**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

ឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំគណៈប្រតិភូ នៃកិច្ចប្រជុំសមាជិកសភាវ័យក្មេងអាយប៉ា ចូលជួបសម្តែងការគួរជាមួយសម សម្តេច ហេង សំរិន

ភ្នំពេញ៖ ក្នុងនាមជាប្រធានដឹកនាំ កិច្ចប្រជុំសមាជិកសភាវ័យក្មេងអាយប៉ា (YPA) ឯកឧត្តម ហ៊ុន ម៉ានី បានអញ្ជើញដឹកនាំគណៈប្រតិភូ នៃកិច្ចប្រជុំ សមាជិកសភាវ័យក្មេងអាយប៉ា ចូលជួបគោរពសម្តែងការគួរសម សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានមហាសន្និបាត អន្តរសភាអាស៊ាន លើកទី៤៣ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម ហ៊ុន ម៉ានី បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចប្រធាន ដែលបានចំណាយពេលវេលាដ៏មមាញឹក ក្នុងឱកាស នៃមហាសន្និបាតអាយប៉ា លើកទី៤៣ ទទួលជួបគណៈប្រតិភូសមាជិកសភាវ័យក្មេងអាយប៉ា នាព្រឹកនេះ។

ទន្ទឹមនេះ ឯកឧត្តមបានបង្ហាញសេចក្តីសោមនស្សរីករាយ ដែលកិច្ចប្រជុំសមាជិកសភាវ័យក្មេងអាយប៉ា នឹងធ្វើឡើងជាលើកទី១ និង ដោយផ្ទាល់ នារសៀលថ្ងៃនេះ ក្នុងអំឡុងពេល នៃមហាសន្និបាតអាយប៉ា លើកទី៤៣ ដែលសភាកម្ពុជាធ្វើជាម្ចា​ស់ផ្ទះ នាឆ្នាំ២០២២នេះ។

ក្នុងឱកាសដ៏ពិសេសនេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកឡើងដល់គណៈប្រតិភូ YPA ថា៖ «យុវជន គឺជាធនធាន ប្រកបដោយថាមភាពខ្ពស់ ក្នុងដំណើរការកិច្ចការនយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ច ការថែរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ ក្នុងតំបន់ និងសកល។ ភាពជាតំណាងរបស់យុវជន ត្រូវបានលើកកម្ពស់នៅគ្រប់ទិសទី»។

ក្នុងឱកាសជំនួបនេះដែរ តំណាងឱ្យគណៈប្រតិភូសមាជិកសភាវ័យក្មេងអាយប៉ាទាំងអស់ ឯកឧត្តម ហ៊ុន ម៉ានី បង្ហាញសុទិដ្ឋិនិយមថា៖ «ជាមួយការចូលរួមបន្ថែមពីសមាជិកសភាវ័យក្មេងអាយប៉ា ដែលឆ្លុះបញ្ចាំងពីការតាំងចិត្តរបស់សភា នៃប្រទេសសមាជិកអាយប៉ា និង អាស៊ានជារួម យើងនឹងឈានទៅសម្រេចបានការកសាងសហគមន៍អាស៊ានមួយ ពោរពេញទៅដោយកាលានុវត្តភាព និងការចូលរួម ចំណែកយ៉ាងសកម្ម និងជាវិជ្ជមានពីប្រជាជនវ័យក្មេង ដើម្បីផលប្រយោជន៍រួម នៃប្រជាជន និងប្រទេសក្នុងតំបន់អាស៊ាន»។

សូមជម្រាបជូនថា កិច្ចប្រជុំសមាជិកសភាអាយប៉ាវ័យក្មេងលើកទី១ នឹងប្រព្រឹត្តលើប្រធានបទស្តីពី «ជំរុញការផ្សារភ្ជាប់ជាមួយប្រជាជន វ័យក្មេង ដើម្បីសហគមន៍អាស៊ាន មួយប្រកបដោយចីរភាព ភាពធន់ និងវិបុលភាព» ដែលជាការគាំទ្រ និងចូលរួមចំណែកស្របទៅនឹង មូលបទរួមនៃមហាសន្និបាតអាយប៉ាលើកទី៤៣ ស្តីពី «ការបោះជំហានជាមួយគ្នា ដើម្បីតំបន់អាស៊ានមួយ ប្រកបដោយចីរភាព បរិយាប័ន្ន និងភាពធន់» ៕

អត្ថបទដែលជាប់ទាក់ទង