**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

ឯកឧត្តម លឹម គានហោ បានអញ្ជើញចុះ​ពិនិត្យ​លទ្ធភាព​ក្នុង​ការ​រំដោះ​ទឹកពី​ស្ទឹងព្រែកត្នោតដេីម្បី​បង្ហូរ​ទម្លាក់​ចូល​ទៅ​ក្នុង​ទន្លេ​ តាម​រយៈ​ប្រឡាយ​ ៩៤​ និង​៩៦​

ភ្នំពេញ៖ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយថ្នាក់ដឹកនាំក្រសួង​ រួម​ជាមួយ​ក្រុមមន្រ្តីបច្ចេកទេស នាព្រឹកថ្ងៃអាទិត្យ​ ១៤កេីត​ ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី​៩​ ខែតុលា ឆ្នាំ២០២២នេះ បានអញ្ជើញចុះ​ពិនិត្យ​លទ្ធភាព​ក្នុង​ការ​រំដោះ​ទឹកពី​ស្ទឹងព្រែកត្នោតដេីម្បី​បង្ហូរ​ទម្លាក់​ចូល​ទៅ​ក្នុង​ទន្លេ​ តាម​រយៈ​ប្រឡាយ​ ៩៤​ និង​៩៦​ នៅក្នុង​ភូមិសាស្រ្តសង្កាត់​កំពង់​សំណាញ់​ ក្រុង​តាខ្មៅ​ និង​បន្ត​ពិនិត្យស្ថានភាពទឹកតាមខ្នងទំនប់សណ្តស្ទឹងព្រែកត្នោត ដែលបច្ចុប្បន្ន​នៅពុំ​ទាន់​មាន​អ្វី​ជា​ការ​ព្រួយ​បារម្ភ​ខ្លាំងក្លា​នៅ​ឡើយ​ទេ​ ។

ក្នុង​ដំណើរ​ពិនិត្យ​ស្ថានភាព​ទឹក​នេះ​ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំបន្ថែម​ ដល់​ប្រធាន​មុខ​ព្រួញ​ទាំងអស់​ ត្រូវ​បង្កើន​ការ​យក​ចិត្ត​ទុកដាក់​ដោយ​ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់​ ។

ស្ថានភាពកម្ពស់ទឹកស្ទឹងព្រែកត្នោត នៅសំណង់ទ្វារទឹកទំនប់អាង​ ៧មករា នាថ្ងៃទី​ ០៩ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ៦:០០ នាទីព្រឹក ៖

-កម្ពស់ទឹកខាងមុខទ្វារ ៥,០៥​ ម៉ែត្រ​, កម្ពស់ទឹកប្រុងប្រយ័ត្ន ៥,៣០ ម៉ែត្រ

-កម្ពស់ទឹកហូរលើទំនប់បង្ហៀរ ០,២៥​ ម៉ែត្រ

-កម្ពស់ទឹកខាងក្រោយទ្វារ ៧,២០ម៉ែត្រ​, ជាកម្ពស់មួយដែល​ត្រូវ​ធ្វើ​ការ​ត្រៀម​លក្ខណៈ​ និង​តាម​ដាន​ខ្ពស់​ ព្រោះ​ស្ថានភាព​ទឹក​នៅ​បន្ត​កេីន​ឡេីង​ ៕

អត្ថបទដែលជាប់ទាក់ទង