**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក

ឯកឧត្ដម ជាម ច័ន្ទសោភ័ណ អញ្ជើញសំណេះសំណាលឧបត្ថម្ភលើកទឹកចិត្ត ក្រុមកីឡាករទូកង មុនចេញទៅប្រកួតនៅខេត្តកំពង់ចាម


ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២នេះ បានដឹកនាំអភិបាលរងខេត្ត ថ្នាក់ដឹកនាំសាលាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត អញ្ជើញជួបសំណេះសំណាលលើកទឹកចិត្ត ព្រមទាំងឧបត្ថម្ភគ្រឿងឧបភោគបរិភោគ អាវពោង និងថវិកា ផ្តល់ជូនដល់ក្រុមកីឡាករចំណុះទូកង ចំនួន ៥ទូក មកពីបណ្តាវត្តនានា នៅបរិវេណវត្តរការធំ ក្នុងឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ទូកង ទាំង៥ទូកនេះ នឹងត្រូវចេញទៅប្រកួតនៅខេត្តកំពង់ចាម ក្នុងពិធីអុំទូក បណ្តែតប្រទីប តាំងពិព័រណ៍ “ភូមិមួយផលិតផលមួយ ” ខេត្តកំពង់ចាម ថ្ងៃចេញព្រះវស្សា រសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២នេះ។

នាឳកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានមានប្រសាសន៍ថា អស់រយ:ពេល ២ឆ្នាំមកហើយដែលយើងមិនបានអុំទូក ង ដោយសារតែយើងរងនូវវិបត្តិជំងឺឆ្លងកូវីដ-19។ ប៉ុន្តែក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈគោលនយោបាយយុទ្ធសាស្រ្តស្រោចវ៉ាក់សាំង នៅទូទាំងប្រទេស ដោយឥតគិតថ្លៃ បានធ្វើឲ្យប្រជាពលរដ្ឋមានឱកាសបានជួបជុំគ្នា រៀបចំពិធីប្រណាំងទូក ង តាមទំលាប់ប្រពៃណីតាមបណ្ដាខេត្តក្រុងនានាឡើងវិញនាពេលនេះ ជាពិសេសធ្វើអោយប្រទេសជាតិមានសុខសន្តិភាព ស្ថេរភាព និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ។

ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវយកពាក្យថា អរគុណសន្តិភាព ដាក់ជាប់ក្នុងបេះដូងរបស់យើងទាំងអស់គ្នាជានិច្ច ព្រោះថាបើគ្មានសុខសន្តិភាពនោះទេ ប្រទេសជាតិវឹកវរ អសន្តិសុខ មានសង្គ្រាម ពិតជាមិនអាចជួបជុំគ្នាមកប្រារព្វពិធីអុំទូកបែបនេះបាននោះឡើយ ។

ឯកឧត្តមបណ្ឌិត ក៏បានសូមឲ្យបងប្អូនប្រជាពលរដ្ឋយើងត្រូវតែជឿជាក់នូវការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោហ៊ុនសែន ជាប្រមុខ ព្រមទាំងរដ្ឋបាលខេត្ត រដ្ឋបាលក្រុង-ស្រុក រហូតដល់ឃុំ-សង្កាត់ របស់យើង មានតែលោកមេភូមិមេឃុំរបស់យើងទេដែលគាត់ដឹងពីសុខទុក្ខលំបាករបស់បងប្អូនមុនគេ ទើបគាត់រាយការណ៍ទៅរដ្ឋបាលខេត្ត ហើយរដ្ឋបាលខេត្ត ចាត់ឲ្យសាខាកាកបាទក្រហមកម្ពុជាខេត្ត ចុះមកជួយបងប្អូនទាន់ពេលវេលាបាន។

សូមជម្រាបថា៖ ទូកងទាំង៥ចំណុះ៧៥នាក់ដូចគ្នា រួមមាន 1-ទូក”ព្រះខ័នពេជ្រ” (វត្តច័ន្ទគាមុនី) 2-ទូក“អម្ពវ័នធីតារចនាមានជ័យ “ (វត្តអម្ពវ័នជំនីក) 3-ទូក”រកាខ្នុរសែនជ័យសិរីឧត្តម” (វត្តហ្លួងរកាខ្នុរ) 4-ទូក”មហាគ្រុឌ”(វត្តនាគវ័ន ) 5-ទូក “នាគវន្ត” (វត្តនាគវន្ត)៕

អត្ថបទដែលជាប់ទាក់ទង