**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

សម្តេចតេជោ ហ៊ុន សែន៖ វត្តមានប្រមុខដឹកនាំអាស៊ាន និងមេដឹកនាំពិភពលោក ពេលនេះ បង្ហាញអំពីមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំ ក្នុងពិភពលោកមួយដោយ សន្តិភាព

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោកបានថ្លែងបែបនេះថា វត្តមានរបស់ប្រមុខដឹកនាំអាស៊ាន និងមេដឹកនាំពិភពលោក នៅព្រះរាជាណាចក្រកម្ពុជាពេលនេះ គឺបង្ហាញអំពីមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំ ដែលធានាថាប្រជាជនយើងទាំងអស់ អាចរស់ក្នុងពិភពលោកមួយដោយសុខសន្តិភាព។

សម្តេចតេជោ ហ៊ុន សែន លោកបានថ្លែងបញ្ជាក់បែបនេះ នៅក្នុងពិធីលៀងសោយភោជន៍ ជូនចំពោះមេដឹកនាំអាស៊ាន និងមេដឹកនាំពិភពលោកដទៃទៀត ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នាយប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២។

សម្តេចតេជោបានថ្លែងបែបនេះថា៖ [វត្តមានយើងទាំងអស់គ្នានៅក្នុងកម្មវិធីនាល្ងាចនេះ បានបង្ហញអំពីទិដ្ឋភាពដ៏ពិតប្រាកដ នៃស្មារតីមហាមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំ និងយូរអង្វែង ដែលជាមូលដ្ឋានមហាគ្រឹះរបស់យើង ក្នុងការធានាឲ្យប្រជាជនយើងទាំងអស់ អាចរស់បាន នៅក្នុងពិភពលោកមួយប្រកបដោយសុខដុមរមនា សុខសន្តិភាព ]។

សម្តេចតេជោ ហ៊ុន សែន លោកបានថ្លែងថា ប្រទេសកម្ពុជាមានមោទនភាព ក្នុងការធ្វើជាប្រធានអាស៊ានលើកទី៣ នាពេលនេះ ហើយក៏បានវាយតម្លៃខ្ពស់ចំពោះការគាំទ្រជាប្រធានអាស៊ាននេះរបស់មេដឹកនាំនានាកន្លងមក។

សម្តេចតេជោលោកបានគូសបញ្ជាក់ថា ប្រទេសកម្ពុជា មានមោទនភាព និងការទទួលខុសត្រូវខ្ពស់ ក្នុងការទទួលតួនាទីជាប្រធានអាស៊ាន ជាលើកទី៣នេះ ក្រោមមូលបទ [អាស៊ានរួមគ្នាធ្វើ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា ]តាមរយៈដំណោះស្រាយរួមរបស់យើង សម្រាប់បញ្ហាប្រឈមនៅក្នុងតំបន់ និងពង្រឹងការចូលរួមរបស់អាស៊ាន ដើម្បីសន្តិភាព. ស្ថិរភាព .សុវត្ថិភាព .តំបន់ និងពិភពលោក។

សម្ដេចតេជោលោកបានគូសបញ្ជាក់ថា កិច្ចប្រជុំកំពូល ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ធ្វើឡើងចាប់ផ្តើមពីថ្ងៃទី១០ ដល់ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នារាជធានីភ្នំពេញ មានព្រឹត្តិការណ៍ដូចជា៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ កិច្ចប្រជុំកំពូលអាស៊ាន.ចិន លើកទី២៥ កិច្ចប្រជុំកំពូលអាស៊ាន.ជប៉ុន លើកទី២៥ កិច្ចប្រជុំកំពូលអាស៊ាន.សាធារណរដ្ឋកូរ៉េ លើកទី២៣ កិច្ចប្រជុំកំពូលអាស៊ានបូក៣ លើកទី២៥ កិច្ចប្រជុំកំពូលរំលឹកខួបទី៣០ឆ្នាំ នៃទំនាក់ទំនងជាដៃគូសន្ទនាអាស៊ាន.ឥណ្ឌា កិច្ចប្រជុំកំពូលអាស៊ាន.សហរដ្ឋអាមេរិក លើកទី១០ កិច្ចប្រជុំកំពូលអាស៊ាន.អូស្ត្រាលី លើកទី២ កិច្ចប្រជុំកំពូលរំព្ញកខួបនៃទំនាក់ទំនងអាស៊ាន.កាណាដា កិច្ចប្រជុំកំពូលអាស៊ាន.អង្គការសហប្រជាជាតិ និងកិច្ចប្រជុំកំពូលអាស៉ីបូព៌ា លើកទី១៧ ។។

អត្ថបទដែលជាប់ទាក់ទង