**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

អាជ្ញាធរខេត្តព្រះសីហនុ អំពាវនាវឲ្យពលរដ្ឋ ចូលរួមថែរក្សាសម្បត្តិសាធារណៈរបស់រដ្ឋ តាមបណ្តោយផ្លូវក្នុងក្រុងព្រះសីហនុ និងតាមទីតាំងរបស់ខ្លួន

ព្រះសីហនុ៖ លោក អ៊ី សុខឡេង អភិបាលរងខេត្តព្រះសីហនុ នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលើរបៀបវារៈ ១.ផ្សព្វផ្សាយសេចក្តីសម្រេចលេខ០៥៥/២២ សសរ ចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ ស្តីពីការបង្កើតក្រុមការងារគ្រង់គ្រងត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
២.របាយការណ៍វិឌ្ឍនភាព នៃការត្រួតពិនិត្យសណ្តាប់ធ្នាប់ អនាម័យបរិស្ថាន និងការចុះពិនិត្យបទល្មើសដែលធ្វើឱ្យខូចខាតទ្រូងផ្លូវ ខឿនផ្លូវ ការ៉ូឡា ក្រានីតតាមបណ្តោយផ្លូវក្នុងក្រុងព្រះសីហនុ ដោយមានការចូលរួមពីនាយករងរដ្ឋបាលសាលាខេត្ត នាយក នាយករងទីចាត់សាលាខេត្ត និងប្រធានមន្ទីរពាក់ព័ន្ធក្នុងខេត្ត។

តាមការរាយការណ៍របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ បានបញ្ចាក់ឱ្យដឹងថា ក្រោយពីការប្រគល់ទទួលផ្លូវ ៣៧ខ្សែក្នុងក្រុងព្រះសីហនុ ដែលបានប្រគល់ឱ្យមន្ទីរសាធារណការ នឹងដឹកជញ្ជូនជាអ្នកគ្រប់គ្រង។ ហើយគិតមកដល់ខែកញ្ញា ឆ្នាំ២០២២នេះ ការខូចខាតទ្រូងផ្លូវ ខឿនផ្លូវ ការ៉ូឡា ក្រានីតតាមបណ្តោយផ្លូវក្នុងក្រុងព្រះសីហនុ មានរហូតដល់ ៦,២០០ម៉ែត្រការ៉េ លើទីតាំងចំនួន ៩៩៣ ទីតាំង លើខ្សែផ្លូវចំនួន ២៦ខ្សែ ដោយត្រូវទាមទារឱ្យក្រុមការងារត្រូវធ្វើការជួសជុលឡើងវិញ ដើម្បីបរិស្ថាន សោភ័ណភាពក្រុងព្រះសីហនុ។

លោក អ៊ី សុខឡេង អភិបាលរងខេត្តព្រះសីហនុ ក្រោយពីការបានស្តាប់របាយការលើកឡើងពីមន្ត្រីជំនាញរួមមក លោកអភិបាលរងខេត្តបានធ្វើការណែនាំ និងឯកភាពការចុះអង្កេតអនុវត្តជាក់ស្តែង ដោយមានវត្តមានម្ចាស់ទីតាំងមួយចំនួនបានចូលរួមឯកភាពតាមការណែនាំរបស់ក្រុមការងារ ហើយម្ចាស់ទីតាំងមួយចំនួនព្យាយាមមិនទទួលខុសត្រូវ ប៉ុន្តែប្រសិនបើយោគយល់ហេតុផលរបស់ពួកគាត់ធ្វើឱ្យការងារការជួសជុលការ៉ូឡារបស់យើងមានការយឺតយ៉ាវ ដូច្នេះយើងត្រូវយកគោលការជាក់លាក់ នៅគ្រប់ម្ចាស់ទីតាំងដែលបានធ្វើឱ្យខូចខាតត្រូវទទួលខុសត្រូវនៅលើទីតាំងរបស់ខ្លួន ហើយម្ចាស់ទីតាំងនីមួយៗត្រូវធ្វើជាភ្នែកឱ្យរដ្ឋបាលខេត្ត ក្រុងក្នុងការរាយការណ៍មកក្រុមការងារ ឬអាជ្ញាធរមូលដ្ឋាន។ ទន្ទឹមនោះយើងត្រូវពន្លឿនការងារជួសជូលការ៉ូឡានៅតាមបណ្តោយផ្លូវក្នុងក្រុងព្រះសីហនុ ដើម្បីលើកកម្ពស់សោភ័ណភាព បរិស្ថានទីក្រុងរបស់យើងកាន់តែល្អស្អាត។

ក្នុងឱកាសនោះលោកអភិបាលរងខេត្ត ក៏បានធ្វើការអំពាវនាវបងប្អូនប្រជាពលរដ្ឋចូលរួមសហការថែរក្សាសម្បត្តិសាធារណៈរបស់រដ្ឋមានដូចជា ទ្រូងផ្លូវ ខឿនផ្លូវ ការ៉ូឡា ក្រានីតតាមបណ្តោយផ្លូវក្នុងក្រុងព្រះសីហនុ និងតាមទីតាំងរបស់ខ្លួន៕

អត្ថបទដែលជាប់ទាក់ទង