**រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំសន្និសីទជំរុញកិច្ចប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងវិនិយោគិនខេត្តមណ្ឌលគិរី និងវិនិយោគិនខេត្តដាក់ឡាក់ វៀតណាម**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំព្រះរាជពិធីបុណ្យចម្រេីនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ គម្រប់៩០ យាងចូល៩១ព្រះវស្សា**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យសារធាតុរំលាយ (Solvent Sector)៖ ប្រភពកម្រិតទាប តែទាមទារដំណោះស្រាយឆ្លាតវៃ**មេដឹកនាំ G7 អំពាវនាវឱ្យមានការឆ្លើយតបរួមគ្នា ចំពោះការផ្ទុះឡើងនៃជំងឺអេបូឡា នៅក្នុងប្រទេសកុងហ្គោ**លោក ត្រាំ៖ រុស្ស៊ីគួរតែយល់ព្រមធ្វើសន្តិភាពជាមួយអ៊ុយក្រែន**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជួបសំណេះសំណាល និងថ្លែងអំណរគុណអ្នកសង្កេតការណ៍ស្ម័គ្រចិត្ត ដែលបានចូលរួមក្នុងដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ**គណៈកម្មការទី៨ នៃរដ្ឋសភា កោតសរសើរការអភិវឌ្ឍ និងវឌ្ឍនភាពវិស័យសុខាភិបាលក្នុងខេត្តស្វាយរៀង**អាជ្ញាធរជាតិអប្សរា បន្តចែកចាយកូនឈើចម្រុះចំនួន១០,៧៨០ដើមបន្ថែមទៀត ក្នុងខែមិថុនា**សម្ដេចធិបតី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូល រំឭកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅទីក្រុងកាហ្សាន សហព័ន្ធរុស្ស៊ី**អភិបាលខេត្តស្វាយរៀង សំណូមពរទូតកូរ៉េខាងត្បូង លើការពង្រឹងភាពជាដៃគូវិនិយោគមកពីកូរ៉េបន្ថែមទៀត នៅលើទឹកដីខេត្តស្វាយរៀង**ប្រធានរដ្ឋសភាស្តីទី អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពី ការងារត្រៀមរៀបចំកិច្ចប្រជុំជាលក្ខណៈអន្តរជាតិនានានៅក្នុងខែសីហាខាងមុខ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីគម្រោងអភិវឌ្ឍន៍ប្រព័ន្ធនគរបាលវៃឆ្លាតក្នុងតំបន់មេគង្គ-ឡានឆាង នៅរាជធានីភ្នំពេញ**កម្ពុជា-សិង្ហបុរី បើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍជំនាញ តាមរយៈការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាល និងវាយតម្លៃសមត្ថភាពកម្មករសំណង់នៅកម្ពុជា**កម្ពុជាបន្តប្តេជ្ញាលើកកម្ពស់សិទ្ធិ សុវត្ថិភាពកម្មករនិយោជិត ពង្រឹងភាពប្រកួតប្រជែង និងនិរន្តរភាពនៃវិស័យវាយនភណ្ឌ**ប.ស.