**កុមារ ៤៩រូប នៃសាលាមត្តេយ្យសហគមន៍ព្រែកលាប ទទួលបានកាតាប Panda ពីមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ**លោកជំទាវ ឈី វ៉ា អញ្ជើញជាអធិបតីក្នុងវគ្គបណ្តុះបណ្តាលដល់ជនបង្គោល យេនឌ័រក្នុងវិស័យទេសចរណ៍ ស្តីពី“ភាពជាអ្នកដឹកនាំ និងការពង្រឹងភាពអង់អាច”**រដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន”**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អនុញ្ញាតឱ្យលោក យឺគ ម៉ុងតានី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប**ទេសរដ្ឋមន្រ្តី លី ធុជ​ វាយតម្លៃខ្ពស់ចំពោះការផ្តល់សេវារបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ

បទវិភាគ៖ចិននិងអាស៊ាននឹងរួមគ្នាចែករំលែកកាលានុវត្តភាពថ្មីរបស់កិច្ចព្រមព្រៀង RCEP

ឆ្នាំនេះ ជាឆ្នាំចាប់ផ្តើមនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងអាស៊ាន ហើយក៏ជាឆ្នាំទីមួយនៃការចូលជាធរមាននិងចាប់ផ្តើមអនុវត្តជាផ្លូវការនៃកិច្ចព្រមព្រៀង RCEP ផងដែរ ។ កាលពីមុន ចិននិងបណ្តាប្រទេសនានារបស់អាស៊ានបានធ្វើកិច្ចសហប្រតិបតិ្តការជាក់ស្តែងយ៉ាងទូលំទូលាយជាបន្តបណ្តាប់ ហើយទទួលបានសមិទ្ធផលជាផ្លែផ្កាដែលគួរឱ្យកត់សម្គាល់លើវិស័យកិច្ចកសាងហេដ្ឋារចនាសម័្ពន្ធ ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនិងការប្រាស្រ័យទាក់ទងរវាងបុគ្គលិកជាដើម ។ តាមស្ថិតិរបស់ភាគីចិនបានឱ្យដឹងថា ពីឆ្នាំ២០០៤ ដល់ឆ្នាំ២០២១ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងចិននិងអាស៊ានបានកើនពី១០៥៩០០លានដុល្លារអាមេរិកឡើងដល់៨៧៨២០០លានដុល្លារអាមេរិក ប្រទេសចិនក្លាយជាដៃគូពាណិជ្ជកម្មធំជាងគេរបស់អាស៊ានក្នុងរយៈពេល១៣ឆ្នាំជាប់ៗគ្នា ហើយក្នុងនាមជាដៃគូពាណិជ្ជកម្មធំជាងគេរបស់ចិន តួនាទីរបស់អាស៊ានក៏ត្រូវបានពង្រឹងថែមមួយកម្រិតទៀតផងដែរ ។
បើក្រឡេកទៅមើលពីស្ថានការណ៍ពិភពលោកនាឆ្នាំ២០២១អាចឃើញថា ការរីករាលដាលនៃជំងឺកូវីដ១៩បានកើតមានជាបន្តបន្ទាប់ ផលប៉ះពាល់របស់ជំងឺឆ្លងបានរាតត្បាតឥតឈប់ឈរ បានជាខ្សែសង្វាក់ឧស្សាហកម្មនៃប្រទេសនានាបានរងការវាយប្រហារយ៉ាងខ្លាំង ការងើបឡើងវិញរបស់សេដ្ឋកិច្ចសកលក៏ជួបការរាំងស្ទះផងដែរ ។ ព្រមពេលជាមួយគ្នានេះ គំនិតស្តីពីយុទ្ធសាស្ត្រភូមិសាស្ត្រនិងសង្គ្រាមត្រជាក់កបាននិងកំពុងបំផ្លាញដល់និន្នាការទូទៅនៃកិច្ចសហប្រតិបតិ្តការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៅលើពិភពលោក និងរារាំងដល់ការអភិវឌ្ឍសេដ្ឋកិច្ចសកល ។ ក្នុងបរិបទបែបនេះ កិច្ចព្រមព្រៀងស្តីពីទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ ហៅកាត់ RCEP បានចូលជាធរមាននៅថ្ងៃទី១ខែមករាឆ្នាំ២០២២ ដែលបានគ្របដណ្តប់ចំនួនប្រជាជនប្រហែល២២៧០លាននាក់ GDP ក្នុងតំបន់ប្រហែលត្រូវជា៣៣ភាគរយនៃGDPសរុបនៅលើពិភពលោក រីឯបរិមាណនាំចេញត្រូវជា៣០ភាគរយនៃបរិមាណសរុបនៃទូទាំងពិភពលោក ។
ក្នុងនាមជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលបានគ្របដណ្តប់ចំនួនប្រជាជនច្រើនជាងគេ មានរចនាសម្ព័ន្ធរដ្ឋសមាជិកដ៏សម្បូរបែបជាងគេ មានទំហំសេដ្ឋកិច្ចនិងពាណិជ្ជកម្មធំជាងគេ និងមានសក្តានុពលខ្លាំងជាងគេ ការចូលជាធរមានរបស់កិច្ចព្រមព្រៀង RCEP បានបង្កើតកាលានុវត្តភាពថ្មីសម្រាប់ធ្វើឱ្យកិច្ចសហប្រតិបត្តិការក្នុងតំបន់ទទួលបានការអភិវឌ្ឍកាន់តែស៊ីជម្រៅ ។ ទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មចិនបានបង្ហាញថា ពីខែមករា ដល់ខែកក្កដាឆ្នាំនេះ ទំហំពាណិជ្ជកម្មរវាងចិននិងអាស៊ានបានឡើងដល់ ៥៤៤៩០០លានដុល្លារអាមេរិក ដែលបានកើនជាង១៣,១ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន គិតមកទល់ចុងខែកក្កដាឆ្នាំនេះ ទំហំវិនិយោគទាំងសងខាងបានលើសពី៣៤០០០០លានដុល្លារអាមេរិក ។ តាមការប៉ាន់ប្រមាណរបស់ធនាគារគំនិតអន្តរជាតិឱ្យដឹងថា ដល់ឆ្នាំ២០៣០ កិច្ចព្រមព្រៀង RCEP មានសង្ឃឹមធ្វើឱ្យរដ្ឋសមាជិកបន្ថែមប្រាក់ចំណូលលើវិស័យការនាំចេញចំនួន៥១៩០០០ដុល្លារអាមេរិកក្នុងមួយឆ្នាំ និងធ្វើឱ្យប្រជាជនបន្ថែមប្រាក់ចំណូល១៨៦០០០លានដុល្លារអាមេរិក ។
ទាក់ទិននឹងរឿងនេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានលើកឡើងថា ការចាប់ផ្តើមអនុវត្ត កិច្ចព្រមព្រៀងRCEP ក្នុងឆ្នាំនេះ មិនត្រឹមតែនឹងនាំមកនូវកាលានុវត្តភាពខាងពាណិជ្ជកម្មនិងវិនិយោគកាន់តែច្រើនដល់ប្រទេសក្នុងតំបន់ប៉ុណ្ណោះទេ ថែមទាំងក៏នឹងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល កំណើនបៃតងនិងកិច្ចកសាងសមត្ថភាពនៃសហគ្រាសធុនតូចនិងមធ្យមទៀតផង ជាពិសេសនឹងក្លាយជា “ក្របខណ្ឌស្នូល” ក្នុងការស្ថាបនាតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន ទម្រង់៣.