**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង

មន្ត្រីជាន់ខ្ពស់ក្រសួងធម្មការ៖ គិតមកដល់ពេលនេះវត្តអារាមក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលគឺមានរហូតទៅដល់ ៥១០៤វត្ត

ភ្នំពេញ៖ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធម្មការ និងសាសនា ឯកឧត្តម បណ្ឌិត សេង សុមុនី បានលើកឡើងថា បើគិតមកដល់ពេលនេះវត្តអារាមក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលគឺមានការកើនឡើងរហូតទៅដល់ ៥១០៤វត្ត។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋបាល ស្ដីពីសមិទ្ធផលសម្រេចបានរយ:ពេល៥ឆ្នាំកន្លងមករបស់ ក្រសួងធម្មការ និងសាសនា នារសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម បណ្ឌិត សេង សុមុនី បានឲ្យដឹងថា ដោយលែកទាក់ទងទៅនិងចំនួនព្រះសង្ឃគឺមានការកើនឡើងរហូតទៅដល់ ៧០៩០០អង្គ ដែលក្នុងនោះមានគណៈមហានិកាយ និងគណៈធម្មយុត្តិ ដែលមានមហានិកាយប្រមាណជា ៦៨៤៧៦អង្គ។

ឯកឧត្តមបន្តថា ទាក់ទងទៅនិងបញ្ហាព្រះសង្ឃនេះគឺស្ថិតក្នុងស្ថានភាពកូវីតក្នុងអំឡុងប៉ុន្មានឆ្នាំកន្លងទៅនេះគឺយើងមានការប្រគេនឬក៏ផ្ដល់ជូននូវវ៉ាក់សាំងដោយរាជរដ្ឋាភិបាលផ្ដល់ជូនប្រគេនដល់ព្រះសង្ឃបាន ៦៤៨៦៤អង្គ ស្មើនឹង៩៣% នៃចំនួនព្រះសង្ឃទូទៅ។

ឯកឧត្តម បណ្ឌិត បានបន្ថែមថា ទាក់ទងទៅនិងអាស្រមដ្ឋានរបស់ព្រះពុទ្ធសាសនាគឺមានមណ្ឌលវិបស្សនាធុរៈហើយនៅក្នុងនោះមានអាចារ្យ អាចារិនី តាជី យាយជី ផ្សេងទៀតដែលរស់នៅតាមវត្តអារាម។មកដល់ពេលនេះអាស្រមក្នុងព្រះរាជាណាចក្រកម្ពុជារបស់យើងគឺមានចំនួន ១៤៤កន្លែង ហើយមណ្ឌលវិបស្សនាគឺមាន ១៤៤កន្លែង អាចារ្យ អាចារិនី មានចំនួន ១៥១២៤រូប ហើយតាជីដែលស្នាក់នៅក្នុងវត្តមានចំនួន ៩៩៥៣រូប និងយាយជីមានចំនួន ៣០៦៣រូប សិស្សនិស្សិតដែលស្នាក់នៅតាមវត្តទូទាំងព្រះរាជាណាចក្រកម្ពុជាគឺយើងស្រង់បានចំនួន ៧៧៨៥រូប គឺក្នុងនោះមានក្មេងកំព្រាចំនួន ២២០១រូប និងជនគ្មានទីពឹងមានចំនួន ៥៨៨រូប ហើយគណកម្មការវត្តទូទាំងប្រទេសដែលមានរៀបចំជាក្រុមគណកម្មការគឺមានចំនួន ៣៧០០០រូប និងពុទ្ធបរិស័ទទូទាំងប្រទេសបើគិតជាភាគរយស្មើនឹង៩៥%គឺលេខនៅកំណត់ជាក់លាក់នៅឡើយ៕

អត្ថបទដែលជាប់ទាក់ទង