អភិបាលរងខេត្តមណ្ឌលគិរី អញ្ជើញបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីប្រព័ន្ធព័ត៌មានគ្រប់គ្រងទិន្នន័យ បញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ ជូនរដ្ឋបាលក្រុង ស្រុក និងឃុំសង្កាត់

ភ្នំពេញ៖ លោក នួន សារ៉នអភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២នេះ បានអញ្ជើញជាគណៈអធិបតីភាព ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីប្រព័ន្ធព័ត៌មានគ្រប់គ្រងទិន្នន័យបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ (SARMIS) ជូនរដ្ឋបាលក្រុង ស្រុក និងឃុំសង្កាត់ នៅក្នុងខេត្តមណ្ឌលគិរី ។
ពិធីនេះប្រព្រឹត្តទៅ នៅសល់ប្រជុំ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តមណ្ឌលគិរី ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកប្រធាន អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត លោក លោកស្រី អភិបាល អភិបាលរងក្រុងស្រុកទាំងប្រាំ និងលោកលោកស្រីមេឃុំចៅសង្កាត់៕

