**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)**រុស្ស៉ីបើកការវាយប្រហារទ្រង់ទ្រាយធំ លើរដ្ឋធានីកៀវរបស់អ៊ុយក្រែន**កប៉ាលដឹកប្រេងខ្នាតយក្សចំនួន ៥គ្រឿង ដែលដឹកប្រេងអារ៉ាប៊ីសាអូឌីត បានចាកចេញពីច្រកសមុទ្រ Hormuz ហើយ**ចិនផ្តល់សៀវភៅ«កញ្ចប់ស្តង់ដាជាតិមុខរបររបស់ប្រទេសចិន» ដើម្បីគាំទ្រការពង្រឹងគុណភាពស្តង់ដាជំនាញវិជ្ជាជីវៈ នៅកម្ពុជា**អុីរ៉ង់ព្រមានអាមេរិក និងអ៊ីស្រាអែល កុំឱ្យបើកការវាយប្រហារណាមួយមកលើអ៊ីរ៉ង់ ខណៈដែលខ្លួនកំពុងរៀបចំពិធីបុណ្យសពថ្នាក់ជាតិសម្រាប់អតីតមេដឹកនាំកំពូល លោក អាលី ខាមេណៃ**គណៈកម្មការទី៩ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុង ពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៤**សម្ដេចធិបតី អបអរសាទរ ខួបលើកទី៧៥ កម្ពុជាចូលជាសមាជិកអង្គការយូណេស្កូ**«ពហុកីឡាដ្ឋានជាតិអូឡាំពិក» កំពុងត្រូវបានរៀបចំឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ «ពហុកីឡាដ្ឋានជាតិ»**ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦ នឹងត្រូវរៀបចំឡើងក្នុងទ្រង់ទ្រាយធំ មានលក្ខណៈប្លែក និងមានភាពទាក់ទាញជាងឆ្នាំមុន ដោយរំពឹងមានអ្នកចូលរួមកាន់តែច្រើន**ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ប.ស.ស. លើកទី៥ អាណត្តិទី២ ដោយពិនិត្យផែនការយុទ្ធសាស្ត្រ របាយការណ៍សំខាន់ៗ និងដោះស្រាយបញ្ហាប្រឈម ដើម្បីបង្កើនប្រសិទ្ធភាពការងារ**ឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញបន្ដចុះត្រួតពិនិត្យ និងសំណេះសំណាលជាមួយកងកម្លាំង តាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន និងស្រុកស្រីសន្ធរ**កម្ពុជា-ហ្វីលីពីន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិទ្វេភាគី**ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត**ឧត្ដមសេនីយ៏ឯក យឹម លាង អញ្ជើញបើកវគ្គបណ្តុះបណ្តាលនៅនឹងកន្លែង ជំនាញការពារថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ-អន្តរជាតិ ជូនដល់មន្ត្រីនគរបាលជាតិ នៃនាយកដ្ឋានអង្គរក្ស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយប្រកាសដាក់ឱ្យអនុវត្តអង្គភាពថវិកាអាណប័កផ្ទេរសិទ្ធិពេញលេញ**គណៈប្រតិភូគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា អញ្ជើញសួរសុខទុក្ខ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន**ការសិក្សា៖ សង្រ្គាមរបស់រុស្ស៉ីប្រឆាំងនឹងអ៊ុយក្រែន បានបង្កឱ្យទាហានភាគីទាំងសងខាងស្លាប់ របួស និងបាត់ខ្លួនលើស ២លាននាក់

បាត់ខ្លួន ៣នាក់ ក្នុងករណីបើករថយន្តធ្លាក់ជ្រោះ នៅទំនប់វារីអគ្គីសនីកំចាយ ខេត្តកំពត

ភ្នំពេញ៖ បុរសបីនាក់បានបាត់ខ្លួន ក្នុងនោះមានជនជាតិចិនពីរនាក់ ក្រោយជិះរថយន្តតូរីសពណ៌សមួយគ្រឿង បើកធ្លាក់ជ្រោះ នៅចំណុចក្រោមទំនប់វារីអគ្គិសនីកំចាយ ចំងាយ ១៥០ម៉ែត្រ ស្ថិតក្នុងភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត។

យោងតាមការឱ្យដឹងពីសមត្ថកិច្ច បានបញ្ជាក់ថា ហេតុការគ្រោះថ្នាក់ធ្លាក់រថយន្តនេះ បានកើតឡើងកាលពីយប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ២២:០០នាទី ដោយរថយន្តបានលិចបាត់នៅក្នុងទឹក ខណៈពេលនោះទឹកក្នុងទំនប់វារីអគ្គិសនីកំពុងមានការកើនឡើង។ ក្រោយពីទទួលបានព័ត៌មានរហូតមកដល់ម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ ទើបប្រទះឃើញរថយន្តនៅខាងក្រោមកន្លែងកើតហេតុចំងាយប្រហែល ៥០០ម៉ែត្រ ចំណែកឯមនុស្សនៅបាត់ខ្លួន។

សមត្ថកិច្ចបានបញ្ជាក់បន្ថែមថា រថយន្តដែលជួបគ្រោះថ្នាក់នេះម៉ាកតូរីស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ១AH-8437 បើកបរដោយឈ្មោះ សាយ ភត្ត្រា ភេទប្រុស អាយុ ២៣ឆ្នាំ នៅភូមិស្នំប្រាំពីរ ឃុំម៉ាកប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត ដោយមានអ្នករួមដំណើរជាជនជាតិចិនពីរនាក់ ឈ្មោះ Li Zhen ភេទប្រុស ឆ្នាំកំណើតថ្ងៃទី១២ ខែកញ្ញា ឆ្នាំ១៩៩៩ ជាជនជាតិចិន កាន់លិខិតឆ្លងដែន EJ1886446 និងឈ្មោះ Xiong Erpi ភេទប្រុស ឆ្នាំកំណើតថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ១៩៨៨ ជាជនជាតិចិន កាន់លិខិតឆ្លងដែន EJ274941 អ្នកទាំងបីត្រូវបានបាត់ខ្លួន។

ក្នុងប្រតិបត្តិការរុករកករណីនេះ ដឹកនាំដោយ លោក អ៊ឹម​ ច័ន្ទសោធន អភិបាលស្រុកទឹកឈូ ហើយលោកអភិបាលស្រុកបានបញ្ជាក់ថា រហូតមកដល់ពេលនេះ កម្លាំងសមត្តិកិច្ច អាជ្ញាធរស្រុក កំពុងបន្តប្រតិបត្តិការណ៍ស្វែងរកបុរសទាំងបីនាក់នៅឡើយទេ ដោយមិនដឹងថាស្លាប់ឬនៅរស់នោះទេ ៕

អត្ថបទដែលជាប់ទាក់ទង