**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»

គួរឱ្យសោកស្តាយជាទីបំផុត! សត្វកែះញីមួយក្បាល ដែលជាប់អន្ទាក់និងរងរបួស បានស្លាប់ហើយ

 

ភ្នំពេញ៖ ពិតជាគួរឱ្យសោកស្តាយជាទីបំផុតសត្វកែះញីមួយក្បាលដែលជាប់អន្ទាក់និងរងរបួស បានស្លាប់ហើយកាលពីព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ ក្រោយពីក្រុមគ្រូពេទ្យខិតខំប្រឹងប្រែងសង្គ្រោះអស់លទ្ធភាពជាច្រើនថ្ងៃរួចមក។

ការស្លាប់របស់សត្វកែះនេះត្រូវបានអ្នកជំនាញបសុសត្វបញ្ជាក់ថាដោយសារតែវារងរបួសធ្ងន់ធ្ងរដោយសារតែជាប់ អន្ទាក់ ព្រានព្រៃដេញវាយជាំពោះផ្នែកខាងឆ្វេង និងភ្លាត់ឆ្អឹងជើងមុខខាងឆ្វេង។

លើសពីនេះទៀត សត្វកែះញីមានសុខភាពទន់ខ្សោយដោយ សារតែមានផ្ទៃពោះនិងរលូតកូនស្លាប់ក្នុងផ្ទៃ ហើយរបួសស្បូនខ្លាំងរលូតដល់រលួយ។ រយៈពេលប៉ុន្មានថ្ងៃនេះ ក្រុមគ្រូពេទបសុសត្វបានខិតខំសង្គ្រោះ តែដោយសារតែស្ថានភាពរបួសធ្ងន់ និងមានភាពគ្រាំគ្រាខ្លាំង មិនអាចឈរបាន ធ្វើឱ្យសត្វកែះញីដែលជាប្រភេទសត្វកម្រនៅលើសកលលោកមួយក្បាលនេះបានស្លាប់បាត់បង់ជីវិត។

ក្រសួងបរិស្ថានសូមសម្តែងនូវការសោកស្តាយក្រៃលែងចំពោះការបាត់បង់ប្រភេទសត្វកម្រនេះ និងសូមអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ សត្វព្រៃដែលកម្ពុជាមានឱ្យបានគង់វង្សដោយបញ្ឈប់ការដាក់អន្ទាក់ និងបរបាញ់សត្វគ្រប់ប្រភេទ និងសូមនិយាយថាទេចំពោះសាច់សត្វព្រៃ។ ជាមួយគ្នានេះ សូមបងប្អូនប្រជាពលរដ្ឋមួយចំនួនដែលមានជំនឿថាសាច់សត្វ ឆ្អឹង សំណាក និងឈាមសត្វព្រៃជួយព្យាបាលជំងឺ និងធ្វើឱ្យសុខភាពរបស់ខ្លួនល្អ គឺមិនពិតឡើយ។ សូមចូលរួមអភិរក្សសត្វព្រៃនិងជីវៈចម្រុះគ្រប់ប្រភេទដើម្បីមនុស្សជំនាន់ក្រោយ ៕

អត្ថបទដែលជាប់ទាក់ទង