ស. បន្តចុះផ្សព្វផ្សាយស្តីពីការអនុវត្តរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទរដ្ឋបាលខេត្តកំពង់ឆ្នាំង**លោក ម៉េង ស្រ៊ុន មេបញ្ជាការ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងរបាយការណ៍ឆមាសទីមួយ លើកទិសដៅការងារបន្តឆ្នាំ២០២៦**សមាគមទីភ្នាក់ងារទេសចរណ៍មីយ៉ាន់ម៉ា តាំងចិត្តជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយវិស័យឯកជនផ្នែកទេសចរណ៍កម្ពុជា ដើម្បីបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក**ចិនថាកិច្ចប្រឹងប្រែងពង្រឹងវិស័យយោធារបស់ខ្លួន គឺផ្តល់អត្ថប្រយោជន៍ ចំពោះសន្តិភាពពិភពលោក**អភិបាលក្រុងសិរីសោភ័ណ ដឹកនាំគណៈបញ្ជាការឯកភាពក្រុង និងមន្ត្រីជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យតាមទីតាំងតូប និងផ្សារទំនេីបធំៗ ជៀសវាងលួចនាំចូលរក្សាទុកនូវគ្រឿងបរិភោគមកពីប្រទេសថៃ**ការប្រយុទ្ធគ្នារវាងអ៉ីស្រាអែល និងក្រុមហេសបូឡានៅលីបង់ ហាក់មានសភាពធូរស្រាល ប៉ុន្តែមិនទាន់ផ្អាកទាំងស្រុងទេ ទោះមានការប្រកាសពីសំណាក់អាមេរិក និងអ៉ីរ៉ង់ ជុំវិញកិច្ចព្រមព្រៀងឈានទៅបិទបញ្ចប់សង្រ្គាម

ប្រទេសចិន គឺជាដៃគូដ៏សំខាន់ជួយអាស៊ានក្នុងការថែរក្សានិងពង្រឹងមជ្ឈភាពរបស់ខ្លួន


ប្រទេសកម្ពុជាបានបិទបញ្ចប់ដោយជោគជ័យនូវកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលបានប្រព្រឹត្តិទៅ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា កន្លងទៅ នាទីក្រុងភ្នំពេញ។ ក្នុងចំណោមប្រធានបទចម្បងៗជាច្រើនដែលប្រមុខរដ្ឋាភិបាលអាស៊ានបានលើកយកមកពិភាក្សា ការថែរក្សានិងពង្រឹងមជ្ឈភាពនិងសាមគ្គីភាពរបស់អាស៊ាន គឺជាប្រធានបទស្នូលដែលប្រមុខរដ្ឋាភិបាលអាស៊ានទាំងអស់ បានផ្ដោតការយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើ។ ខ្លឹមសារនៃសេចក្ដីថ្លែងការណ៍សំខាន់ៗរបស់ប្រមុខរដ្ឋាភិបាលអាស៊ាន បានបង្ហាញយ៉ាងច្បាស់ថា ថ្នាក់ដឹកនាំអាស៊ាន ចាត់ទុកការថែរក្សានិងការពង្រឹងមជ្ឈភាពនិងសាមគ្គីភាពរបស់អង្គការតំបន់នេះ គឺជាអាទិភាពកំពូលរបស់អាស៊ាន។
នៅក្នុងបរិបទនៃការប្រកួតប្រជែងភូមិសាស្រ្តនយោបាយដែលកាន់តែកើនកម្ដៅនៅលើឆាកអន្តរជាតិ ជាពិសេសការប្រកួតប្រជែងរវាងសហរដ្ឋអាមេរិក និងប្រទេសចិន អាស៊ាន ពិតជាប្រឈមនឹងការលំបាកយ៉ាងខ្លាំង ក្នុងការថែរក្សានិងពង្រឹងសាមគ្គីភាព និងមជ្ឈភាព របស់ ខ្លួន។ ជាការពិត មេដឹកនាំអាស៊ាន បានបង្ហាញនូវក្ដីព្រួយបារម្ភអំពីការប្រើប្រាស់ឥទ្ធិពលដោយប្រទេសមហាអំណាចនានា ដើម្បីអូសទាញនិងដាក់សម្ពាធឲ្យប្រទេសសមាជិកអាស៊ាន ធ្វើការជ្រើសរើសចូលរួមជាមួយក្រុមម្ខាងដើម្បីប្រឆាំងនឹងក្រុមម្ខាងទៀត ដែលវានឹងធ្វើឲ្យ អាស៊ានបាត់បង់សាមគ្គីភាពនិងមជ្ឈភាពរបស់ខ្លួន។ ហេតុដូច្នេះហើយ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន មេដឹកនាំអាស៊ាន បានអំពាវនាវឲ្យប្រទេសមហាអំណាចនានា គោរព មជ្ឈភាពរបស់អាស៊ាន។
