**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)**រុស្ស៉ីបើកការវាយប្រហារទ្រង់ទ្រាយធំ លើរដ្ឋធានីកៀវរបស់អ៊ុយក្រែន**កប៉ាលដឹកប្រេងខ្នាតយក្សចំនួន ៥គ្រឿង ដែលដឹកប្រេងអារ៉ាប៊ីសាអូឌីត បានចាកចេញពីច្រកសមុទ្រ Hormuz ហើយ**ចិនផ្តល់សៀវភៅ«កញ្ចប់ស្តង់ដាជាតិមុខរបររបស់ប្រទេសចិន» ដើម្បីគាំទ្រការពង្រឹងគុណភាពស្តង់ដាជំនាញវិជ្ជាជីវៈ នៅកម្ពុជា**អុីរ៉ង់ព្រមានអាមេរិក និងអ៊ីស្រាអែល កុំឱ្យបើកការវាយប្រហារណាមួយមកលើអ៊ីរ៉ង់ ខណៈដែលខ្លួនកំពុងរៀបចំពិធីបុណ្យសពថ្នាក់ជាតិសម្រាប់អតីតមេដឹកនាំកំពូល លោក អាលី ខាមេណៃ**គណៈកម្មការទី៩ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុង ពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៤**សម្ដេចធិបតី អបអរសាទរ ខួបលើកទី៧៥ កម្ពុជាចូលជាសមាជិកអង្គការយូណេស្កូ**«ពហុកីឡាដ្ឋានជាតិអូឡាំពិក» កំពុងត្រូវបានរៀបចំឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ «ពហុកីឡាដ្ឋានជាតិ»**ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦ នឹងត្រូវរៀបចំឡើងក្នុងទ្រង់ទ្រាយធំ មានលក្ខណៈប្លែក និងមានភាពទាក់ទាញជាងឆ្នាំមុន ដោយរំពឹងមានអ្នកចូលរួមកាន់តែច្រើន**ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ប.ស.ស. លើកទី៥ អាណត្តិទី២ ដោយពិនិត្យផែនការយុទ្ធសាស្ត្រ របាយការណ៍សំខាន់ៗ និងដោះស្រាយបញ្ហាប្រឈម ដើម្បីបង្កើនប្រសិទ្ធភាពការងារ**ឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញបន្ដចុះត្រួតពិនិត្យ និងសំណេះសំណាលជាមួយកងកម្លាំង តាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន និងស្រុកស្រីសន្ធរ**កម្ពុជា-ហ្វីលីពីន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិទ្វេភាគី**ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត**ឧត្ដមសេនីយ៏ឯក យឹម លាង អញ្ជើញបើកវគ្គបណ្តុះបណ្តាលនៅនឹងកន្លែង ជំនាញការពារថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ-អន្តរជាតិ ជូនដល់មន្ត្រីនគរបាលជាតិ នៃនាយកដ្ឋានអង្គរក្ស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយប្រកាសដាក់ឱ្យអនុវត្តអង្គភាពថវិកាអាណប័កផ្ទេរសិទ្ធិពេញលេញ

កងពលតូច​លេខ​៧០ ​ប្រារព្វ​ពិធី​ខួប​អនុស្សាវរីយ៍​លើក​ទី​២៨ ថ្ងៃកំណើត​កងពល

ភ្នំពេញ៖ កងពលតូច​លេខ​៧០ បាន​ប្រារព្វ​ពិធី​ខួប​អនុស្សាវរីយ៍​លើក​ទី​២៨ ដែល​ជា​ថ្ងៃកំណើត​កងពល​(១៥ តុលា ១៩៩៤-១៥ តុលា ២០២២) ក្រោម​អធិបតីភាព​លោក​ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការ​កងពលតូច​លេខ​៧០​ ថ្ងៃទី១៥​ ខែតុលា​ ឆ្នាំ២០២២​ នៅទីបញ្ជាការកងពល ។

