**អុីរ៉ង់ចោទប្រកាន់ អង្គការ NATO អំពីការចូលរួមសមគំនិតក្នុងសង្រ្គាមអាមេរិក-អ៉ីស្រាអែល ប្រឆាំងអ៉ីរ៉ង់**ភ្លៀងធ្លាក់ខ្លាំងមកពីព្យុះទីហ្វុងនាំមកនូវទឹកជំនន់ដល់ទីក្រុងតៃប៉ិ និងផ្នែកខ្លះនៃភាគខាងត្បូងកោះតៃវ៉ាន់ ខណៈមនុស្សជាង ២០០នាក់ ត្រូវជម្លៀសចេញ**ចៅក្រម ៣រូបនៃតុលាការ ICC ប្តឹងលោក ដូណាល់ ត្រាំ និងរដ្ឋបាលរបស់លោក ជុំវិញទណ្ឌកម្មអាមេរិកដែលដាក់លើអ្នកទាំង ៣ កាលពីឆ្នាំមុន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខដល់ជនភៀសសឹកនៅឃុំពង្រ ស្រុកចុងកាល់ ដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានវិញបាន**ការស្ទង់មតិរបស់បណ្តាញCGTN ៖ភាព​ងាយ​ស្រួល​ប្រើ​ ជា​ស្តង់ដារដ៏មធ្យ័ត​​សម្រាប់​វាយ​តម្លៃ​ពី​គុណភាព​នៃ​ការច្នៃប្រឌិតផ្នែក​បច្ចេកវិទ្យា**ក្រសួងមុខងារសាធារណៈ ផ្សព្វផ្សាយ និងពង្រឹងសមត្ថភាពមន្ត្រីជំនាញ លើការគ្រប់គ្រងគ្រូបង្រៀន និងបុគ្គលិកសុខាភិបាល**ស្នងការខេត្តបន្ទាយមានជ័យ ដាក់បទបញ្ជាដល់កម្លាំងនគរបាលជំនាញ ត្រូវពង្រឹងការយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ**ស្នងការខេត្ដសៀមរាប ជំរុញកម្លាំងនគរបាលគ្រប់អង្គភាព បន្ដពង្រឹងវិន័យ និងបម្រើសេវាសាធារណៈប្រកបដោយតម្លាភាព**អភិបាលខេត្តស្វាយរៀង ណែនាំអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធត្រូវបន្តយុទ្ធនាការបោសម្អាតបង្ក្រាបបទល្មើស ស្គេមអនឡាញ ឱ្យដូចភ្លៀងដោយមិនត្រូវបន្ធូរដៃឡើយ**ឯកឧត្តម សុខ លូ ស្នើមន្ទីរអង្គភាព និងមន្ត្រីប្រតិបត្តិសាខាកាកបាទក្រហមខេត្ត ត្រូវខិតខំកៀរគររកមូលនិធិពីសប្បុរសជននានាបន្តទៀត ដើម្បីជួយទ្រទ្រង់ ដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា**ឧត្តមសេនីយ៍ឯក តាន់ សំណាង អញ្ជើញជាអធិបតីក្នុងពិធី “ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្ដរស័ក្ដិ ជូនមន្ត្រីនគបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី”**លោក ត្រាំ ប្រឈមមុខនឹងការរិះគន់ចំៗយ៉ាងក្ដៅគគុក ក្នុងកិច្ចប្រជុំបិទទ្វារមួយជាមួយសមាជិកបក្សសាធារណរដ្ឋដូចគ្នា ជុំវិញវិបត្តិសង្គ្រាមនៅអ៊ីរ៉ង់**គ្រោះរញ្ជួយដីកម្រិតធ្ងន់វាយប្រហារលើភាគខាងលិចវ៉េណេស៊ុយអេឡា បង្កឱ្យអគារជាច្រើនរងការខូចខាត ខណៈមានការព្រមានថាអាចនឹងមានមនុស្សស្លាប់និងរបួសជាច្រើននាក់**អ៊ុយក្រែន នឹងវាយប្រហារបង្ការទុកមុនលើរោងច្រកថាមពលទាំងឡាយណាដែលរុស្ស៉ីកំពុងប្រើប្រាស់ ផ្គត់ផ្គង់ដល់ការធ្វើសង្រ្គាមរបស់ខ្លួន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅវត្តប្រាសាទតាមាន់សែនជ័យ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន**មេដឹកនាំបណ្តាប្រទេសអឺរ៉ុប បញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្ត ចំពោះភាពជាដៃគូលើវិស័យការពារជាតិកាន់តែរឹងមាំ នៅមុនកិច្ចប្រជុំកំពូលបក្សសម្ព័ន្ធយោធាណាតូ**តម្លៃប្រេងឆៅបន្តធ្លាក់ចុះ ខណៈកប៉ាល់ដឹកប្រេងដែលជាប់គាំង បានចាកចេញពីច្រកសមុទ្រ Hormuz**ពង្រឹងមិត្តភាពកម្ពុជា-ចិន តាមរយៈការច្នៃប្រឌិតវីដេអូខ្លី និងការសន្ទនារវាងអរិយធម៌**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងស្រុកវាលវែង ចំនួន២រូប ព្រមទាំងដាក់ចេញ «យុទ្ធសាស្ត្របៃតង» ប្រែក្លាយស្រុកនេះជាគោលដៅអភិវឌ្ឍន៍

