**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់**ជនជាតិវៀតណាម ១៨០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យបន្តចុះរកទីតាំងសង្ស័យប្រព្រឹត្តបទល្មើស Online Scams**ឯកឧត្តម សួស ប្រាថ្នា កោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធខេត្តកំពង់ស្ពឺ ក្នុងការខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួនក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ**សភាតំណាងរាស្ត្រអាមេរិកដឹកនាំដោយគណបក្សសាធារណរដ្ឋ បោះឆ្នោតអនុម័តរារាំង មិនឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បន្តធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់**កូរ៉េខាងត្បូង និងចិន ព្រមព្រៀងគ្នាក្នុងការបង្កើនជើងហោះហើរប្រចាំសប្តាហ៍ រវាងប្រទេសទាំងពីរ**គណៈកម្មការទី៧ នៃរដ្ឋសភា ចុះស្វែងយល់ពីស្ថានភាពអប់រំ និងបញ្ហាប្រឈមក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញផ្តល់បាឋកថាស្តីពី «បរិវត្តកម្មនៃរដ្ឋបាលសាធារណៈ ឬការកែទម្រង់រដ្ឋបាលសាធារណៈ» លើកទី៤ ជូនដល់គណៈគ្រប់គ្រង សិស្សមន្រ្តី និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល**អភិបាលខេត្តបាត់ដំបង ណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុត្រូវទុកដាក់ឱ្យបានល្អ កុំលក់ដីត្រូវថែរក្សាទុកចែកកូនចៅជំនាន់ក្រោយ

នាយឧត្តមសេនីយ៍ នេត សាវឿន អញ្ជើញប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង ស្នងការខេត្តស្វាយរៀង

ភ្នំពេញ៖ ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារធ្វើការថ្មី នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត។

ពិធីនេះមានការអញ្ជើចូលរួមពី ឯកឧត្តម គណៈប្រតិភូអមដំណើរ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ឯកឧត្តម ប្រធានសាលាដំបូងខេត្ត ឯកឧត្តម ព្រះរាជអាជ្ញារអមសាលាដំបូងខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកប្រធានពន្ធនាគារខេត្ត លោក លោកស្រី ប្រធានមន្ទីរនានាជុំវិញខេត្ត លោកអភិបាលក្រុង ស្រុកទាំង ៨ លោក លោកស្រី ស្នងការរងនគរបាលខេត្ត នាយប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិ ប្រធានវរសេនាតូចការពារព្រំដែន អធិការនគរបាលក្រុង-ស្រុក លោក លោកស្រីនាយប៉ុស្តិ៍នគរបាលរដ្ឋបាល និងនាយប៉ុស្តិ៍នគរបាលការពារព្រុំដែន ព្រមទាំងមន្រ្តីពាក់ព័ន្ធសរុបចំនួន ១៥៧នាក់។

មានប្រសាសន៍ទៅកាន់ពិធីនេះ ឯកឧត្តមអភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានសម្ដែងនូវការ អរគុណយ៉ាងជ្រាលជ្រៅ ចំពោះវត្តមានដ៏ខ្ពង់ខ្ពស់ឯកឧត្ដមនាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងគណៈប្រតិភូ អមដំណើរ ដែលបានឆ្លៀត ពេលវេលាដ៏មានតម្លៃ និងមមាញឹក អញ្ជើញជាអធិបតី និងចូលរួមក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារធ្វើការថ្មី នាពេលនេះ ។

