**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

ប្រជាពលរដ្ឋ ១៥០គ្រួសារ ទទួលរងផលប៉ះពាល់ដោយសារទឹកស្ទឹងព្រែកត្នោត ក្នុងខណ្ឌដង្កោ ទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

ភ្នំពេញ៖ អនុវត្តតាមអនុសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២នេះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងសហការី រួមជាមួយក្រុមប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ និងអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌដង្កោ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋ ចំនួន ១៥០គ្រួសារ​ ដែលទទួលរងផលប៉ះពាល់ដោយសារទឹកស្ទឹងព្រែកត្នោត រស់នៅសង្កាត់ចំនួន៦​ លេី១២សង្កាត់​ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ហេីយដែលពិធីនេះរៀបចំឡើងនៅទីទួលសុវត្ថិភាព ក្នុងបរិវេណវត្តរតនៈតេជៈកំពង់ក្តុល។

ក្នុងនាមកាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន, លោកជំទាវអគ្គលេខាធិការរងទី១ បានសម្តែងនូវក្តីសោមនស្សរីករាយដោយបានមកដល់ទីនេះជាថ្មីម្តងទៀត បន្ទាប់ពីប្រជាពលរដ្ឋរស់នៅតាមដងស្ទឹងព្រែកត្នោតធ្លាប់បានទទួលរងគ្រោះដោយទឹកជំនន់រហ័សកាលពីខែតុលា ឆ្នាំ២០២០កន្លងទៅ ហើយដែលកាលនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជួបបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយផ្ទាល់។

លោកជំទាវ អគ្គលេខាធិការរងទី១ បានមានប្រសាសន៍ថា «ទោះបីជាថ្ងៃនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មិនបានអញ្ជើញដោយផ្ទាល់ក៏ដោយ ក៏សម្តេច តែងតែមានក្តីនឹករលឹកចំពោះបងប្អូនទាំងអស់នៅគ្រប់ទីកន្លែង ជាពិសេសនៅពេលដែលមានគ្រោះទឹកជំនន់កើតឡើងក្នុងរដូវវស្សាជារៀងរាល់ឆ្នាំ។ ទន្ទឹមនឹងនេះ សម្តេចតែងតែផ្តាំផ្ញើនូវការសាកសួរសុខទុក្ខ ក្តីអាណិតអាសូរ និងចាត់ឱ្យមន្ត្រីក្រោមឱវាទចុះបំពេញភារកិច្ចភ្លាមៗ ហើយនាំយកអំណោយជួយសម្រាលការលំបាកខាងផ្នែកជីវភាព ជូនដល់បងប្អូនប្រជាពលរដ្ឋ។»

ជាមួយគ្នានេះ លោកជំទាវ ក៏បានលើកឡើងថា ក្នុងស្ថានភាពទឹកជំនន់នេះ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាន និងឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ជាអនុប្រធាន តែងតែចុះពិនិត្យតាមដានពីស្ថានភាពទឹកនៅតាមតំបន់ដែលប្រឈមខ្ពស់ ដើម្បីត្រៀមលក្ខណៈធ្វើការឆ្លើយតបឱ្យបានទាន់ពេលវេលារួមសុខរួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈទាំងអស់។

នៅចំពោះមុខប្រជាពលរដ្ឋទាំងអស់ លោកជំទាវអគ្គលេខាធិការរងទី១ បានពាំនាំនូវសារអំពាវនាវ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើជូនដល់បងប្អូនប្រជាពលរដ្ឋយ៉ាងដូច្នេះថា ៖

១. សូមមានស្មារតីប្រុងប្រយ័ត្នជានិច្ចចំពោះការលង់ទឹកជាយថាហេតុ ជាពិសេសចំពោះក្មេងតូចៗ និងមនុស្សចាស់ ហើយត្រូវប្រុងប្រយ័ត្នពីសត្វអាសិរពិស ដែលអាចបង្កគ្រោះថ្នាក់ដល់យើងបាន។

២. សូមគិតគូរ និងយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ និងរក្សាអនាម័យ ព្រោះសុខភាពជាកត្តាចម្បងសម្រាប់យើងគ្រប់គ្នា ដូច្នេះសូមគ្រប់ក្រុមគ្រួសារត្រូវបរិភោគទឹកដាំឆ្អិនល្អ ទឹកស្អាត មានអនាម័យគ្រប់គ្រាន់ ដើម្បីការពារកុំឱ្យកើតមានជំងឺដង្កាត់នានា ដែលធ្វើឱ្យខាតបង់ពេលវេលា និងថវិកាក្នុងការព្យាបាលជំងឺ។

៣. នៅពេលទឹកស្រក ហើយត្រឡប់ទៅរស់នៅលំនៅឋានវិញ សូមសម្អាតផ្ទះ ឬបរិស្ថានជុំវិញផ្ទះឱ្យបានស្អាត មានអនាម័យ ហើយខិតខំបន្តប្រកបមុខរបរដើម្បីស្តារសេដ្ឋកិច្ចគ្រួសារឡើងវិញ។

៤. សូមប្រុងប្រយ័ត្នពីគ្រោះថ្នាក់ចរាចរណ៍ដែលតែងតែកើតមានជារៀងរាល់ថ្ងៃ។

សូមបញ្ជាក់ថា អំណោយដែលកាកបាទក្រហមកម្ពុជា ទទួលបានពីសប្បុរសជន ជាពិសេសក្នុងឱកាសនៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា សម្រាប់ចែកជូនគ្រួសារនីមួយៗរួមមាន៖ អង្ករ ២៥ គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកស៊ីអ៊ីវ ៦ដប, ឃីត (សារុង មុង ភួយ ក្រមា និងអាវយឺត) ១កញ្ចប់, សាប៊ូ ១ដប, ជែលលាងដៃចំនួប ១ដប និងថវិកា ២ម៉ឺនរៀល។

ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវ អគ្គលេខាធិការរងទី១ និងក្រុមការងារក៏បានអញ្ជើញនាំយកទេយ្យទាន ជាគ្រឿងឧបភោគបរិភោគ និងបច្ច័យមួយចំនួនប្រគេនដល់វត្តរតនៈតេជៈកំពង់ក្តុល ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង