**កម្ពុជា-រុស្ស៊ី ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការថែមទៀត**សម្ដេចតេជោ ជំរុញឱ្យកម្ពុជា និងបេឡារុស ត្រូវមានកិច្ចសហប្រតិបត្តិការបន្ថែមទៀត ទាក់ទងនឹងវិស័យការពារជាតិ**រដ្ឋបាលខេត្តឧត្តរមានជ័យ រៀបចំកិច្ចប្រជុំស្ដីពីការពិនិត្យឡើងវិញនូវវឌ្ឍនភាព ឬការគ្រប់គ្រងនៅ «មណ្ឌលសុវត្ថិភាពភៀសសឹក»**ក្រុមហ៊ុន​ GAZ Group ​ចាប់​អារម្មណ៍​ និង​​​ ​ស្វែង​រក​ឱកាស​វិនិយោគលេីវិស័យយានយន្ត​នៅកម្ពុជា**ក្រសួងសុខាភិបាលហ្គាហ្សាប្រកាសថា ជនជាតិប៉ាឡេស្ទីន ១,០០៨នាក់ ត្រូវបានសម្លាប់ដោយការវាយប្រហាររបស់អ៊ីស្រាអែល ចាប់តាំងពីបទឈប់បាញ់ ចូលជាធរមានកាលពីខែតុលា**នាវាដឹកប្រេងខ្នាតយក្សរបស់អារ៉ាប៊ីសាអូឌីតចំនួន ៣គ្រឿង បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រហ័រមូស បន្ទាប់ពីលោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់**លោក JD Vance រិះគន់បកទៅនឹងការរិះគន់របស់អ៉ីស្រាអែល ចំពោះកិច្ចព្រមព្រៀងអ៉ីរ៉ង់**អភិបាលខេត្តកំពង់ចាម ដឹកនាំក្រុមការងារចុះត្រួតពិនិត្យផែនការឆ្ពោះទៅការជួសជុលច្រាំងទន្លេ ក្នុងក្រុងកំពង់ចាម ដែលបានទទួលរងគ្រោះដោយសារទឹកជំនន់ទន្លេមេគង្គ**ក្រសួងមុខងារសាធារណៈ សហការជាមួយក្រសួងអប់រំ នឹងរៀបចំ «វេទិកាសារព័ត៌មានដើម្បីផ្សព្វផ្សាយ ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈនៃអង្គគ្រូបង្រៀន»​ នៅរសៀលនេះ**ប្រាសាទតាសោម៖ ភាពសុខដុមរមនារវាងប្រាសាទបុរាណនិងបរិស្ថានធម្មជាតិ**សម្តេចធិបតី ដឹកនាំគណៈប្រតិភូនិវត្តមកដល់កម្ពុជាវិញដោយសុវត្ថិភាព បន្ទាប់ពីបញ្ចប់ដោយជោគជ័យ ក្នុងការចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី**សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១,០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយជាង ១,០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ**ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម**ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម**កម្ពុជា-រុស្ស៊ី ចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ**លោក ត្រាំ មានការសន្ទនាយ៉ាងល្អជាមួយលោក ណារិន ដ្រាម៉ូឌី អំឡុងកិច្ចប្រជុំកំពូល G7**រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ជួបពិភាក្សាការងារជាមួយអគ្គនាយកអង្គការយូណេស្កូ**សាខាកាកបាទក្រហមខេត្តឧត្ដរមានជ័យ ប្រារព្វព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ**ប្រមុខក្រសួងមហាផ្ទៃ និងឯកអគ្គរដ្ឋទូតកាណាដា ឯកភាពពង្រីកកិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាល និងផ្លាស់ប្ដូរបទពិសោធ

ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ២៦៦គ្រួសារ នៅក្រុងសិរីសោភ័ណ ទទួលអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន

ភ្នំពេញ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោកជំទាវ ជ័យ ណារី បានបន្តនាំយកអំណោយប្រគល់ជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ ២៦៦គ្រួសារ នៅក្នុងសង្កាត់ចំនួន៥ មាន ៖ សង្កាត់ទឹកថ្លា, អូអំបិល, កោះពង់សត្វ, ភ្នៀត និងសង្កាត់កំពង់ស្វាយ ក្នុងក្រុងសិរីសោភ័ណ ដែលជាអំណោយ ដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត។

ក្នុងការនាំយកអំណោយទៅចែកជូនដល់ពលរដ្ឋរងគ្រោះដោយសារទឹកជំនន់នោះក៏មានការចូលរួមពីឯកឧត្តម លោកជំទាវ ក្រុមការងារ អភិបាលរងខេត្ត ក្រុមការងារយុវជន(សសរ) ក្រុមការងារអភិវឌ្ឍន៍យុវជនខេត្ត អាជ្ញាធរមូលដ្ឋាន បានចូលរួមធ្វើឡើងនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២។

ជាមួយនឹងការនាំយកអំណោយសម្ដេចតេជោ ជូនដល់ប្រជាពលរដ្ឋដែលជួបគ្រោះទឹកជំនន់លិចក្នុងក្រុងសិរីសោភ័ណនេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរសាកសួរសុខសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់។

មួយវិញទៀតឯកឧត្តមក៏បានបញ្ជាក់ថា ស្ថានភាពទឹកនៅក្នុងខេត្តបន្ទាយមានជ័យនាពេលបច្ចុប្បន្ននេះ ផ្នែកខាងលើមានភាពធូរស្រាលជាបណ្តើរៗហើយដោយឡែកសម្រាប់ក្រុងសិរីសោភ័ណទឹកបានស្រុង ពីផ្នែកខាងលើដែលធ្វើឲ្យប៉ះពាល់ទៅដល់លំនៅឋានរបស់បងប្អូនប្រជាពល  រដ្ឋ។ ទោះជាយ៉ាងណាក៏ដោយឯកឧត្តមបានបញ្ជាក់ថា៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះទឹកនឹងចាប់ផ្ដើមស្រកចុះដូចស្ថានភាពដើមដែលអាចឲ្យបងប្អូនប្រជាពលរដ្ឋទៅនៅលំឋានដូចដើមវិញនិង អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងស្នាក់នៅទីទួលសុវត្ថិភាពត្រូវមានអនាម័យក្នុងការរស់នៅទី ត្រូវប្រុងប្រយ័ត្នចំពោះកូនចៅតូចកុំឲ្យលេងទឹកនិងប្រុងប្រយ័ត្នចំពោះសត្វអសិរពិសទិចឬខាំជាដើម។

សូមបញ្ជាក់ថាពលរដ្ឋដែលទទួលអំណោយ ក្នុងមួយគ្រួសារទទួលបានមួយឃីត រួមមាន ៖ អង្គរ១៥គីឡូ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ស្ករស១គីឡូ ខ្លាញ់១ដប និងអំបិល១គីឡូ មុងមួយ រួមនឹងសម្ភារៈមួយចំនួនទៀត៕

អត្ថបទដែលជាប់ទាក់ទង