**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់**គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់**ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ ដែលរៀបចំក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដាខាងមុខ**រលកកម្តៅដែលមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន បាននាំឱ្យមានអ្នកស្លាប់ច្រើនជាង ៤៨០នាក់ នៅក្នុងប្រទេសហូឡង់**UN ព្រមានថា បាតុភូតធម្មជាតិ El Nino នឹងបញ្ចេញឥទ្ធិពលខ្លាំង ចន្លោះខែកក្កដា និងខែកញ្ញា ជំរុញឱ្យអាកាសធាតុកាន់តែឡើងកម្តៅ**វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ពិភាក្សាផ្លាស់ប្តូរទស្សនៈលើលទ្ធផលទស្សនកិច្ចសិក្សាបទពិសោធន៍ស្តារ និងអភិវឌ្ឍជនបទនៅប្រទេសចិន**អ៊ុយក្រែន និងរុស្ស៉ី នឹងបើកការវាយប្រហារសងសឹកដាក់គ្នាទៅវិញទៅមក បន្ទាប់ពីទីក្រុងមូស្គូបើកការវាយប្រហារទ្រង់ទ្រាយធំលើទីក្រុងកៀវដោយសម្លាប់មនុស្សយ៉ាងហោច ២៧នាក់**ធនាគារពិភពលោក ដំឡើងចំណាត់ថ្នាក់ប្រទេសហ្វីលីពីន ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់**អាមេរិកគាំទ្រសិទ្ធិរបស់ប៉ាគីស្ថាន ដើម្បីការពារខ្លួនឯងប្រឆាំងនឹងការវាយប្រហារភេរវកម្ម ខណៈជម្លោះរវាងប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាននៅតែបន្តកើតមាន**កងទ័ពអាកាសអាមេរិក នឹងបើកការស៊ើបអង្កេតលើមន្ត្រីម្នាក់ដែលអំពាវនាវឱ្យទម្លាក់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងអនុប្រធានាធិបតី លោក JD ‌Vance ចេញពីតំណែង**ក្រសួងការងារ បន្តពង្រីកឱកាសការងារដល់ប្រជាពលរដ្ឋ តាមរយៈវេទិកាការងារ នៅខេត្តបន្ទាយមានជ័យ**ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)

បទវិភាគ៖ចិនបាននិងកំពុងបំពេញបន្ថែមនូវភាពនឹងនរនិងភាពប្រាកដប្រជាកាន់តែច្រើនដល់ពិភពលោកដែលមានភាពរង្គោះរង្គើនិងបម្រែបម្រួល