ឯកឧត្តមបន្តថា ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាល ខេត្ត សូមថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្ត និងកងកម្លាំង នគរបាលគ្រប់ជំនាញ និងគ្រប់ផ្នែកទាំងអស់ ដែលកន្លងមកបានខិតខំប្រែងប្រែង អនុវត្តតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយវិន័យ សណ្តាប់ធ្នាប់ មានស្មារតី តស៊ូអត់ធ្មត់ និងសាមគ្គីភាពឯកភាពផ្ទៃក្នុងបានល្អ នាំឲ្យសម្រេចបាននូវលទ្ធផល គួរជាទីមោទនៈ ទាំងក្នុងកិច្ចការជំនាញ និងកិច្ចការ រក្សាសន្ដិសុខ សណ្ដាប់ធ្នាប់សង្គមបានល្អប្រសើរ នៅគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈទាំងអស់ ទាំងក្នុងឱកាសបុណ្យប្រពៃណីជាតិ ក៏ដូចជាពិធីធំៗ ដែលខេត្តបានរៀបចំ និងក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ជាពិសេសក្នុងការធានា នូវកិច្ចការពារស្ថិរភាពនយោបាយ សន្តិសុខ សុវត្ថិភាពនៅក្នុងដំណើរការ រៀបចំការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ឲ្យប្រព្រឹត្តទៅដោយរលូន ប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ គ្មានអំពើហិង្សា ស្របតាម គោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ហើយទន្ទឹមនោះភាពជោគជ័យ នៃការអនុវត្តវិធានការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ក្នុងខេត្ត នាពេលកន្លងមក ក៏មានការរួមចំណែកមិនអាចខ្វះបាន ពីកងកម្លាំងគ្រប់ប្រភេទ ដែលបានចូលរួមយ៉ាងសកម្មបំផុតទាំងក្នុងយុទ្ធនាការចាក់វ៉ាក់សាំង ការអនុវត្តវិធានការផ្សព្វផ្សាយ អប់រំ ការពារ បង្ការ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺឆ្លងដ៏កាចសាហាវនេះ ។

ឯកឧត្តមបានថ្លែងនូវការកោតសរសើរ និងថ្លែងនូវការអរគុណ ចំពោះឯកឧត្ដម ឧត្ដមសេនីយ៍ទោ កឹង ឃន ជាថ្នាក់ដឹកនាំកងកម្លាំងមួយរូបពោរពេញដោយសមត្ថភាព និងទេពកោសល្យដឹកនាំខ្ពស់ ដែល ក្នុងរយៈពេល នៃការកាន់មុខតំណែង ជាស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង រយៈពេល ១០ឆ្នាំ កន្លងមកនេះ ឯកឧត្ដម មិនត្រឹមតែបានចូលរួមដឹកនាំ គ្រប់គ្រង និងបំពេញតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវ និងកិច្ចសហការល្អជាមួយគ្រប់អង្គភាពពាក់ព័ន្ធ ដោយបានបង្កើតស្នាដៃធំៗ ជាច្រើនក្នុងការងារថែរក្សា ការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈនៅក្នុង ខេត្ត ដែលជាកត្ដាចម្បងធានាបាននូវប្រក្រតីភាព ជីវភាពសង្គមលើគ្រប់វិស័យ និងបម្រើឲ្យការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និង ការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

ឯកឧត្តមបន្ថែមថា ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត មានសេចក្ដីសង្ឃឹមជឿជាក់ និងរំពឹងទុកយ៉ាងមុតមាំថាលោកឧត្ដមសេនីយ៍ត្រី ពេជ្រ វីរៈ ស្នងការនគរបាលខេត្តថ្មី ដែលត្រូវបានប្រកាសតែងតាំងមុខតំណែង នៅថ្ងៃនេះ នឹងបន្តខិតខំប្រឹងបែងយកអស់សមត្ថភាព ចំណេះដឹង ជំនាញ និងបទពិសោធន៍ បំពេញតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានត្រឹមត្រូវ ស្របតាមច្បាប់ លិខិតបទដ្ឋាន គតិយុត្តនានា ជាធរមាន វិន័យបទបញ្ជាក្រមសីលធម៌កងម្លាំង និងគោរពឋានានុក្រមការងារ ប្រកបដោយសុឆន្ទៈបុរេសកម្ម អន្តរសកម្ម ការសហការ សាមគ្គីភាពឯកភាពផ្ទៃក្នុង និងការទទួលខុសត្រូវខ្ពស់ ដោយប្រកានខ្ជាប់នូវអភិក្រមទាំង៥យ៉ាង “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” ៕

អត្ថបទដែលជាប់ទាក់ទង