**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

បទវិភាគ៖កិច្ចសហប្រតិបត្តិការខាងនាវាមុជទឹកដើរដោយថាមពលនុយគ្លេអ៊ែររវាងអាមេរិក អង់គ្លេសនិងអូស្ត្រាលីគឺជាទង្វើរីកសាយភាយអាវុធនុយគ្លេអ៊ែរយ៉ាងគឃ្លើន


កាលពីថ្ងៃទី ១៥ ខែកញ្ញា តាមម៉ោងក្នុងតំបន់ ក្រុមប្រឹក្សាអង្គការថាមពលបរមាណូអន្តរជាតិបានពិគ្រោះពិភាក្សាជាពិសេសអំពីបញ្ហាពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការខាងនាវាមុជទឹកដើរដោយថាមពលនុយគ្លេអ៊ែររវាងអាមេរិក អង់គ្លេសនិងអូស្ត្រាលី ។ នេះជាការពិគ្រោះពិភាក្សាលើកទី ៤ នៃរដ្ឋសមាជិកនៃអង្គការថាមពលបរមាណូអន្តរជាតិដែលបានសម្រេចចិត្តជាឯកច្ឆន្ទថា នឹងពិភាក្សាអំពីបញ្ហាពាក់ព័ន្ធតាមបែបបទបញ្ហាពិភាក្សាជាផ្លូវការដោយឡែក ដែលបានផ្ចាញ់ឧបាយកលប៉ុនប៉ងរបស់អាមេរិក អង់គ្លេសនិងអូស្ត្រាលីដែលចង់ចាត់ប្រតិបត្តិការដោយសម្ងាត់ ។
គួររំលឹកថា កាលពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២១ អាមេរិក អង់គ្លេសនិងអូស្ត្រាលីបានប្រកាសបង្កើតជាសម្ព័ន្ធភាពសន្តិសុខត្រីភាគី(AUKUS)ដែលមានផែនការស្នូល គឺ អាមេរិកនិងអង់គ្លេសនឹងសហការជួយអូស្ត្រាលីឱ្យផលិតនាវាមុជទឹកដើរដោយថាមពលនុយគ្លេអ៊ែរ ។ ដូច្នេះ អូស្ត្រាលីបានលុបចោលកិច្ចព្រមព្រៀងអំពីការជួញដូរនាវាមុជទឹកដើរដោយថាមពលនុយគ្លេអ៊ែរដ៏មានទំហំទឹកប្រាក់ច្រើនសន្ធឹកដែលបានចុះហត្ថលេខាជាមួយបារាំង ទាក់ទិននឹងរឿងនេះ រដ្ឋាភិបាលបារាំងបានរិះគន់យ៉ាងខ្លាំងថា នេះគឺជាទង្វើបំពានលើទំនុកចិត្តនិងក្បត់ពាក្យស្បថ ។
ក្នុងរយៈពេល ១ ឆ្នាំកន្លងទៅនេះ កិច្ចសហប្រតិបត្តិការខាងនាវាមុជទឹកដើរដោយថាមពលនុយគ្លេអ៊ែររវាងអាមេរិក អង់គ្លេសនិងអូស្ត្រាលីបានទទួលការថ្កោលទោសនិងប្រឆាំងយ៉ាងខ្លាំងលើផ្ទៃអន្តរជាតិ ។ អ្នកវិភាគជាច្រើនបានលើកឡើងថា ការពិតនៃការផ្ទេរសម្ភារៈអាវុធនុយគ្លេអ៊ែរដែលពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង៣គឺ ការរីកសាយភាយនុយគ្លេអ៊ែរ វានឹងបង្កើនការប្រកួតសព្វាវុធ បំផ្លាញសន្តិភាពនិងស្ថិរភាពក្នុងតំបន់ ក៏ដូចជាបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធអន្តរជាតិស្តីពីការមិនរីកសាយភាយអាវុធនុយគ្លេអ៊ែរ ហើយនឹងបង្កជាការគំរាមកំហែងយ៉ាងខ្លាំងចំពោះសន្តិសុខសកល ។
