**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

សម្ដេច ស ខេង៖ បច្ចុប្បន្ននេះ កម្ពុជាមានធនធានមនុស្សសមល្មម សម្រាប់បន្តការអភិវឌ្ឍន៍ប្រទេសជាតិ របស់ខ្លួនបាន

ភ្នំពេញ៖ ថ្លែងទៅកាន់បងប្អូនប្រជាពលរដ្ឋរស់នៅស្រុកបាណន៎ ខេត្តបាត់ដំបង នាថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវអគារសិក្សាថ្មី ១ខ្នង ២ជាន់ ១២បន្ទប់
នៃវិទ្យាល័យសម្ដេចតេជោហ៊ុនសែន – ភ្នំសំពៅ ស្ថិតក្នុងឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង សម្ដេក្រឡាហោម សខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបាត់ដំបង បានមានប្រសា
សន៍ដោយគូសបញ្ជាក់យ៉ាងច្បាស់ថា បច្ចុប្បន្ននេះកម្ពុជាយើងមានធនធានមនុស្សសមល្មម សម្រាប់បន្តនូវការអភិវឌ្ឍន៍ប្រទេសជាតិរបស់ខ្លួន ខណៈដែលគុណភាពអប់រំនៅកម្ពុជាយើងកា
លពីមុនគឺស្ថិតនៅក្រោមបណ្ដាប្រទេសនានា។

ប៉ុន្តែនៅពេលបច្ចុប្បន្ននេះ វិស័យអប់រំយើងបានដើរតាមទាន់ទន្ទឹមនិងស្មើមុខស្មើមាត់ជាមួយបណ្ដាប្រទេសជិតខាងយើងមួយចំនួន។ដែលនេះបង្ហាញឲ្យឃើញថាវិស័យអប់រំគឺជាថ្នាលបណ្តុះបណ្តាលធនធានមនុស្សដ៏មានសារៈសំខាន់ដែលមិនអាចខ្វះបាន សម្រាប់កូនចៅយុវជនយើង
ជំនាន់ថ្មីដើម្បីបន្តវេនក្នុងការកសាងប្រទេសជាតិទៅថ្ងៃអនាគត។

សម្តេចក្រឡាហោម ស ខេង បានបន្ថែមទៀតថា៖ នៅពេលខាងមុខកម្ពុជាត្រូវការធនធានមនុស្សបន្ថែមទៀតឱ្យកាន់តែសំបូរបែបដើម្បីពង្រាយនៅគ្រប់ទីកន្លែងចាប់ពីថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិ និងដើម្បីអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចម្រើនបន្តជាលំដាប់បន្ថែមទៀត ។

ថ្លែងបន្ថែមក្នុងឱកាសនេះ សម្ដេច ស ខេង បានធ្វើការក្រើនរំលឹកនិងបានណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តទៅចាក់វ៉ាក់សាំងដើម្បីបង្ការពីការឆ្លង និង ការចម្លង ពីជំងឺកូវីដ-19 ឱ្យបានគ្រប់ៗគ្នា និងគ្រប់ៗដូសតាមកាលកំណត់របស់ក្រុមគ្រូពេទ្យ និងដើម្បីឆ្លើយតបពីការខិតខំរបស់សម្តេចប្រមុខ នៃ រាជរដ្ឋាភិបាលកម្ពុ
ជាកន្លងមកដែលបានផ្ដល់នូវការចាក់ជូនប្រជាពលរដ្ឋយើងដោយឥតគិតថ្លៃ ដើម្បីទប់ស្កាត់និ
ងពង្រឹងនូវភាពស៊ាំក្នុងសហគមន៍ និងទប់ស្កាត់ពីការឆ្លង និងពីការចម្លងជំងឺកូវីដ-19… ។

ជាមួយគ្នានេះសម្ដេចក្រឡាហោម ស ខេងក៏បានជំរុញដល់គ្រប់អាជ្ញាធរនិងកងកម្លាំងសមត្ថកិច្ចទាំងអស់ ត្រូវខិតខំសហការគ្នាក្នុងការចុះបង្រ្កាបបទល្មើសល្បែងស៊ីសង គ្រឿងញៀននិងអំពើចោរកម្មផ្សេងៗ ដែលតែងកើតមាននៅក្នុ
ងមូលដ្ឋាននៃដែនសមត្ថកិច្ចរបស់ខ្លួន ទទួលខុសត្រូវ ឱ្យមានប្រសិទ្ធភាពខ្ពស់និងកុំឲ្យកើតឡើង ជាថ្មីបាន។

បន្ថែមដោយសង្កត់ធ្ងន់ទៀតនោះ សម្ដេចក្រឡាហោម ស ខេង ក៏បានធ្វើការណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ដែលគ្រប់អាយុចុះឈ្មោះបោះឆ្នោត មិនទាន់បានទៅចុះឈ្មោះ សូមមេត្តារួសរាន់និងជួយជំរុញឲ្យពួកគេបានទៅចុះឈ្មោះ
បោះឆ្នោតក្នុងបញ្ជីចុះឈ្មោះបោះឆ្នោតសម្រាប់ឆ្នាំ២០២២ឱ្យបានទាន់ពេលវេលា ដើម្បីមានសិ
ទ្ធិនូវក្នុងការចូលរួមបោះឆ្នោតជាតិជាសាកលឆ្នាំ២០២៣ ដើម្បីជ្រើសរើសតំណាងរាស្ត្រសម្រាប់អាណត្តិទី៧ និងដើម្បីជ្រើសរើសថ្នាក់ដឹកនាំដែលពួកគាត់ពេញចិត្ត ដែលនិងប្រព្រឹត្តទៅនៅថ្ងៃ
ទី២៣ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ៕

អត្ថបទដែលជាប់ទាក់ទង