នគរបាលជំនាញកំពុងជម្រុញធ្វើអត្តសញ្ញាណប័ណ្ណហួសសុពលភាពជូនពលរដ្ឋជាង៥​ម៉ឺននាក់

ភ្នំពេញ៖ សមត្ថកិច្ចជំនាញអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៃស្នងការនគរបាលខេត្តបន្ទាយមានជ័យកំពុងជម្រុញធ្វើអត្តសញ្ញាណប័ណ្ណថ្មីផ្តល់ជូនដល់ប្រជាពលរដ្ឋជាង៥ម៉ឺននាក់ដែលមានអត្តសញ្ញាណប័ណ្ណហួសសុពលភាពដើម្បីអោយបានអត្តសញ្ញាណប័ណ្ណថ្មីប្រើប្រាស់និងយកទៅបោះឆ្នោតនាឆ្នាំ២០២៣ ខាងមុខនេះ។

ទន្ទឹមនឹងការជម្រុញផ្តល់អត្តសញ្ញាណប័ណ្ណនេះ ស្នងការដ្ឋាននគរបាលខេត្ត ក៏បានផ្សព្វផ្សាយនិងអំពាវនាវអោយប្រជាពលរដ្ឋនិងយុវជនដែលមានអត្តសញ្ញណប័ណ្ណសញ្ជាតិខ្មែរបាត់ ឬខូចអស់សុពលភាពនិងអ្នកមានអាយុ១៥ឆ្នាំ ឡើងសូមមកបំពេញបែបបទធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថ្មីដើម្បីយកទៅប្រើប្រាស់។

លោកឧត្តមសេនីយ៍ត្រី អ៊ុន សំអន ស្នងការរងទទួលការងារអត្តសញ្ញាណកម្ម បានអោយដឹងនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ ថាអនុវត្តតាមការណែនាំរបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងការិយាល័យជំនាញបានធ្វើផ្សព្វផ្សាយដល់អធិការនគរបាលស្រុក-ក្រុងនិងនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវធ្វើការជូនដំណឹងដល់ប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណនៅរយៈពេល៩០ថ្ងៃទៀតហួសសុពលភាពឬក៏ហួសសុពលភាព មកបំពេញបែបបទធ្វើអត្តសញ្ញាណប័ណ្ណថ្មីអោយបានទាន់ពេលបោះឆ្នោតខាងមុខនាឆ្នាំ២០២៣។

លោកឧត្តមសេនីយ៍ទោ បានឲ្យដឹងថា សម្រាប់ខេត្តបន្ទាយមានជ័យដែលយើងមានទិន្ន​ន័យក្នុងដៃស្តីពីអត្តសញ្ញាណប័ណ្ណមានពលរដ្ឋជាង៥ម៉ឺននាក់កំពុងប្រើប្រាស់អត្តសញ្ញាណប័ណ្ណហួសសុពលភាពហើយមួយរយៈនេះយើងបានធ្វើផ្តល់ជូនពួកគាត់គិកត្រឹមខែកញ្ញាឆ្នាំ២០២២នេះ បានជិត៣ពាន់នាក់បានយកទៅប្រើប្រាស់ ។ពេលនេះជំនាញ ការិយាល័យ ក៏ដូចជាក្រុង ស្រុក កំពុងជម្រុញធ្វើជូនពួកគាត់ ព្រោះយើងមានបញ្ជីឈ្មោះអស់ហើយ។ម្យ៉ាងទៀតជំនាញក៏មានគោលការណ៍ ផ្សព្វផ្សាយនឹងចុះដល់មូលដ្ឋានប្រមូលពួកគាត់នៅមូលដ្ឋានជូនពួកគាត់តែម្តង។

ចំពោះការធ្វើអត្តសញ្ញាណប័ណ្ណថ្មី ចំពោះអ្នកហួសសុពលភាពបើមិនមានការកែប្រែអ្វីគឺយកតែអត្តសញ្ញាណប័ណ្ណចាស់នោះបានហើយ ប៉ុន្តែបើអ្នកធ្វើថ្មីតម្រូវអោយមានសំបុត្រកំណើតនិងសៀវភៅគ្រួសារ។

ចំណែកអត្តសញ្ញណប័ណ្ណបាត់ ឬខូច ត្រូវទៅដាក់ពាក្យសុំបញ្ជាក់ពីការបាត់ខូចនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដែលខ្លួនរស់នៅ ។ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីនេះ វាមានសារៈប្រយោជន៍ណាស់ចំពោះ ប្រជាពលរដ្ឋដើម្បីយកទៅប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ធ្វើជាឯកសារផ្សេងៗពិសេសចូលរួមការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ៕

អត្ថបទដែលជាប់ទាក់ទង