**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

លោកអភិបាលស្រុកកំពង់រោទិ៍៖ ការចូលរួមធ្វើបរិស្ថានអនាម័យគឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា

 

ស្វាយរៀង ៖ លោកសុច ពិសី អភិបាលស្រុកកំពង់រោទិ៍បានថ្លែងថា ការចូលរួមធ្វើអនាម័យបរិស្ថានគឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា មិនមែនជាកាតព្វកិច្ចរបស់អ្នកណាម្នាក់នោះឡើយ។

លោកបន្តថា ដើម្បីធានាសោភ័ណភាព កិច្ចគាំពារសុខភាពសាធារណៈ និងបរិស្ថានចាំបាច់ត្រូវយកចិត្តទុកដាក់លើក កម្ពស់ការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនឱ្យបានត្រឹមត្រូវ ដោយត្រូវវេចខ្ចប់ និង ញែកសំរាម សំណល់រឹងផងដែរ។

ការថ្លែងបែបនេះរបស់លោកអភិបាលស្រុកកំពង់រោទិ៍បានធ្វើឡើង ខណៈដែលលោកដឹកនាំកងកម្លាំង មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ធ្វើអនាម័យបរិស្ថាននៅតាមផ្លូវនានាក្នុងទីប្រជុំជននៃស្រុកកំពង់រោទិ៍ នាព្រឹកថ្ងៃទី២៣ខែវិច្ឆិកាឆ្នាំ២០២២ ក្នុងទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា។

លោកអភិបាលស្រុកបានបន្ថែមថា ការធ្វើបរិស្ថានអនាម័យនេះមិនមែនធ្វើតែមួយថ្ងៃមួយទេ គឺយើងធ្វើជាប្រចាំ តែដោយសារមន្ត្រីក៏ដូចជាលោកគ្រូ អ្នកគ្រូ សិស្សានុសិលស្ស មានកាតព្វកិច្ចរៀងៗខ្លួនបានជ្រើសរើសយក១ខែ ដើម្បីធ្វើអនាម័យម្ដងនៅតាមទីប្រជុំជននានាក្នុងស្រុកកំពង់រោទិ៍ ។

លោកបានបញ្ជាក់ថា ក្នុងទិវានេះដែរ បានធ្វើឡើង ក្នុងគោលបំណងលើកកម្ពស់ការអបរំ ផ្សព្វផ្សាយ និង ជំរុញចលនាប្រជាពលរដ្ឋ ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ សិស្ស និស្សិត ឱ្យចូលរួមធ្វើអនាម័យ កែលម្អ សោភ័ណភាព ទីប្រជុំជន ជនបទ ភូមិឋាន វត្តអារាម សាលារៀន មន្ទីរពេទ្យ រោងចក្រ សហគ្រាស ទីផ្សារ និង មជ្ឈមណ្ឌលសេដ្ឋកិច្ច សំដៅចូលរួមចំណែកកសាងសង្គមកម្ពុជា ឱ្យមានបរិស្ថានល្អស្អាត និង ភាពស្រស់បំព្រង។

លោកបានបន្ថែមថា ដើម្បីឱ្យការប្រារព្ធទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា) ជារៀងរាល់ឆ្នាំ អាចប្រព្រឹត្តទៅប្រកបដោយលទ្ធផលជាផ្លែផ្កា និងមានការចូលរួមកាន់តែសស្រាក់ សស្រាំ ថែមទៀត លោកសូមណែនាំអំពីការធ្វើអនាម័យបរិស្ថានតាមគោលដៅដូចខាងក្រោម៖

១. អាជ្ញាធរឃុំត្រូវចាត់វិធានការធ្វើអនាម័យនៅតាមទីសាធារណៈ ជាប់ជាប្រចាំដោយត្រូវប្រមូលសំរាមមិនឱ្យមានតាមដងផ្លូវ សួនច្បារ ទីផ្សារ និងរៀបចំដាំកូនឈើតាមដងផ្លូវ នៅតាមមូលដ្ឋានរបស់ខ្លួន។
២. ស្ថាប័នគ្រឹះស្ថាននានា សាលារៀន វត្តអារាម និង មណ្ឌលសុខភាព សូមចាត់ចែងធ្វើអនាម័យទាំងក្នុង និង ក្រៅអង្គភាពរបស់ខ្លួន ដោយត្រូវប្រមូលទុកដាក់សំរាម សំណល់រឹង ឱ្យបានត្រឹមត្រូវស្របតាម គោលការណ៍ 4Rs (បដិសេធមិនប្រើប្រាស់ កាត់បន្ថយការបង្កើត ការប្រើប្រាស់ឡើងវិញ និង ការកែច្នៃ) សំដៅធានាបរិយាកាសការងារល្អ និង សោភ័ណភាព។

៣. រោងចក្រ សហគ្រាស សិប្បកម្ម អាជីវកម្ម ត្រូវធ្វើអនាម័យបរិស្ថាន ទាំងនៅក្នុង និងជុំវិញទីតាំងរបស់ខ្លួន និងត្រូវអប់រំផ្សព្វផ្សាយដល់បុគ្គលិក កម្មករ អ្នកលក់ចំណីអាហារ និងអ្នកដឹកជញ្ជូន អំពីការគ្រប់គ្រង និង ទុកដាក់សំរាម សំណល់រឹងឲ្យបានត្រឹមត្រូវ។

៤.រមណីយដ្ឋាន មណ្ឌលកំសាន្ត កាស៊ីណូ ភោជនីយដ្ឋាន និង អាហារដ្ឋាន ត្រូវធ្វើអនាម័យបរិស្ថាន ជាប់ជាប្រចាំ ដើម្បីធានាសោភ័ណភាព ផាសុកភាព និងភាពមនោរម្យ ក្នុងការផ្តល់សេវាកម្ម សម្រាកលំហែ និងទេសចរណ៍ ដោយត្រូវប្រមូលទុកដាក់សំរាម សំណល់រឹងឱ្យបានរៀបរយ ដាក់ធុង សំរាមឱ្យបានគ្រប់គ្រាន់ និង ដឹកជញ្ជូនចេញឲ្យទាន់ពេលវេលា។

៥. លំនៅដ្ឋាន អាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ត្រូវណែនាំដល់ប្រជាពលរដ្ឋឲ្យធ្វើអនាម័យបរិស្ថាន នៅតាម លំនៅដ្ឋាន និងតាមទីតាំងកម្មសិទ្ធិរបស់ខ្លួន ដោយត្រូវសម្អាតប្រមូលទុកដាក់សំរាម សំណល់រឹង ឱ្យបាន សមស្រប តាមស្ថានភាពជាក់ស្ដែងនៃមូលដ្ឋាននីមួយៗ ក្នុងទិសដៅធានាឲ្យបាននូវគុណ ភាពបរិស្ថាន សោភ័ណភាព និង អនាម័យ។

លោកបានស្នើរដល់ គ្រឹះស្ថានសាធារណៈរដ្ឋ វិស័យឯកជន អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ សហគមន៍មូលដ្ឋាន និងអ្នកពាក់ព័ន្ធ មេត្តាចូលរួមសហការ និងអនុវត្តតាមលទ្ធភាពជាក់ស្ដែងឱ្យបានជោគជ័យនូវ ស្មារតី (ទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា) នេះដោយប្រកាន់ខ្ជាប់នូវគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល និង វិធានការ (៣កុំ ៣ការពារ) ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង