**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

សម្តេច ហេង សំរិន រៀបចំពិធីលាងសាយភោជន៍ ជូនគណៈប្រតិភូអន្តរជាតិ ចូលរួមមហាសន្និបាតអាយប៉ា​ ប្រកបដោយជោគជ័យ

ភ្នំពេញ៖ បន្ទាប់ពីមហាសន្និបាតអាយប៉ាបានបិទបញ្ចប់ដោយជោគជ័យ នារាត្រីថ្ងៃទី២៤ ខែវិចិ្ឆកា ឆ្នាំ២០២២ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា​ និងជាប្រធានអាយប៉ាលើកទី៤៣ បានរៀបចំពិធីលាងសាយភោជន៍ជូនដល់គណៈប្រតិភូសភាសមាជិកអាយប៉ា គណៈប្រតិភូសភាប្រទេសសង្កេតការណ៍អាយប៉ា និងភ្ញៀវជាតិ អន្តជាតិទំាងអស់ នៅសណ្ឋាគារសុខាភ្នំពេញ ក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាលជាទីបំផុត។

ក្នុងនាមសភាកម្ពុជា ក្នុងនាមប្រជាពលរដ្ឋកម្ពុជា និងក្នុងនាមប្រធានមហាសន្និបាតអាយប៉ាលើកទី៤៣ សម្តេចអគ្គមហាពញាចក្រី​ ហេង សំរិន បានសម្តែងនូវកិច្ចស្វាគមន៍​ និងអរគុណជាថ្មីម្តងទៀត ចំពោះវត្តមានរបស់ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវជាតិ អន្តរជាតិទំាងអស់ ដែលបានអញ្ជើញចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៣ និងដែលបានជំរុញឲ្យមហាសន្និបាតដំណើរការប្រកបដោយជោគជ័យជាទីមោទកភាព។

សម្តេចបានលើកឡើងថា​ តាមពិតទៅគ្រួសារអាយប៉ាទំាងមូល ខានបានជួបគ្នាដោយផ្ទាល់បែបនេះអស់រយៈពេលពីរឆ្នាំហើយ ដោយសារជំងឺរាតត្បាតជាសកលកូវីដ-១៩។ សម្តេចបានមានប្រសាសន៍បន្តថា ការជួបជុំគ្នានាពេលនេះ បានឆ្លុះបញ្ចាំងឱ្យឃើញពីភាពជោគជ័យ​ និងបទពិសោធន៌ជាក់ស្តែងក្នុងការប្រឆាំងនឹងជំងឺរាតត្បាតនេះ។ ជោគជ័យនេះគឺកើតឡើងដោយសារមានកិច្ចខិតខំប្រឹងប្រែងរួម​ និងសាមគ្គីភាពជាអន្តរជាតិ។

សម្តេចប្រធានអាយប៉ាលើកទី៤៣ បានគូសបញ្ជាក់ថា បទពិសោធន៍នេះ បង្ហាញឱ្យយើងឃើញច្បាស់ថា “បញ្ហារួមគឺទាមទារនូវដំណោះស្រាយរួម” ហើយកិច្ចខិតខំប្រឹងប្រែងរួមគ្នា និងសាមគ្គីភាពជាអន្តរជាតិ ជាកត្តាដ៏សំខាន់សម្រាប់ដោះស្រាយនូវបញ្ហាប្រឈមរួមទាំងក្នុងកម្រិតតំបន់ និងសកលលោក។

ជាមួយនឹងការអបអរសាទរចំពោះជោគជ័យដ៏ត្រចះត្រចង់នៃមហាសន្និបាតនៅក្នុងរយៈពេល៤ថ្ងៃមកនេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានមានប្រសាសន៍បញ្ជាក់ថា សមិទ្ធផលដែលសម្រេចបាននាពេលនេះ នឹងជួយជំរុញលើកកម្ពស់តួនាទីអាយប៉ា ដែលជាស្ថាប័ននីតិប្បញ្ញត្តិតំបន់​ ដែលមានអាយុជាងបួនទសវត្សរ៍មកនេះ ឱ្យកាន់តែមានសក្តានុពល រឹងមាំខ្លាំងក្លា កាន់តែមានប្រសិទ្ធភាព និងរស់រវើកថែមទៀត ដែលនឹងរួមចំណែកដល់ការកសាងសហគមន៍អាស៊ាន ប្រកបដោយ សន្តិភាព វិបុលភាព ធន់ ចីរភាព និងបរិយាបន្ន។

សម្តេចបានជូនពរដល់គណៈប្រតិភូអន្តរជាតិទំាងអស់ សូមឱ្យការធ្វើដំណើរមាតុភូមិនិវត្តន៍ទៅកាន់មាតុប្រទេសវិញប្រកបដោយសុខសុវត្ថិភាព និងជោគជ័យក្នុងបេសកកម្មបម្រើជាតិមាតុភូមិរបស់ខ្លួន​ ៕

អត្ថបទដែលជាប់ទាក់ទង