**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

រដ្ឋមន្ត្រីក្រសួងរ៉ែ អញ្ជើញប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីររ៉ែ និងថាមពលខេត្តកែប

ភ្នំពេញ៖ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសចូលកាន់មុខតំណែង ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកែប។

ពិធីខាងលើមានការអញ្ជើញចូលរួមពី ឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្ដម លោកជំទាវ ប្រតិភូអមដំណើរ ឯកឧត្តមរដ្ឋមន្ត្រី សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត លោកឧត្ដមសេនីយ៍ វរសេនីយ៍ ស្នងការ មេបញ្ជាការ អភិបាលក្រុង ស្រុក ប្រធាន អនុប្រធាន មន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីរាជការ ប្រមាណជាជាង១៦០នាក់។

បន្ទាប់ពីលោក ខៀវ ដារ៉ា ប្រធាននាយកដ្ឋានបុគ្គលិកក្រសួងរ៉ែ និងថាមពលអានប្រកាសលេខ ០១៩១ រថ.បល.ប្រក ចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ តែងតាំង លោកស្រី មាស មករា ជាប្រធានមន្ទីររ៉ែ និងថាមពលខេត្តកែប និងការប្រគល់ត្រា មន្ទីរដោយ ឯឧត្តមរដ្ឋមន្ត្រី ដល់លោកស្រីប្រធានមន្ទីរថ្មីរួចមក ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត មានមតិស្វាគមន៍យ៉ាងដូច្នេះថា ៖ ខេត្តកែប គឺជាទីក្រុងទេសចរណ៍ធម្មជាតិ មួយដែលបានទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ ជាច្រើនក្នុងមួយឆ្នាំៗ។ ដូចនេះភារកិច្ចសំខាន់ចំពោះមុខ ជាច្រើនដូចជា ការគ្រប់គ្រង់ធនធានរ៉ែ ការអភិរក្សជីវៈចំរុះ ការប្រើប្រាស់ និងធ្វើអាជីវកម្មធនធានធម្មជាតិឱ្យបានល្អ ប្រកបដោយនិរន្តរភាព សម្រាប់ មនុស្សគ្រប់ជំនាន់ និងឧត្តមភាពយូអង្វែង ជាពិសេស ការអភិរក្សតំបន់ការពារធម្មជាតិ ឧទ្យានជាតិកែប បើយើងបាត់បង់ធម្មជាតិ ស្មើរនឹងយើងបំផ្លាញខ្លួនឯង ។

ក្នុងនោះ ឯកឧត្តមបណ្ឌិត អភិបាលខេត្ត ក៏បានក្រើនរំលឹក ដល់ប្រធានមន្ទីរថ្មី ត្រូវយកចិត្តទុកដាក់បំពេញតាមតួនាទី អោយបានលទ្ធផលល្អប្រសើរ មានកិច្ចសហការល្អជាមួយមន្ទីរជំនាញ ជំវិញខេត្ត ត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុងអង្គភាព ខិតខំលុបបំបាត់ភាពអសកម្ម ដើម្បីជំរុញការអនុវត្ត វិស័យរ៉ែ និងថាមពល អោយកាន់តែល្អប្រសើរ ពិសេសការងារផ្តល់សេវាជូនប្រជាពលរដ្ឋ ។

មានមតិណែរនាំដល់លោកស្រីប្រធានមន្ទីររ៉ែ និងថាមពលថ្មី នាឱកាសនោះ ឯកឧត្តម ស៊ុយ សែម បានសង្កត់ធ្ងន់ថា
ចាប់ពីថ្ងៃប្រកាសចូលកាន់តំណែងនេះតទៅ លោកស្រីប្រធានមន្ទីរថ្មី ត្រូវជំរុញការយកចិត្តទុកដាក់ បន្ថែមទៀត លើការងារតួនាទីភារកិច្ចជាអ្នកគ្រប់គ្រង់ដឹកនាំមន្ទីរ អង្គភាព របស់ខ្លួន មានភារកិច្ចសហការគ្នាល្អ សាមគ្គីភាពផ្ទៃក្នុង ពិសេសអនុវត្តតាមការណែនាំពីថ្នាក់ ដឹកនាំខេត្ត ក្នុងនាមជាសេនាធិការរបស់ខេត្តលើវិស័យរ៉ែ និងថាមពល ។

ឯកឧត្តមរដ្ឋមន្ត្រីបន្តថា មន្ត្រីរាជការយើងទាំងអស់ ត្រូវគោរពប្រតិបត្តិតាមអភិក្រម ទាំង៤ ឱ្យខ្ជាប់ខ្ជួន ទើបពុំកើតមានភាពអសកម្ម ទាំងក្នុងការងារ ក៏ដូចជាសីលបធម៌រស់នៅ ផងដែរ។ ក្នុងនោះដែរឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងអំពីតួនាទីភារកិច្ច ក្នុងវិស័យរ៉ែ និងថាមពល ដែលបានដើតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ សេដ្ឋកិច្ចជាតិ ក៏ដូចជាក្នុងជីវភាពរស់នៅ ប្រចាំថ្ងៃ ដែលទាមទាអោយមន្ត្រីជំនាញ ជាពិសេសមន្ទីររ៉ែ និងថាមពល ដែលជារដ្ឋបាល ថ្នាក់ក្រោមជាតិ ត្រូវខិតខំ លើកកម្ពស់សមត្ថភាព ក្នុងការគ្រប់គ្រងដឹកនាំ វិស័យរ៉ែ និងថាមពល ប្រកបដោយ ការទទួលខុសត្រូវ ប្រសិទ្ធភាព តម្លាភាព និងនិរន្តរភាព៕

អត្ថបទដែលជាប់ទាក់ទង