សូមបញ្ជាក់ថា អាមេរិក អង់គ្លេសនិងអូស្ត្រាលីសុទ្ធតែជាប្រទេសហត្ថលេខីនៃសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយគ្លេអ៊ែរដែលគួរតែអនុវត្តតាមកាតព្វកិច្ចមិនរីកសាយភាយអាវុធនុយគ្លេអ៊ែរ ។ ប៉ុន្តែ ប្រទេសទាំងបីនេះមិនអើពើនឹងបញ្ហាពិភាក្សាពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការខាងនាវាមុជទឹកដើរដោយថាមពលនុយគ្លេអ៊ែរដែលក្រុមប្រឹក្សាអង្គការថាមពលបរមាណូអន្តរជាតិបានអនុម័តតាមរយៈការពិភាក្សាជាឯកច្ឆន្ទ ប៉ុនប៉ងធ្វើការចរចាតាមតែទំនើងចិត្តជាមួយនឹងលេខាធិការដ្ឋាននៃអង្គការនេះអំពីការចាត់តាំង ត្រួតពិនិត្យនិងធានាកិច្ចសហប្រតិបត្តិការខាងនាវាមុជទឹកដើរដោយថាមពលនុយគ្លេអ៊ែរដើម្បីលាក់បាំងទង្វើរីកសាយភាយអាវុធនុយគ្លេអ៊ែររបស់ខ្លួន ។
មិនថា ពួកគេប្រើឧបាយកលយ៉ាងណាក៏ដោយ ក៏សុទ្ធតែមិនអាចកែប្រែការពិតជាមូលដ្ឋានមួយគឺ កិច្ចសហប្រតិបត្តិការខាងនាវាមុជទឹកដើរដោយថាមពលនុយគ្លេអ៊ែររវាងប្រទេសទាំងបីពាក់ព័ន្ធនឹងការបន្សុទ្ធអ៊ុយរ៉ានីញ៉ូមដែលអាចប្រើជាអាវុធនិងការផ្ទេរបច្ចេកទេសនិងបរិក្ខារពាក់ព័ន្ធ គឺមានហានិភ័យរីកសាយភាយអាវុធនុយគ្លេអ៊ែរដ៏ធ្ងន់ធ្ងរ ដែលបានល្មើសនឹងគោលបំណងនិងកម្មវត្ថុនៃសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយគ្លេអ៊ែរ ការនេះបានហួសពីក្របខ័ណ្ឌភារកិច្ចនៃលេខាធិការដ្ឋាននៃអង្គការថាមពលបរមាណូអន្តរជាតិ ដូច្នេះ ចាំបាច់ត្រូវអាស្រ័យដោយរដ្ឋសមាជិកនៃអង្គការនេះរួមគ្នាធ្វើការពិគ្រោះពិភាក្សានិងសម្រេចចិត្ត ។
របាយការណ៍វិភាគមួយចំនួនបានបង្ហាញថា បច្ចុប្បន្ននេះ រ៉េអាក់ទ័រនាវាមុជទឹកដើរដោយថាមពលនុយគ្លេអ៊ែររបស់សហរដ្ឋអាមេរិកនិងអង់គ្លេសសុទ្ធតែបានប្រើប្រាស់សារធាតុបន្សុទ្ធអ៊ុយរ៉ានីញ៉ូមដែលអាចប្រើជាអាវុធនិងមានកម្រិតកំហាប់លើសពី ៩០ ភាគរយ ហើយសហគមន៍អន្តរជាតិបានយល់ឃើញជាទូទៅថា សម្ភារៈអាវុធនុយគ្លេអ៊ែរដែលពួកគេផ្ទេរទៅឱ្យអូស្ត្រាលីក៏ជាសារធាតុបន្សុទ្ធអ៊ុយរ៉ានីញ៉ូមដែលមានកម្រិតកំហាប់ខ្ពស់និងអាចប្រើជាអាវុធផងដែរ ។ អាចឃើញថា កិច្ចសហប្រតិបត្តិការខាងនាវាមុជទឹកដើរដោយថាមពលនុយគ្លេអ៊ែររវាងអាមេរិក អង់គ្លេសនិងអូស្ត្រាលីគឺជាទង្វើរីកសាយភាយអាវុធនុយគ្លេអ៊ែរយ៉ាងគឃ្លើនដែលមានលក្ខណៈអាក្រក់ក្រៃលែងនិងអាចបង្កជាផលវិបាកយ៉ាងធ្ងន់ធ្ងរណាស់ ។
បច្ចុប្បន្ននេះ ស្ថានការណ៍ពិភពលោកមានភាពច្របូកច្របល់ ហានិភ័យនៃការរីកសាយភាយអាវុធនុយគ្លេអ៊ែរកំពុងកើនឡើង ។ លោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិបានព្រមានថា បច្ចុប្បន្ននេះ ហានិភ័យនៃការប្រើប្រាស់អាវុធនុយគ្លេអ៊ែរប្រហែលមានកម្រិតខ្ពស់បំផុតចាប់ពីសម័យសង្គ្រាមត្រជាក់មក ។ ទាក់ទិននឹងករណីដែលក្រុមតូចរបស់ប្រទេសទាំងបី គឺ អាមេរិក អង់គ្លេសនិងអូស្ត្រាលីបាននិងកំពុងប្រព្រឹត្តទង្វើបញ្ច្រាសទិសចរន្តដែលចង់អូសទាញតំបន់អាស៊ីប៉ាស៊ីហ្វិកធ្លាក់ក្នុងគ្រោះថ្នាក់នៃ”ការចែករំលែកនូវសម្ភារៈអាវុធនុយគ្លេអ៊ែរ” សហគមន៍អន្តរជាតិដាច់ខាតមិនអាចឱបដៃឈរមើលហើយមិនមានសកម្មភាពអ្វីសោះឡើយ ៕

អត្ថបទដែលជាប់ទាក់ទង