សម្ដេច ទៀ បាញ់ អញ្ជើញចូលរួមបុណ្យកាន់បិណ្ឌវេនទី៩ នៅវត្តបទុមវតី
ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នាថ្ងៃទី១៩ កញ្ញានេះ បានអញ្ជើញដឹកនាំនាយទាហាន តាមស្ថាប័នចំណុះក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន ប្រារព្ធពិធីបុណ្យកាន់បិណ្ឌវេនទី៩ នៅវត្តបទុមវតី ដើម្បីទំនុកបម្រុងចាត់ចែងចង្ហាន់ និងបច្ច័យបួន ប្រគេនព្រះសង្ឃ ឧទ្ទិសមហាកុសលដល់បុព្វការីជនទាំងឡាយ មានមាតាបិតា ជីដូនជីតា និងយុទ្ធជន យុទ្ធនារី ដែលបានពលីជីវិត ដើម្បីជាតិ មាតុភូមិ ។