ក្នុងរយៈពេលមួយសប្តាហ៍កន្លងទៅ នៅទីស្នាក់ការទូទៅរបស់អង្គការសហប្រជាជាតិក្រុងញូវយ៉ក គណៈប្រតិភូចិនបានថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំជជែកដេញដោលជាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៧ ហើយក៏ធ្វើជាអធិបតីនិងមានវត្តមានក្នុងកិច្ចប្រជុំពហុភាគីជាច្រើនផងដែរ ។ ក្រៅពីនេះ រដ្ឋមន្ត្រីការបរទេសចិនបានជួបសនន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសនិងអ្នកទទួលខុសត្រូវនៃអង្គការអន្តរជាតិរាប់សិបរូបជាបន្តបន្ទាប់ ។ល។ កិច្ចខិតខំប្រឹងប្រែងការទូតមួយចំនួនដែលមានគោលបំណងបង្កើនសាមគ្គីភាពនិងប្រមូលផ្តុំគំនិតឯកភាពរួមបានបំពេញបន្ថែមនូវភាពនឹងនរនិងភាពប្រាកដប្រជាដ៏មានតម្លៃដល់ពិភពលោកដែលមានភាពរង្គោះរង្គើនិងបម្រែបម្រួល ។
បច្ចុប្បន្ននេះ ជំងឺកូវីដ ១៩ នៅតែរីករាលដាលនៅទូទាំងពិភពលោកដដែល ហានិភ័យនៃភាពថមថយចុះនៃសេដ្ឋកិច្ចពិភពលោកមានភាពកាន់តែធ្ងន់ធ្ងរទៅៗ ក៏ដូចជាវិបត្តិអ៊ុយក្រែនឡើងកម្តៅជាបន្តបន្ទាប់ព្រមទាំងបង្កឱ្យមានវិបត្តិផ្នែកថាមពលនិងស្បៀងអាហារ ក្នុងបរិបទបែបនេះ លោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិនបានថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំជជែកដេញដោលជាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកនេះដោយបានបង្ហាញទៅកាន់ពិភពលោកឱ្យឃើញម្តងទៀតនូវគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលនិងគំនិតផ្តួចផ្តើមសន្តិសុខសកលដែលលើកឡើងដោយលោកប្រធានរដ្ឋចិន Xi Jinping ហើយបានលើកឡើងនូវគំនិតផ្តួចផ្តើមរបស់ចិនចំនួន ៦ ចំណុច ពោលគឺ “ត្រូវមានសន្តិភាព តែមិនត្រូវធ្វើសង្រ្គាម” “ត្រូវមានការអភិវឌ្ឍ តែកុំឱ្យមានភាពក្រីក្រ” “ត្រូវបើកទូលាយ តែមិនត្រូវបំបិទមុខ” “ត្រូវធ្វើកិច្ចសហប្រតិបត្តិការ តែមិនត្រូវធ្វើបដិបក្ខគ្នា” “ត្រូវរួមសាមគ្គីគ្នា តែមិនត្រូវបែកបាក់គ្នា” “ត្រូវមានយុត្តិធម៌ កុំធ្វើការគំរាមកំហែងបង្ខិតបង្ខំនិងអនុត្តរភាព ។” នេះបានបង្ហាញយ៉ាងច្បាស់លាស់ពីគោលជំហរជាគោលការណ៍របស់ប្រទេសចិនក្នុងបញ្ហាអន្តរជាតិសំខាន់ៗមួយចំនួននិងបានឆ្លុះបញ្ចាំងពីសំឡេងរួមរបស់ប្រទេសភាគច្រើនដាច់ខាតនៅលើពិភពលោក ។
នាពេលបច្ចុប្បន្ននេះ ការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែនគឺជាបញ្ហាប្រឈមដ៏ពិបាកដោះស្រាយបំផុតដែលសន្តិភាពនិងសន្តិសុខសកលកំពុងប្រឈមមុខ ។ ក្នុងអំឡុងពេលមហាសន្និបាតអង្គការសហប្រជាជាតិលើកនេះ រដ្ឋមន្ត្រីការបរទេសចិនបានជួបសន្ទនាដោយឡែកពីគ្នាជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ីនិងរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន ហើយបានចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសស្តីពីបញ្ហាអ៊ុយក្រែននៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ។ ប្រទេសចិនបានលើកឡើងថា អធិបតេយ្យភាពនិងបូរណភាពទឹកដីនៃប្រទេសនានាសុទ្ធតែគួរទទួលបានការគាំទ្រ កម្មវិត្ថុនិងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិគួរទទួលបានការគោរព ក្តីព្រួយបារម្ភខាងសន្តិសុខរបស់អង្គការសហប្រជាជាតិនិងបណ្តាភាគីនានាគួរទទួលបានការយកចិត្តទុកដាក់ ក៏ដូចជារាល់ការខិតខំប្រឹងប្រែងដើម្បីដោះស្រាយវិបត្តិដោយសន្តិវិធីសុទ្ធតែគួរទទួលបានការគាំទ្រ ហើយបានអំពាវនាវឱ្យសាមីភាគីរៀបចំកិច្ចសន្ទនាឡើងវិញក្នុងពេលឆាប់ៗនិងមិនគួរអនុវត្តផ្តេសផ្តាសនូវការដាក់ទណ្ឌកម្មដោយឯកតោភាគីជាដើម ។
ក្នុងការជំរុញអភិវឌ្ឍន៍សកល ប្រទេសចិនក៏បានចាត់វិធានការសំខាន់ផងដែរ ។ ក្រោមអធិបតីភាពរបស់ភាគីចិន កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីស្តីពី”ក្រុមមិត្តគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល”បានបើកធ្វើដោយរលូន ។ ប្រទេសចិនបានប្រកាសក្នុងកិច្ចប្រជុំនេះថា នឹងចាត់ប្រតិបតិ្តការសំខាន់ៗចំនួន ៧ ម្តងទៀតដើម្បីអនុវត្តរបៀបវារៈឆ្នាំ ២០៣០ របស់អង្គការសហប្រជាជាតិ ប្រតិបត្តិការទាំងនេះពាក់ព័ន្ធដល់វិស័យដូចជា ការកាត់បន្ថយភាពក្រីក្រ សន្តិសុខស្បៀងអាហារ ការធ្វើឧស្សាហូបនីយកម្ម ថាមពលស្អាតនិងការអប់រំឌីជីថលជាដើមដែលទទួលបានការវាយតម្លៃខ្ពស់ពីបណ្តាភាគីនានា ។
នៅលើពិភពលោកដែលកំពុងស្ថិតក្នុងភាពរង្គោះរង្គើនិងបម្រែបម្រួល ប្រទេសចិនកំពុងនាំមកនូវភាពប្រាកដប្រជាដ៏មានតម្លៃពន់ពេក ។ មិត្តភក្តិរបស់ប្រទេសចិនក៏នឹងកាន់តែច្រើនឡើងៗដែលបានប្រមូលផ្តុំទៅជាកម្លាំងដ៏ខ្លាំងក្លាសម្រាប់ជំរុញសន្តិភាពនិងការអភិវឌ្ឍរបស់ពិភពលោក ៕
វិទ្យុមិត្តភាពកម្ពុជាចិន

 

អត្ថបទដែលជាប់ទាក់ទង