**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

កម្ពុជា-ចិនរៀបចំវេទិកា “សុខភាព ឱសថបុរាណចិន វប្បធម៌”


កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ ព្រឹត្តិការណ៍ “សុខភាព ឱសថបុរាណចិន វប្បធម៌” ត្រូវបានប្រារព្ធឡើងដោយជោគជ័យ នៅសាកលវិទ្យាល័យអាស៊ី-អឺរ៉ុប ក្នុងប្រទេសកម្ពុជា។
ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយក្រុមគ្រូពេទ្យជំនាញវេជ្ជសាស្ត្របុរាណចិន និងសហការរៀបចំដោយវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា ព្រមទាំង សាកលវិទ្យាល័យអាស៊ី-អឺរ៉ុប ដោយមាននិស្សិតជាង១០០នាក់មកពីសាកលវិទ្យាល័យអាស៊ីអឺរ៉ុបបានចូលរួមក្នុងសកម្មភាពនេះ។
លោក តាំង ម៉េងឆុង នាយកវិទ្យាស្ថានខុងជឺកម្ពុជាបានគូសបញ្ជាក់ថា ចាប់តាំងពីការផ្ទុះឡើងនៃជំងឺរាតត្បាតកូវីដ១៩មក កម្ពុជា និងចិនបានរួមដៃគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ ដោយបានជួយគ្នាទៅវិញទៅមក។ ការមកដល់នៃក្រុមគ្រូពេទ្យជំនាញវេជ្ជសាស្ត្របុរាណប្រឆាំងនឹងជំងឺកូវីដ១៩ ថ្នាក់ជាតិចិន ដំបូងគេ ដែលប្រទេសចិនចាត់បញ្ជូនបានមកដល់កម្ពុជាបានពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន លើការប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺវីរុសនេះបន្ថែមទៀត។


លោកបានបញ្ជាក់ដែរថា វិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា គឺជាស្ពានសម្រាប់ទំនាក់ទំនងភាសា និងវប្បធម៌រវាងកម្ពុជា និងចិន ហើយការប្រារព្ធកម្មវិធីទិវាវិទ្យាស្ថានខុងជឺ ក្រោមប្រធានបទ “សុខភាព ឱសថបុរាណចិន និងវប្បធម៌ចិន”នេះ គឺក្នុងគោលបំណង ស្វែងយល់ពីចំណេះដឹង និងបទពិសោធន៍ និងវប្បធម៌ របស់ឱសថបុរាណចិន។
លោក Xu Feng ដែលជាប្រធានក្រុមគ្រូពេទ្យជំនាញវេជ្ជសាស្ត្របុរាណចិននៅកម្ពុជាបានមានប្រសាសន៍ថា សុខភាពគឺជាទ្រព្យសម្បត្តិទីមួយនៃជីវិត ហើយឱសថបុរាណចិនគឺជាកំណប់ទ្រព្យ នៃវប្បធម៌ចិន។ គំនិតនេះគឺមានភាពស៊ីគ្នាយ៉ាងខ្លាំងជាមួយនឹងទិសដៅអភិវឌ្ឍន៍នៃវិទ្យាសាស្ត្រវេជ្ជសាស្ត្រសហសម័យ។ សុខភាពឱសថបុរាណចិនមាន
ងសមត្ថភាព ប្រកបដោយសក្តានុពល ក្នុងការរួមចំណែកកាន់តែល្អប្រសើរសម្រាប់បុព្វហេតុសុខភាពរបស់មនុស្សជាតិ។ ក្រុមគ្រូពេទ្យជំនាញវេជ្ជសាស្ត្របុរាណចិននឹងរួមដៃជាមួយវិទ្យាស្ថានខុងជឺ ដើម្បីនាំមកជូនអ្នកនូវបទពិសោធន៍ ឱសថបុរាណចិន ដ៏ទូលំទូលាយ និងប្រើប្រាស់ឱសថបុរាណចិន ដែលទ្រព្យសម្បត្តិដ៏មានតម្លៃ ដើម្បីផ្តល់ផលប្រយោជន៍កាន់តែប្រសើរឡើង សម្រាប់សុខភាពរបស់ប្រជាជន៕
(ដោយ៖ វិទ្យុមិត្តភាពកម្ពុជា-ចិន)

អត្ថបទដែលជាប់ទាក់ទង