ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត៖ បណ្តាំរបស់លោកឪពុកបីចំណុច ដែលកូនៗទាំងអស់ត្រូវចងចាំជានិច្ច

ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញបណ្តាំរបស់លោកឪពុកបីចំណុច ដែលកូនៗទាំងអស់ត្រូវចងចាំជានិច្ច ។
បណ្តាំទាំង បីចំណុច ដែលកូនៗទាំងអស់ត្រូវចងចាំជានិច្ចនោះរួមមាន៖
១. ត្រូវគិតគូរដល់ប្រជាជនជាធំ ដោយឈរខាងប្រជាជនគ្រប់ពេលវេលា
២. ត្រូវគិតគូដល់ផលប្រយោជន៍ជាតិជាធំគ្រប់ពេលវេលា
៣. ហ៊ានធ្វើ ហើយធ្វើអោយពិតប្រាកដនិងច្បាស់លាស់ ហើយហ៊ានទទួលខុសត្រូវចំពោះការសម្រេចចិត្ត និងសកម្មភាពរបស់ខ្លួន ៕