០ នាពេលខាងមុខ” ។ សម្តេច ហ៊ុនសែនបានថ្លែងថា ក្នុងនាមជាប្រធានផ្លាស់វេនអាស៊ានឆ្នាំ២០២២ កម្ពុជានឹងបន្តខិតខំប្រឹងប្រែងផ្តោតការយកចិត្តទុកដាក់បន្ថែមលើការពង្រីកវិសាលភាព នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងអាស៊ាននិងចិន ឱ្យកាន់តែទូលំទូលាយ និងស៊ីជម្រៅបន្ថែមទៀត ។
និយាយចំពោះកិច្ចសហប្រតិបតិ្តការនៅពេលអនាគត ប្រទេសចិនបានលើកឡើងនូវសំណើបួនចំណុច ពោលគឺបង្កើតគំរូក្នុងការអភិវឌ្ឍរួម បង្កើតគំរូនៃការតភ្ជាប់គ្នា បង្កើនកិច្ចសហប្រតិបត្តិការអភិបាលកិច្ចសកល និងរួមគ្នាគាំពារសន្តិភាពនិងស្ថិរភាបក្នុងតំពន់ ដែលបានផ្តោតសំខាន់លើការបង្កើនការតភ្ជាប់គ្នាខាងយុទ្ធសាស្ត្រអភិវឌ្ឍន៍រវាងភាគីទាំងពីរ ចាប់ដៃគ្នាជំរុញកិច្ចកសាងរួមនៃ “ខ្សែក្រវាត់និងផ្លូវ” ប្រកបដោយគុណភាពខ្ពស់ អនុវត្តកិច្ចព្រមព្រៀងRCEPប្រកបដោយគុណភាពខ្ពស់ និងពន្លឿនការធ្វើកិច្ចចរចាបន្ទាប់បន្សំស្តីពីតំបន់ពាណិជ្ជកម្មសេរីរវាងចិននិងអាស៊ានជាដើម ។
បច្ចុប្បន្ននេះ កិច្ចសហប្រតិបតិ្តការរវាងចិននិងអាស៊ានមាននិន្នាការកំណើនយ៉ាងខ្លាំង។ លោក Michael Tene អគ្គលេខាធិការរងនៃសមាគមអាស៊ានបានទទួលស្គាល់យ៉ាងពេញលេញនូវសមិទ្ធផលជាផ្លែផ្ការបស់កិច្ចសហប្រតិបតិ្តការរវាងចិននិងអាស៊ាន ព្រមទាំងពោរពេញទៅដោយក្តីសង្ឃឹមចំពោះអនាគតនៃកិច្ចសហប្រតិបតិ្តការផងដែរ ។ លោកបានថ្លែងថា ផលប្រយោជន៍រួមរបស់ចិននិងអាស៊ានមានទំនាក់ទំនងកាន់តែជិតស្និទ្ធ ។ កិច្ចព្រមព្រៀង RCEP នឹងជំរុញឱ្យតំបន់យើងកាន់តែមានវិបុលភាព

ក្នុងនោះមិនត្រឹមតែបូករួមទាំងប្រទេសអាស៊ាននិងចិនប៉ុណ្ណោះទេ ថែមទាំងក៏បូករួមទាំងប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀង RCEPទាំងអស់ផងដែរ ។
ការអនុវត្តកិច្ចព្រមព្រៀង RCEP នឹងនាំមកនូវកាលានុវត្តភាពថ្មីដល់កិច្ចសហប្រតិបតិ្តការរវាងចិននិងអាស៊ាន ឈរនៅទីចាប់ផ្តើមថ្មី ផ្លូវនៃកិច្ចសហប្រតិបតិ្តការរវាងចិននិងអាស៊ាននឹងមានភាពកាន់តែទូលំទូលាយ ព្រមនឹងបំផុសសក្តានុពលអភិវឌ្ឍន៍កាន់តែខ្លាំង ដើម្បីសម្រេចបាននូវការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះដ៏ពិតប្រាកដ ៕

អត្ថបទដែលជាប់ទាក់ទង