**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

នាយឧត្តសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ដង្ហែរអង្គកឋិនទានទៅកាន់វត្តតុំ ក្នុងក្រុងដូនកែវ ខេត្តតាកែវ

ភ្នំពេញ៖ នៅថ្ងៃអង្គារ ទី១១ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ុង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទ នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស និងលោកជំទាវ ប៉ែន ចន្នី រួមជាមួយ ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ ព្រមទាំង ឯកឧត្តម លោកជំទាវប្រតិភូអមដំណើរ និង ពុទ្ធបរិស័ទ្ធជិតឆ្ងាយចំណុះជើងវត្ត បាននិមន្ត អញ្ជើញដង្ហែអង្គកឋិនទាន មកវេរថ្វាយព្រះសង្ឃ ក្នុងទីអារាមវត្តតុំ ក្រុងដូនកែវ ខេត្តតាកែវ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានពាំនាំបណ្ដាំសាកសួរសុខទុក្ខ ពីសំណាកសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាល តែងតែគិតគូរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ គ្រប់ពេលវេលាគ្រប់ទីកន្លែង ជាពិសេសតែងតែឲ្យក្រុមការងារ នៅមូលដ្ឋានចុះជួបបងប្អូនជាប្រចាំ និងបានដឹងសុខទុក្ខបងប្អូនគ្រប់ពេលវេលា ។

ឯកឧត្តម កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង មានប្រសាសន៍ថា បងប្អូនប្រជាពលរដ្ឋ អាចនាំគ្នាមកធ្វើបុណ្យ បំពេញកុសល បានដូចថ្ងៃនេះ ដោយសារតែប្រទេសជាតិ មានសុខសន្តិភាព និងការអភិវឌ្ឍន៍ គ្រប់វិស័យ ក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះជាណាចក្រកម្ពុជា ក្នុងនោះវិស័យព្រះពុទ្ធសានា ក៏បានរីកចម្រើន និងបានផ្តល់ឲ្យបងប្អូនប្រជាពលរដ្ឋយើង អាចចូលរួម កសាងសមិទ្ធផលនានា ជាមួយប្រមុខរាជរដ្ឋាភិបាលកម្ពុជា ទុកឲ្យកូនចៅ ជំនន់ក្រោយ បានគោរពប្រតិបត្តិ ។

ជាចុងក្រោយ ឯកឧត្តម កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង សូមក៏ធ្វើការផ្តាំផ្ញើរទូលប្រគេនទៅដល់ព្រះសង្ឃគ្រប់អង្គ មន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានអញ្ជើញចូលរួមក្នុងពិធីដង្ហែអង្គកឋិនទានថ្ងៃនេះ សូមចូលរួមការពារឲ្យបានជាដាច់ខាតទោះក្នុងតំលៃណាក៏ដោយ នូវគុណតំលៃនៃសន្តិភាព ដែលបានមកពីរការខិតខំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជារបស់យើង ដែលបានលះបង់ពេលវេលា ក្តីសុខផ្ទាល់ខ្លួន សាច់ស្រស់ ឈាមស្រស់ដើម្បីប្រជាជនរស់នៅបានសុខរហូតមកដល់សព្វថ្ងៃនេះ៕

អត្ថបទដែលជាប់ទាក់ទង