**ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)**រុស្ស៉ីបើកការវាយប្រហារទ្រង់ទ្រាយធំ លើរដ្ឋធានីកៀវរបស់អ៊ុយក្រែន**កប៉ាលដឹកប្រេងខ្នាតយក្សចំនួន ៥គ្រឿង ដែលដឹកប្រេងអារ៉ាប៊ីសាអូឌីត បានចាកចេញពីច្រកសមុទ្រ Hormuz ហើយ**ចិនផ្តល់សៀវភៅ«កញ្ចប់ស្តង់ដាជាតិមុខរបររបស់ប្រទេសចិន» ដើម្បីគាំទ្រការពង្រឹងគុណភាពស្តង់ដាជំនាញវិជ្ជាជីវៈ នៅកម្ពុជា**អុីរ៉ង់ព្រមានអាមេរិក និងអ៊ីស្រាអែល កុំឱ្យបើកការវាយប្រហារណាមួយមកលើអ៊ីរ៉ង់ ខណៈដែលខ្លួនកំពុងរៀបចំពិធីបុណ្យសពថ្នាក់ជាតិសម្រាប់អតីតមេដឹកនាំកំពូល លោក អាលី ខាមេណៃ**គណៈកម្មការទី៩ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុង ពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៤**សម្ដេចធិបតី អបអរសាទរ ខួបលើកទី៧៥ កម្ពុជាចូលជាសមាជិកអង្គការយូណេស្កូ**«ពហុកីឡាដ្ឋានជាតិអូឡាំពិក» កំពុងត្រូវបានរៀបចំឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ «ពហុកីឡាដ្ឋានជាតិ»**ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦ នឹងត្រូវរៀបចំឡើងក្នុងទ្រង់ទ្រាយធំ មានលក្ខណៈប្លែក និងមានភាពទាក់ទាញជាងឆ្នាំមុន ដោយរំពឹងមានអ្នកចូលរួមកាន់តែច្រើន**ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ប.ស.ស. លើកទី៥ អាណត្តិទី២ ដោយពិនិត្យផែនការយុទ្ធសាស្ត្រ របាយការណ៍សំខាន់ៗ និងដោះស្រាយបញ្ហាប្រឈម ដើម្បីបង្កើនប្រសិទ្ធភាពការងារ**ឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញបន្ដចុះត្រួតពិនិត្យ និងសំណេះសំណាលជាមួយកងកម្លាំង តាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន និងស្រុកស្រីសន្ធរ**កម្ពុជា-ហ្វីលីពីន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិទ្វេភាគី**ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត

បទវិភាគ៖ប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើរការទាំងមូលធានាឱ្យប្រជាជនចិនធ្វើជាម្ចាស់ផ្ទះ