នាពេលកន្លងមក មានការរិះគន់ និងវាយប្រហារឥតឈប់ឈរដែលមានលក្ខណៈជាប្រព័ន្ធ ដោយអ្នកនយោបាយ អ្នកស្រាវជ្រាវ និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច ដោយចោទប្រកាន់ថាប្រទេសចិន គឺជាអ្នកបង្កឲ្យសាមគ្គីភាពនិងមជ្ឈភាពរបស់អាស៊ានចុះខ្សោយ។ តែផ្ទុយទៅវិញ ជារៀងរហូតមក មេដឹកនាំចិនបានបញ្ជាក់យ៉ាងច្បាស់នូវគោលជំហរឥតងាករេរបស់ខ្លួនក្នុងការគោរពនិងគាំទ្រតួនាទីស្នូលរបស់អាស៊ានក្នុងការដឹកនាំកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់។ កាលពីឆ្នាំ២០២១កន្លងទៅ លោកប្រធានរដ្ឋចិន ស៊ី ជិនពីង បានបញ្ជាក់នូវគោលជំហរឥតប្រែប្រួលរបស់ចិនក្នុងការគាំទ្រមជ្ឈភាពរបស់អាស៊ាននៅក្នុងគ្រប់យន្តការតំបន់ និងគាំទ្រការបំពេញតួនាទីកាន់តែធំឡើងរបស់អាស៊ាននៅក្នុងកិច្ចការតំបន់ និងអន្តរ ជាតិ។ ប្រទេសចិន តែងតែគាំទ្រភាពជាអ្នកដឹកនាំរបស់អាស៊ាន និងគាំទ្រការពង្រឹងយន្តការនានាដែលដឹកនាំដោយអាស៊ាន ដូចជាយន្តការអាស៊ានបូក១ អាស៊ានបូក៣ កិច្ចប្រជុំកំពូលអាស៊ីបូព៌ា វេទិកាតំបន់អាស៊ាន ជាដើម។ ទន្ទឹមនឹងនេះ នៅក្នុងកិច្ចប្រជុំកំពូល អាស៊ាន ចិន លើកទី២៥ នាពេលថ្មីៗកន្លងទៅនេះ នាយករដ្ឋមន្ត្រីចិន លី ខឺឈាង ក៏បានបញ្ជាក់នូវការគាំទ្ររបស់ប្រទេសចិនចំពោះគំនិតផ្ដួចផ្ដើមថ្មីរបស់អាស៊ានដែលមានឈ្មោះថា “ទស្សនវិស័យរបស់អាស៊ានស្ដីពីតំបន់ឥណ្ឌូប៉ាស៊ីហ្វិក” ផងដែរ។ និយាយជារួម ប្រទេសចិន មិនគាំទ្រការបង្កើតយន្ដការថ្មីៗដើម្បីជំនួសយន្តការដែលមានស្រាប់ដែលដឹកនាំដោយអាស៊ាននោះឡើយ ដែលគោលជំហរនេះខុសប្លែកទាំងស្រុងពីគោលជំហររបស់អាមេរិកនិងសម្ព័នមិត្តរបស់ខ្លួន ដែលជានិច្ចជាកាលបានព្យាយាមអូសទាញនិងដាក់សម្ពាធលើប្រទេសសមាជិកអាស៊ានឲ្យជ្រើសរើសចូលជាមួយក្រុមខ្លួនដើម្បីប្រឆាំងចិន និងបានបង្កើតក្រុមប្លុកតំបន់ថ្មីៗ ដូចជា AUKUS និង QUARD ដើម្បីហ៊ុមព័ទ្ធចិន ដែលបង្ហាញពីការមិនផ្ដល់តម្លៃរបស់ពួកគេចំពោះតួនាទីស្នូលរបស់អាស៊ាន និងជាការគំរាមកំហែងចំពោះសាមគ្គីភាពនិងមជ្ឈភាពរបស់អាស៊ាន។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ប្រមុខរដ្ឋាភិបាលអាស៊ាន ក៏បានដាក់ចេញនូវយុទ្ធសាស្រ្តដើម្បីពង្រឹងសាមគ្គីភាពនិងមជ្ឈភាពរបស់អាស៊ាន ដោយផ្ដោតលើការពង្រឹងកំណើន សេដ្ឋកិច្ចនិងការស្ដារសេដ្ចកិច្ចឡើងវិញនៅក្រោយវិបត្តិកូវីដ និងការពង្រឹងភាពធន់មាំផ្នែកសេដ្ឋកិច្ចរបស់ខ្លួន។ បើអាស៊ានខ្លួនឯងពុំមានកម្លាំងសេដ្ឋកិច្ចខ្លាំងក្លា និងពុំមានភាពធន់មាំផ្នែកសេដ្ឋកិច្ច អាស៊ាន ពុំអាចនឹងបញ្ចុះបញ្ចូល ប្រទេសមហាអំណាចនានា ឲ្យគោរពមជ្ឈភាពរបស់ខ្លួន នោះឡើយ។ រហូតមកដល់ពេលនេះ ប្រទេសចិនគឺជាដៃគូដែលមិនអាចខ្វះបានរបស់អាស៊ានដែលបានរួមចំណែកយ៉ាងសកម្មក្នុងការជុំរុញកំណើនសេដ្ឋកិច្ច ការស្ដារសេដ្ឋកិច្ចឡើងវិញ និងការពង្រឹងភាពធន់មាំផ្នែកសេដ្ឋកិច្ចរបស់អាស៊ាន។ ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មធំជាងគេបំផុតរបស់អាស៊ាន ក្នុងរយៈពេល១៣ឆ្នាំជាប់ៗគ្នាកន្លងទៅនេះ។ ក្នុង រយៈពេល១០ខែដំបូង