុមារកម្ពុជា​ លោកសន្យាថានឹងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា​ លើកកម្ពស់វិស័យអប់រំនៅកម្ពុជា​ ឱ្យកាន់តែឈានមុខជាលំដាប់។

ថ្លែងនាឱកាសនោះ លោកស្រី​ រស់​ សុផានី​ ក៏បានសម្តែងនូវការ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ក៏ដូចជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជាពិសេសអង្គការសម្រេចសុបិនកុមារកម្ពុជា ដែលបានខិតខំស្វែងរកការគាំទ្រ​ពីសប្បុរសជនក្រៅប្រទេស និងដៃគូពាក់ព័ន្ធក្នុងការជួយអភិវឌ្ឍដល់វិស័យអប់រំ ជាពិសេសក្នុងខេត្តបន្ទាយមានជ័យ។

លោកស្រី​ អភិបាលរងខេត្ត​ ក៏បានលើកឡើងទៀតថា​ ៖​ កុមារគ្រប់រូបត្រូវ ទទួលបានសេវាអប់រំកុមារតូច តាមគ្រប់រូបភាព ចូលរៀននៅបឋមសិក្សា មធ្យមសិក្សា និងកម្រិតឧត្តមសិក្សា ព្រមទាំងផ្តល់នូវជម្រើសផ្សេងៗទៀត ដល់កុមារនិងយុវជន ដែលពុំមានលទ្ធភាពក្នុងការសិក្សាឱ្យ ទទួលបានសេវាអប់រំក្រៅប្រព័ន្ធ។ ការសាងសង់អាគារសិក្សានេះ គឺជាការឆ្លើយតបទៅនឹងគោលនយោបាយ យុទ្ធសាស្ត្ររបស់ក្រសួងអប់រំ យុវជន និងកីឡា គឺ ៖​ទី១ សមធម៌នៃការចូលរៀន,​ ទី២ គុណភាព និងប្រសិទ្ធភាពនៃសេវាអប់រំ,​ ទី៣ ការកសាងសមត្ថភាព និងការអភិវឌ្ឍស្ថាប័ន ។

សូមបញ្ជាក់ផងដែរថា៖​ អគារដែលបានដាក់សម្ពោធឱ្យប្រើប្រាស់នេះ​ ជាអគារសិក្សាទី២២​ ដែលអង្គការ​សម្រេចសុបិនកុមារ​ បានផ្តល់ជូនសិស្សានុសិស្សក្នុងខេត្តបន្ទាមានជ័យ។ ដោយឡែកអគារ​ សិក្សា១ខ្នងនៅសាលាបឋមសិក្សា​តាប៉ុន មាន៤បន្ទប់​ រួមនឹងបន្ទប់ទឹក១ខ្នង​ មាម៤បន្ទប់​ ដែលចំណាយថវិកាសាងសង់សរុបចំនួន ៤៤,៧៩៩ ដុល្លារ៕

អត្ថបទដែលជាប់ទាក់ទង