លោក​ឧត្តមសេនីយ៍ឯក បាន​មានប្រសាសន៍ក្នុងឱកាសនោះថា ចាប់តាំងពីថ្ងៃបង្កេីត​កងពល​ រហូតមកដល់ថ្ងៃនេះគឺមានរយះពេល​ ២៨ឆ្នាំ​ កងពលបានខិតខំប្រឹងប្រែងអភិវឌ្ឍន៍​ ដោយបានកសាងអគារ​ស្នាក់នៅ​ អគារមន្ទីរពេទ្យ​ អគារចំណតរថយន្ត​ អគារអាហារដ្ឋាន​ អគារហាត់ប្រាណ​ មណ្ឌលសុខភាព​ ​ហេដ្ឋារចនាសម្ព័ន ផ្លូវថ្នល់ ទំនប់បង្ហៀរទឹក​ ការជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ ទប់ស្កាត់គ្រោះមហន្តរាយ ការជួយ​ព្យាបាល​ និងសម្រាលលំហែមាតុភាពដល់​ប្រជាជន​ដោយ​មិន​គិតថ្លៃ​ផងដែរ។

លោក​មេបញ្ជាការកងពលបាន​បន្ថែមទៀតថា កងពល​បាន​ប្តេជ្ញា ការពារ​បូរណភាព​ទឹកដី ការពារ​រដ្ឋធម្មនុញ្ញ ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់ និង​គាំទ្រ​យ៉ាង​មុឺងម៉ាត់​ចំពោះ​គោលជំហ​ររបស់​រា​ជ​រដ្ឋាភិបាល​ដែល​មាន សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​អ្នកដឹកនាំ និង​ប្រឆាំង​ដាច់ខាត​មិនអោយ​មាន​ការធ្វើបដិវត្ត​ពណ៍ ផ្តួលរំលំ​រាជរដ្ឋាភិបាល​នោះឡើយ​។ ជាពិសេស​សម្រាប់​ទិសដៅ​ឆ្នាំ​២០២៣​ កងពល​មាន​ផែនការ​បន្ថែម​លេីការ​ហ្វឹកហ្វឺ​ន​ដេីម្បី​បង្កេី​ន​សមត្ថភា​ពដល់​នាយទាហាន នាយទាហានរង និង​ពលទាហាន​។​​កងពលបានត្រៀម​ខ្លួន​ជាស្រេច​អនុវត្ត​ដាច់ខាត​នូវ​បទបញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល ក្រសួង​ការពារជាតិ អគ្គបញ្ជាការ​នៃ​កង​យោធពលខេមរភូមិន្ទ និង​បញ្ជាការដ្ឋាន​ទ័ព​ជេីង​គោក​។​

ជាចុងបញ្ចប់​ លោកឧត្តមសេនីយ៍ឯក​ ម៉ៅ​ សុផាន់ បានសំណូមពរដល់យោធិនទាំងអស់​ ត្រូវរក្សាអនាម័យ​ អនុវត្តវិធានការ​ ៣កុំ​ ៣ការពារ​ ដេីម្បីចូលរួមប្រយុទ្ធប្រឆាំងការរីករាលដាលជំងីកូវីដ-១៩​ ដែលអាចនឹងកេីតឡេីងជាថ្មី​ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល​ និងបានថ្លែងអំណរគុណ​ ​កោតសរសើរដល់យោធិនគ្រប់រូប​ និងជូនពរអោយបំពេញការងារទទួលបានលទ្ធផលល្អ ជោគជ័យគ្រប់ភារកិច្ចដែលកងពលបានប្រគល់ជូន​។

សូមបញ្ជាក់ថា កងពលតូច​លេខ​៧០ គឺ​បង្កើតឡើង​នៅ​ថ្ងៃទី​១៥ តុលា ឆ្នាំ ១៩៩៤ ដែល​ដំបូង​ឡើយ គឺមាន​ឈ្មោះថា វរ​សេនា​តូច​លេខ​៧១ បន្ទាប់​មក​បានប្រែក្លាយ​ទៅ​ជាវរ​សេនា​ធំ​លេខ​៧០ មកដល់​បច្ចុប្បន្ន​ទើប​ក្លាយ​ជា​កងពលតូច​លេខ​៧០៕

អត្ថបទដែលជាប់ទាក់ទង