**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ**រដ្ឋសភាត្រៀមអនុម័តប្រញាប់លើវិសោធនកម្មច្បាប់ផ្លូវថ្នល់ ១៥ មាត្រា៖ ទប់ស្កាត់ឡានលើសទម្ងន់និងបន្ថយថ្លៃឡូជីស្ទិក**វិចារណកថា! ការប្រែប្រួលអាកាសធាតុ និងថ្នាំកសិកម្ម៖ ការការពារដំណាំ ដោយមិនបង្កផលប៉ះពាល់ដល់ភពផែនដី**អភិបាលខេត្តរតនគិរី ណែនាំឱ្យសមត្ថកិច្ចពាក់ព័ន្ធ ក្រុង ស្រុក ត្រូវចុះតាមទីហាងទំនិញ និងផ្សារនានាដើម្បី ទប់ស្កាត់កុំឱ្យមានការលក់ទំនិញរបស់ថៃ**កម្ពុជាបន្តជម្រាបជូនអំពីបច្ចុប្បន្នភាពនៃបញ្ហាព្រំដែនកម្ពុជា-ថៃ ជូនឯកអគ្គរដ្ឋទូតបរទេស**អាមេរិក បើកការវាយប្រហារសាជាថ្មីលើអ៉ីរ៉ង់ ខណៈកិច្ចប្រឹងប្រែងបិទបញ្ចប់សង្រ្គាមកំពុងជាប់គាំង**ក្រុមមន្ត្រីសន្តិសុខលីបង់៖ ការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលលើភាគខាងត្បូងលីបង់ បានសម្លាប់មនុស្សយ៉ាងហោច ១៣នាក់**យោធាប៉ាគីស្ថានប្រកាសថា បុគ្គលិកយោធាទាំងអស់ដែលស្ថិតនៅលើឧទ្ធម្ភាគចក្របានបាត់បង់ជីវិតទាំងស្រុង បន្ទាប់ពីជួបគ្រោះថ្នាក់ធ្លាក់នៅក្បែរទីក្រុងមុយហ្សាហ្វារ៉ាបាដ ក្នុងតំបន់កាស្មៀរ**សម្តេចតេជោ បង្ហាញពីវីរភាព និងគុណបំណាច់ដ៏ធំធេងចំពោះជាតិមាតុភូមិរបស់វីរកងទ័ព ដែលបានយកទ្រូងពាំងគ្រាប់ ដើម្បីជាតិទឹកដី និងប្រជាជន**សម្តេចតេជោ ណែនាំដល់អាជ្ញាធរត្រូវយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានប្រសិទ្ធភាព**លោក នេតាន់យ៉ាហ៊ូ នឹងបន្តឈរឈ្មោះបោះឆ្នោតសម្រាប់អាណត្តិថ្មីក្នុងឆ្នាំនេះ បន្ទាប់ពីលោកត្រាំ សម្តែងភាពសង្ស័យថា តើមេដឹកនាំរូបនេះចង់បន្តតំណែងទៀតឬយ៉ាងណា**រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**សម្តេចតេជោ ប្រកាសចាត់វិធានការលើក្រុមឈ្មួញនាំសាច់បង្កកពីប្រទេសថៃ និងហៅឈ្មួញមកសួរដោយផ្ទាល់ រកមុខមន្ត្រីដែលពាក់ព័ន្ធ**ជនជាតិចិន ១៥៦នាក់ពាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**ក្រសួងបរិស្ថានតម្រូវឱ្យក្រុមហ៊ុនរុករករ៉ែ RONG CHENG INDUSTRIAL INVESMENT (CAMBODIA) CO., LTD. អនុវត្តតាមច្បាប់ ស្តារបរិស្ថានឡើងវិញស្របតាមបទដ្ឋានបរិស្ថាន ដើម្បីចៀសវាងផលប៉ះពាល់បរិស្ថាននិងធនធានធម្មជាតិ

លោកបណ្ឌិត ជា មុនីឫទ្ធិ៖ វេទិកាកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយ”ដៃគូអាស៊ាន”បានជំរុញបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យថែមទៀតរវាងអាស៊ាន និងចិន

