**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»

មេបញ្ជាការរងកងទ័ពជើងគោក ថ្លែងការកោតសរសើរចំពោះវីរភាពយោធិនចូលនិវត្តន៍ យោធិនពិការគ្រប់រូប ដែលបានចំណាយពេលវេលា ដ៏មានតម្លៃធ្វើពលិកម្មគ្រប់យ៉ាង ដើម្បីបុព្វហេតុបម្រើជាតិមាតុភូមិ

ភ្នំពេញ៖ នៅក្នុងពិធីសំណេះសំណាល បំពាក់ឋានន្តរសក្តិ និងគ្រឿងឥស្សរិយសជូនជូនយោធិនចូលនិវត្តន៍ យោធិនពិការ ត្រូវផ្ទេរចេញពីក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២២ របស់កងពលតូចថ្មើរជើងលេខ១៤ នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រាក់ សុវណ្ណា មេបញ្ជាការរង កងទ័ពជើងគោក បានថ្លែងការកោតសរសើរ ចំពោះវីរភាពយោធិនចូលនិវត្តន៍ យោធិនពិការគ្រប់រូប ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ធ្វើពលិកម្មគ្រប់យ៉ាង ដើម្បីបុព្វហេតុបម្រើជាតិមាតុភូមិ ។

ក្នុងន័យនេះ ឧត្តមសេនីយ៍ឯក ប្រាក់ សុវណ្ណា បាន បញ្ជាក់ថា ពលិកម្មប្រកបដោយវីរភាព និងស្មារតីស្នេហាជាតិ នៅគ្រប់ដំណាក់កាលប្រវត្តិសាស្ត្រនេះ បានរួមចំណែកយ៉ាងសំខាន់ ក្នុងការចូលរួមផ្តួលរំលំរបបប្រល័យពូជសាន៍ ប៉ុល ពត កិច្ចការពារបូរណភាពទឹកដី ការកសាងនិងការពារសន្តិភាព ស្ថិរភាពសង្គមដែលជាមូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍសង្គមជាតិ ឱ្យមានការរីកចម្រើន ជាប្រតិបត្តិករចូលរួមយ៉ាងសកម្ម ក្នុងការបញ្ចប់សង្គ្រាមផ្ទៃក្នុង ក្រោមនយោបាយឈុ្នះ ឈ្នះ ។ ទោះបី បងប្អូន បានសម្រាកពីការងារក៏ពិតមែន តែការរួមចំណែកដល់ សង្គមជាតិនាពេលកន្លងមក បានចូលរួមអភិវឌ្ឍន៍សង្គមជាតិ និងការកែទម្រង់កងយោធពលខេមរភូមិន្ទ ។

ឧត្តមសេនីយ៍ឯក ប្រាក់ សុវណ្ណា បានបន្ថែមទៀតថា ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា បានយកចិត្តទុកដាក់ដល់កងកម្លាំងជាប់ជាប្រចាំ ទោះស្ថិតនៅក្នុងការគ្រប់គ្រង និងទៅជាជនស៊ីវិលក៏ដោយ ។

ឧត្តមសេនីយ៍ឯក ប្រាក់ សុវណ្ណា បានផ្ដាំផ្ញើដល់ យោធិនចូលនិវត្តន៍ទាំងអស់ ពេលវិលត្រឡប់ទៅរួមរស់ជាជនស៊ីវិលត្រូវបន្តថែរក្សានូវតំលៃថ្លៃថ្នូររបស់កងទ័ព និងចូលរួមសហការជាមួយអាជ្ញាធរដែនដី បន្តរក្សាសុខសន្តិភាពឲ្យបានដាច់ខាត ។

តាមសេចក្តីរាយការណ៍របស់ជំនាញបុគ្គលិក អនុវត្តតាមច្បាប់ស្តីពីរបបសោធននិវត្តន៍ និងសោធនបាត់បង់សមត្ថភាពការងារឆ្នាំ២០២នេះ យោធិនចំនួន ០៩នាក់ កងពលតូចថ្មើរជើងលេខ១៤ បញ្ជាការដ្ឋានកងទ័ពជើងគោក ត្រូវបានផ្ទេរចេញពីក្របខ័ណ្ឌនៃកងយោធពលខេមរភូមិន្ទ ក្នុងនោះរួមមាន ចំពោះឋានន្តរសក្តិថ្នាក់ វរសេនីយ៍ឯក ០១នាក់, វរសេនីយ៍ទោ ០១នាក់, អនុសេនីយ៍ឯក ០២នាក់, អនុសេនីយ៍ទោ ០២នាក់, អនុសេនីយ៍ត្រី ០១នាក់, នាយចំណង់ ០១នាក់ និងព្រិន្ទបាលទោ ០១នាក់ ៕

អត្ថបទដែលជាប់ទាក់ទង