**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

ឧត្តមសេនីយ៍ឯក ស្រី ឌឹក ដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់បណ្តាអង្គភាពចំណុះត្រូវគោរព និងអនុវត្តយ៉ាងដាច់ខាតនូវអភិក្រមទាំង៥ របស់សម្តេចតេជោ ហ៊ុន សែន

ភ្នំពេញ៖ ក្នុងកិច្ចប្រជុំបូកសរុបការងារ៩ខែ ដើមឆ្នាំ និងផ្សព្វផ្សាយទិសដៅការងារយោធាត្រីមាសទី៤ ឆ្នាំ២០២២ នៅទីបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣ ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការកងពលធំអន្តរាគមន៌លេខ៣ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់មេបញ្ជាការ មេបញ្ជាការរង តាមបណ្តាអង្គភាពចំណុះ ទីបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣ និងអង្គភាពចំណុះ កងពលតូចអន្តរាគមន៍ទាំង៣ ត្រូវអនុវត្តន៍ និងគោរពយ៉ាងដាច់ខាត នូវអភិក្រមទាំង៥ ដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងយោងតាមបទបញ្ជាការ និងអនុសាសន៍របស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក។ មេបញ្ជាការ មេបញ្ជាការរង តាមបណ្តាអង្គភាពចំណុះ ទីបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣ និងអង្គភាពចំណុះ កងពលតូចអន្តរាគមន៍ទាំង៣ ត្រូវត្រួតពិនិត្យ ធ្វើតេសថ៍ទឹកនោម និងតាមដានរកនាយទាហាន ពលទាហានណាដែលជួញដូរ ចែកចាយ សេពគ្រឿងញាន ត្រូវអប់រំកែរប្រែ បើមិនអាចអប់រំកែរប្រែបាន ត្រូវរៀបចំឯកសាររបាយការណ៍ ដកឈ្មោះចោលចេញពីក្របខ័ណ្ឌកងទ័ពជាកំហិត។

ឧត្តមសេនីយ៍ឯក ស្រី ឌឹក បានបន្តថា ម្យ៉ាងទៀតអង្គភាពចំណុះ ទីបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣ និងក៏ដូចជាទីបញ្ជាការ កងពលតូចអន្តរាគមន៍ទាំង៣ ត្រូវត្រួតពិនិត្យការងារបច្ចេកទេស សម្ភារៈ គ្រឿងបំពាក់ នៅតាមបណ្តា កងពលតូចអន្តរាគមន៍ចំណុះ និងតាមបណ្តាវរសេនាតូចអន្តរាគមន៍របស់ កងពលតូចអន្តរាគមន៍ចំណុះទាំង៣ និងដាស់តឿនក្រើនរំលឹក និងជម្រុញដល់នាយទាហាន ដែលទទួលភារកិច្ចដឹកនាំបញ្ជាធ្វើយ៉ាងណា ដឹកនាំបញ្ជាឲ្យបានល្អប្រសើរ ក្នុងភាពជាថ្នាក់ដឹកនាំ គ្រប់គ្រងកម្លាំងចំនួនទ័ព ជីវភាពរស់នៅរបស់កងទ័ពគ្រួសារទ័ពឲ្យបានល្អ និងគ្រប់គ្រង់អាវុធយុទ្ធភ័ណ្ឌ ឲ្យបានត្រឹមត្រូវ មានសណ្តាប់ធ្នាប់ល្អ និងបណ្តុះបណ្តាល ហ្វឹកហ្វឺនបច្ចេកទេស ជំនាញយុទ្ធវិធីប្រយុទ្ធផ្សេងៗឲ្យដល់នាយទាហាន ពលទាហាន ឲ្យបានយល់ច្បាស់ក្នុងវិស័យប្រតិបត្តិបត្តិការក្នុងជួរកងទ័ព និងជម្រុញការបង្ករបង្កើនផល ការកសាងជម្រកស្នាក់នៅ ក៏ដូចជាអាគារនានាតាមទីបញ្ជាការបន្ថែមសំដៅពង្រឹងប្រៀបការពារជាតិបានរឹងមាំ ។

ជាចុងក្រោយ ឧត្តមសេនីយ៍ឯក ស្រី ឌឹក បានដាក់បទបញ្ជា ណែនាំបន្ថែម ជាពិសេសទៅដល់ នាយទាហាន នាយទាហានរង និងពលទាហាន ដែលមានជំនាញផ្នែកការងារឃ្លាំងភស្តុភារ ឃ្លាំងបច្ចេកទេស និងជំនាញភស្តុភា-បច្ចេកទេស នៅគ្រប់បណ្តាអង្គភាពទាំងអស់ត្រូវខិតខំធ្វើការយកចិត្តទុកដាក់ថែរក្សា ជូត លាងរាល់សម្ភារៈបច្ចេកទេសគ្រឿងចក្រនានា ឲ្យបានជាប្រចាំ ជាពិសេសថែរក្សា ដោះជូត លាងរាល់សម្ភារៈអាវុធយុទ្ធភ័ណ្ឌគ្រប់ប្រភេទ និងរៀបចំទុកនៅក្នុងឃ្លាំងឲ្យសុវត្ថិភាពត្រឹមត្រូវទៅតាមស្តង់ដាបច្ចេកទេស ៕

អត្ថបទដែលជាប់ទាក់ទង