“ប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើរការទាំងមូលគឺជាលក្ខណៈពិសេសនិងសារធាតុដើមនៃប្រព័ន្ធនយោបាយប្រជាធិបតេយ្យនៃសង្គមនិយម ហើយក៏ជាប្រជាធិបតេយ្យដ៏ទូលំទូលាយបំផុត ពិតប្រាកដបំផុតនិងមានប្រសិទ្ធភាពបំផុតផងដែរ ។” កាលពីថ្ងៃទី ១៦ ខែតុលា ឆ្នាំនេះ សមាជបក្សកុម្មុយនីស្តចិនលើកទី ២០ បាននិងកំពុងបើកធ្វើនៅទីក្រុងប៉េកាំង ពេលតំណាងឱ្យគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ១៩ ធ្វើរបាយការណ៍ការងារជូនអង្គសមាជ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានអធិប្បាយដោយគ្រប់ជ្រុងជ្រោយនូវលក្ខណៈពិសេសនិងឧត្តមភាពនៃប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើរការទាំងមូលនិងបានចង្អុលបង្ហាញទិសដៅសម្រាប់អភិវឌ្ឍប្រព័ន្ធនយោបាយប្រជាធិបតេយ្យសង្គមនិយមចិនក្នុងយុគសម័យថ្មី ។ ប្រការនេះក៏បានបើកបង្អួចដ៏សំខាន់មួយសម្រាប់ឱ្យសហគមន៍អន្តរជាតិសង្កេតមើលគុណភាពនៃប្រជាធិបតេយ្យរបស់ប្រទេសចិនផងដែរ ។
តើប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើរការទាំងមូលជាអ្វី ? វាគឺជាភាពច្នៃប្រឌិតថ្មីដ៏មហិមានៃបក្សកុម្មុយនីស្តចិនក្នុងការសាមគ្គីនិងដឹកនាំប្រជាជនចិនអភិវឌ្ឍប្រជាធិបតេយ្យ ស្វែងរកប្រជាធិបតេយ្យនិងសម្រេចបាននូវប្រជាធិបតេយ្យ ។ តាមពិតទៅ ប្រវត្តិសាស្រ្តខិតខំតស៊ូព្យាយាមរបស់បក្សកុម្មុយនីស្តចិនគឺជាប្រវត្តិសាស្ត្រខិតខំតស៊ូព្យាយាមដែលសាមគ្គីនិងដឹកនាំប្រជាជនចិនស្វែងរក បង្កើតនិងអភិវឌ្ឍប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើរការទាំងមូល ។ ជាពិសេស ចាប់តាំងពីសមាជបក្សកុម្មុយនីស្តចិនលើកទី ១៨ មក បក្សកុម្មុយនីស្តចិនបាននិងកំពុងធ្វើឱ្យទស្សនៈនិងការអនុវត្តជាក់ស្តែងអំពីប្រជាធិបតេយ្យមានភាពសំបូរបែបជាបន្តបន្ទាប់ ដូច្នេះ ការអភិវឌ្ឍប្រជាធិបតេយ្យរបស់ប្រទេសចិនបានឈានចូលក្នុងដំណាក់កាលប្រវត្តិសាស្ត្រថ្មី ។
ធាតុពិតនៃប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើរការទាំងមូលគឺ សង្គមនិយមប្រជាធិបតេយ្យ តួអង្គសំខាន់ គឺប្រជាជនចិនទាំងអស់ ហើយលក្ខណៈពិសេសនិងឧត្តមភាពគឺស្ថិតនៅក្នុងដំណើរការទាំងមូល ។ ប្រជាធិបតេយ្យរបស់ប្រជាជនជាជីវិតនៃសង្គមនិយម ហើយគឺជាខ្លឹមសារដែលគួរតែមានក្នុងដំណើរកសាងប្រទេសសង្គមនិយមទំនើបដោយគ្រប់ជ្រុងជ្រោយ ។ របបសភាតំណាងប្រជាជនគឺជាភ្នាក់ដារជាប្រព័ន្ធរបបដ៏សំខាន់នៃប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើរការទាំងមូល ។ ការធ្វើការប្រឹក្សានយោបាយប្រកបដោយប្រជាធិបតេយ្យគឺជាទម្រង់ពិសេសនៃនយោបាយប្រជាធិបតេយ្យនៃសង្គមនិយមរបស់ចិន ។ ប្រជាធិបតេយ្យតាមមូលដ្ឋានគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់នៃប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើរការទាំងមូល ។ ប្រជាធិបតេយ្យមិនមែនជាវត្ថុតែងលម្អនោះទេ ក៏មិនមែនជាវត្ថុសម្រាប់ដាក់តាំងដើម្បីឱ្យល្អមើលដែរ តែគឺត្រូវយកមកប្រើប្រាស់ក្នុងការដោះស្រាយបញ្ហារបស់ប្រជាជន ។
ពិភពលោកមានភាពសម្បូរបែប ហើយគំរូនៃប្រជាធិបតេយ្យមិនមែនតែមួយប្រភេទនោះទេ ។ សូមបញ្ជាក់ថា ប្រព័ន្ធប្រជាធិបតេយ្យមានតែចាក់ឬសគល់ក្នុងប្រទេសខ្លួននិងសមស្របនឹងសភាពការណ៍ជាតិរបស់ខ្លួនប៉ុណ្ណោះ នោះ ទើបអាចជឿទុកចិត្តបំផុតនិងមានប្រសិទ្ធភាពបំផុត ។ ក្នុងដំណើរថ្មីនៃការកសាងប្រទេសសង្គមនិយមទំនើបដោយគ្រប់ជ្រុងជ្រោយ បក្សកុម្មុយនីស្តចិននឹងបន្តអភិវឌ្ឍប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើរការទាំងមូល ធានាឱ្យប្រជាជនចិនធ្វើជាម្ចាស់ផ្ទះព្រមទាំងរួមចំណែករបស់ប្រទេសចិនសម្រាប់ឱ្យអរិយធ៌មនយោបាយរបស់មនុស្សជាតិមានភាពសម្បូរបែបនិងទទួលបានការអភិវឌ្ឍ ៕

អត្ថបទដែលជាប់ទាក់ទង