នៃឆ្នាំ២០២២នេះ ពាណិជ្ជកម្មរវាងចិននិងអាស៊ាន បានកើនដល់ទំហំជិត៨០០ពាន់លានដុល្លារអាមេរិក ដោយបានកើនឡើងជិត១៤% បើទោះបីជាមានវិបត្តិជំងឺ កូវីដ ក៏ដោយ។ តំបន់ពាណិជ្ជកម្មសេរី អាស៊ាន ចិន បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនពាណិជ្ជកម្ម រវាងភាគីទាំងពីរ ហើយទន្ទឹមនឹងនេះ ប្រទេសចិនក៏បានផ្ដួចផ្ដើមធ្វើការពិភាក្សាជាមួយអាស៊ាន ដើម្បីពង្រីកបន្ថែមនូវតំបន់ពាណិជ្ជកម្មសេរីនេះ (តំបន់សេដ្ឋកិច្ចសេរីអាស៊ាន ចិន ៣.០) និងបានដាក់ចេញនូវគំនិតផ្ដួចផ្ដើមថ្មីៗបន្ថែមទៀត ដូចជា គំនិតផ្ដួចផ្ដើមសន្តិសុខសកល និង គំនិតផ្ដួចផ្ដើមអភិវឌ្ឍន៍សកល ដែលនឹងជួយជំរុញបន្ថែមទៀតនូវកំណើនសេដ្ឋកិច្ចនិងការស្ដារសេដ្ឋកិច្ចឡើងវិញ និងពង្រឹងភាពធន់មាំផ្នែកសេដ្ឋកិច្ចរបស់តំបន់នេះ នៅក្រោយវិបត្តិជំងឺកូវីដ។ ប្រទេសចិន ក៏បានសន្យាបង្កើតមូលនិធិសម្រាប់ជួយគាំទ្រប្រទេសអាស៊ាននានាក្នុងការស្ដារសេដ្ឋកិច្ចរបស់ពួកគេឡើងវិញ នៅក្រោយវិបត្តិជំងឺកូវីដ ផងដែរ។
ទន្ទឹមនឹងនេះ ប្រទេសចិន បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើនសមាហរណកម្ម តភ្ជាប់នៅក្នុងតំបន់អាស៊ាន ដែលនេះគឺជាមូលដ្ឋានគ្រឹះសម្រាប់ពង្រឹងកំណើនសេដ្ឋកិច្ចនិងភាពធន់មាំផ្នែកសេដ្ឋកិច្ចរបស់អាស៊ាន។ តាមរយៈគំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវរបស់ខ្លួន គម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាច្រើនដែលបាននិងកំពុងត្រូវអនុវត្តនៅក្នុងតំបន់នេះ ដូចជា ផ្លូវរថភ្លើងដែលតភ្ជាប់ប្រទេសចិនជាមួយប្រទេសឡាវ ផ្លូវល្បឿនលឿនពីទីក្រុងភ្នំពេញ ទៅកាន់ទីក្រុងព្រះសីហនុ ផ្លូវរថភ្លើងល្បឿនលឿនដែលតភ្ជាប់ទីក្រុងហ្សាកាតា ជាមួយទីក្រុងបានឌុង ផ្លូវរថភ្លើងឆ្នេរខាងកើតរបស់ប្រទេសម៉ាឡេស៊ី និងផ្លូវរថភ្លើងដែលតភ្ជាប់ប្រទេសថៃជាមួយប្រទេសចិន ជាដើម នឹងដើរតួនាទីដ៏សំខាន់ក្នុងការពង្រឹងសមាហរណកម្មក្នុងតំបន់ ព្រមទាំងពន្លឿនការស្ដារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺកូវីដ និងពង្រឹងភាពធន់មាំផ្នែកសេដ្ឋកិច្ចរបស់តំបន់នេះបន្ថែមទៀត។
និយាយដោយសង្ខេប គោលជំហរនិងសកម្មភាពជាក់ស្ដែងរបស់ប្រទេសចិននាពេលកន្លងមក បានបង្ហាញយ៉ាងច្បាស់ថា ប្រទេសចិនគឺជាដៃគូដ៏សំខាន់របស់អាស៊ាន ដែលបានជួយពង្រឹងកម្លាំងសេដ្ឋកិច្ចនិងភាពធន់មាំផ្នែកសេដ្ឋកិច្ចរបស់អាស៊ាន ដែលជាមូលដ្ឋានគ្រឹះសម្រាប់ថែរក្សានិងពង្រឹងសាមគ្គីភាពនិងមជ្ឈភាពរបស់អង្គការតំបន់នេះ ៕
អត្ថបទដោយលោកសាស្រ្តាចារ្យបណ្ឌិត នាក់ ចិន្ដារិទ្ធិ នាយកមជ្ឈមណ្ឌលកម្ពុជាសម្រាប់ស្រាវជ្រាវផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១ នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ

 

អត្ថបទដែលជាប់ទាក់ទង