ភ្នំពេញ៖ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនចាត់ទុកថា វេទិកាកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយ”ដៃគូអាស៊ាន”ដែលរៀបចំឡើងដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិននៅថ្ងៃទី១៥ ខែកញ្ញាឆ្នាំ២០២២នេះ ជាវេទិកាដ៏សំខាន់ក្នុងការបង្កើនទំនាក់ទំនងកាន់តែប្រសើរ ចែករំលែក ការទទួលនិងផ្តល់ព័ត៌មានផ្លូវការសម្រាប់បម្រើដល់ផលប្រយោជន៍របស់មនុស្សជាតិ។
នៅថ្ងៃទី១៥ ខែកញ្ញា នេះ វេទិកាសហប្រតិបត្តិការប្រព័ន្ធសារព័ត៌មានស្តីពី “ដៃគូអាស៊ាន” ឆ្នាំ២០២២ដែលសហការរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងរដ្ឋបាលភូមិភាគស្វយ័តក្វាំងស៊ីបានបើកធ្វើនៅទីក្រុងណាននីង។ ភ្ញៀវកិត្តិយសចិននិងអន្តរជាតិជាង១៨០រូបដែលមកពីស្ថាប័នសារព័ត៌មានចំនួន ៧០ នៃប្រទេសចំនួន ១៧ បានចូលរួមតាមអនឡាញនិងនៅកន្លែងផ្ទាល់ ដើម្បីពិភាក្សាអំពីប្រធានបទ “វៃឆ្លាត រួមបញ្ចូល ប្រមូលផ្តុំកម្លាំង” ក្នុងគោលបំណងជំរុញប្រព័ន្ធសារព័ត៌មានប្រទេសចិននិងបណ្តាប្រទេសអាស៊ានឱ្យធ្វើកិច្ចសហប្រតិបត្តិការនិងការផ្លាស់ប្តូរក្នុងវិស័យកាន់តែច្រើននិងកាន់តែស៊ីជម្រៅ ដើម្បីរួមចំណែកដល់ការបង្កើតសហគមន៍រួមវាសនាចិន-អាស៊ានដែលកាន់តែស្អិតល្មួត។
លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ដែលចូលរួមក្នុងវេទិការតាមរយៈអនឡានបានមានប្រសាសន៍ប្រាប់វិទ្យុមិត្តភាពកម្ពុជាចិនថា វេទិកាកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយ”ដៃគូអាស៊ាន” គឺជាវេទិកាដ៏សំខាន់នៅក្នុងភាពជាដៃគូសន្ទនាតាមលំហអាកាសរវាងប្រជាជាតិចិននិងអាស៊ាននិយាយដោយឡែក រវាងប្រជាជាតិចិន-អាស៊ាននិងពិភពលោក ហើយវេទិកានេះនឹងបង្កើនទំនាក់ទំនងកាន់តែប្រសើរបង្កើតបាននូវទំហំកាន់តែធំនៃរង្វង់អង្កត់ផ្ចិតពុទ្ធិក្នុងការចែករំលែក ចំណេះដឹង ផ្តល់នូវកាលានុវត្តភាព របកគំហើញថ្មីផងដែរ។
លោកបណ្ឌិតបន្ថែមថា វេទិកានេះនឹងផ្តល់នូវកាលានុវត្តភាពកាន់តែប្រសើរឡើងសម្រាប់បង្កើនទាំងកិច្ចសហប្រតិបត្តិការក្នុងវិស័យព័ត៌មានរវាងកម្ពុជាជាមួយបណ្តាប្រទេសអាស៊ាននិងចិន ហើយក៏ជាវេទិកាផ្តល់បន្ថែមទៀតនូវធាតុចូលមិនត្រឹមសម្រាប់បង្កើនគុណភាពនិងបរិមាណអ្នកប្រកបវិជ្ជាជីវៈក្នុងវិស័យសារព័ត៌មាននៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ តែថែមទាំងបានចូលរួមលើកកម្ពស់មុខមាត់កម្ពុជានៅលើឆាកអន្តរជាតិតាមរយៈកិច្ចសហប្រតិបត្តិការកាន់តែរឹងមាំលើវិស័យសារព័ត៌មានរវាងអាស៊ាននិងចិនថែមទៀត។
តាមរយៈវេទិកានេះ ដោយមានកម្លាំងផ្សព្វផ្សាយពីកម្ពុជាទៅកាន់ពិភពលោកតាមរយៈសារព័ត៌មានរបស់ បណ្តាប្រទេសអាស៊ាននិងចិន នោះវិនិយោគិន និងទេសចរបរទេសកាន់តែច្រើននឹងពង្រីកទំហំបរិមាណកាន់តែច្រើនមកវិនិយោគនិងទេសចរណ៍នៅក្នុងប្រទេសកម្ពុជា ហើយបានប្រយោជន៍ផ្តល់ដល់ប្រជាជនកម្ពុជានូវវិបុលភាពនិងការលើកកម្ពស់ជីវភាពឱ្យកាន់តែល្អប្រសើរ។
ជាមួយគ្នានោះដែរ លោកបណ្ឌិតបានបញ្ជាក់ថា ប្រព័ន្ធផ្សព្វផ្សាយដើរតួនាទីជាអំណាចមួយដ៏សំខាន់នៅក្នុងសង្គម ជាអ្នកផ្ទេរ ជាអ្នកផ្តល់ និងជាអ្នកចែករំលែកពុទ្ធិ និងបទពិសោធន៍ ព្រឹត្តិការណ៍នានា ជាពិសេសតួនាទីនេះកាន់តែសំខាន់នៅក្នុងយុគសម័យឌីជីថល ដែលជំរុញឱ្យបណ្តាប្រទេសទាំងអស់ជាពិសេសសមាគមអាស៊ាននិងចិនដែលជាដៃគូសន្ទនាអស់រយៈពេលជាង៣ទសវត្សរ៍នេះបង្កើនកម្លាំងនិងគុណភាពកាន់តែប្រសើរសម្រាប់ការផ្សព្វផ្សាយកាន់តែទូលំទូលាយនូវព័ត៌មានប្រកបដោយវិជ្ជាជីវៈនិងបម្រើដល់ផលប្រយោជន៍សន្តិសុខ សុខដុមនីយកម្ម ការគោរពនិងផ្តល់តម្លៃគ្នាក្នុងពហុជំនឿ ពហុសាសនា ពហុភាសា ពហុប្រពៃណី ពហុវប្បធម៌ និងចូលរួមបង្កើនការអភិវឌ្ឍសកលសំដៅកសាងបានកាន់តែលឿន ឆាប់រហ័ស និងមានភាពធន់មាំនៃសហគមន៍ជោគវាសនារួមមនុស្សជាតិ៕
(អត្ថបទ៖ វិទ្យុមិត្តភាពកម្ពុជាចិន)

អត្ថបទដែលជាប់ទាក់ទង