លោកជំទាវ ស៊ុន សាភឿន អញ្ជើញចូលរួមបុណ្យកាន់បិណ្ឌវេនទី៨ នៅវត្តព្រែកចម្លាក់ ស្រុកឆ្លូង ខេត្តក្រចេះ
ភ្នំពេញ៖លោកជំទាវ ស៊ុន សាភឿន តំណាងរាស្រ្តមណ្ឌលខេត្តក្រចេះ រួមជាមួយពុទ្ធបរិស័ទជិតឆ្ងាយ នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញចូលរួមបុណ្យកាន់បិណ្ឌវេនទី៨ និងនាំយកទេយ្យវត្ថុ និងគ្រឿងឧបភោគបរិភោគ និងបច្ច័យមួយចំនួន ប្រគេនព្រះសង្ឃដែលរងចាំព្រះវស្សា នៅវត្តព្រែកចម្លាក់ ស្រុកឆ្លូង ខេត្តក្រចេះ។
ក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៨នេះដែរ លោកជំទាវ ស៊ុន សាភឿន ក៏បានបួងសួងដល់វត្ថុស័ក្តិសិទ្ធិលើលោកតាមថែរក្សាបងប្អូនប្រជាពលរដ្ឋនៅខេត្តក្រចេះ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ឱ្យបានសេចក្តីសុខ សេចក្តីចម្រើន និងជៀសផុតពីជំងឺរាតត្បាតផ្សេងៗ។
