**សម្ដេចធិបតី ហ៊ុន ម៉ាណែត ដាក់ឱ្យចូលនិវត្តន៍មន្ត្រីនគរបាលជាតិ ចំនួន ២០រូប**រដ្ឋមន្ត្រីក្រសួងការងារ ណែនាំឱ្យនិស្សិតជ័យលាភីទាំង ១៧ រូបដែលទៅសិក្សានៅឆែក និងអាល្លឺម៉ង់ធ្វើជាទូតសុឆន្ទៈរបស់កម្ពុជាទៅកាន់បរទេស**តំបន់ប្រតិបត្តិការសឹករងបាត់ដំបង ទទួលអំណោយពីសប្បុរសជនផ្តល់ជូនកងកម្លាំងដែលកំពុងបំពេញបេសកកម្មការពារ ទប់ស្កាត់ និងបង្ក្រាបការទន្ទ្រានយកដីព្រៃឈើក្នុងភូមិសាស្ត្រទទួលខុសត្រូវ**គណបក្សខ្មែរតែមួយ ចេញញត្តិគាំទ្រសារពិសេសរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា លើការអនុវត្តកម្មវិធី និងគម្រោងក្រោមក្របខណ្ឌនៃតំបន់ ត្រីកោណ អភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម**ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា ធ្វើបឋកថាលើភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ដោយបានផ្តល់សារគន្លឹះ ជូនដល់អ្នកដឹកនាំគ្រប់ឋានានុក្រម អំពីកត្តាកំណត់ភាពជោគជ័យក្នុងការដឹកនាំអង្គភាព នៅតាមមូលដ្ឋានសុខាភិបាល**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤**ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសព័ត៌មានស្តីពីការបង្ការបញ្ហាសុខភាពបណ្តាលមកពីការបរិភោគផ្សិតពុល**ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា អញ្ជើញចេញដំណើរទៅចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៧ និងកិច្ចប្រជុំពាក់ព័ន្ធ នៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ**រដ្ឋមន្រ្តីបរិស្ថាន ប្រគេនកូនត្នោតចំនួន១៥០០ដើម ដល់ព្រះគ្រូបណ្ឌិត គូ សុភាព យកទៅដាំក្នុងយុទ្ធនាការ «ពន្លកបៃតង»**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព ក្រុមការងារចំនួន២ ចំណុះឱ្យគណៈបញ្ជាការដឹកនាំយុទ្ធនាការក្រសួងយុត្តិធម៌**រដ្ឋមន្ត្រីបរិស្ថាន៖ កម្ពុជាត្រូវមានការចូលរួមពីអ្នកពាក់ព័ន្ធក្នុងការថែទាំសុខភាពសមុទ្រ**សម្តេចតេជោ មានបំណងចង់ទៅឈរ នៅតំបន់កន្ទុយនាគ ដែលជាចំណុចប្រសព្វគ្នា នៃព្រំដែនកម្ពុជា ឡាវ និងវៀតណាម**សម្តេចតេជោ បបួលលោក ជេម សុខ ស្បថចំពោះសម្តីដែលបានលើកឡើងថា តំបន់អភិវឌ្ឍន៍ត្រីកោណ CLV ផ្តួចផ្តើមគំនិតដោយវៀតណាម**រដ្ឋសភាជាតិ ចេញញត្តិគាំទ្រ សារពិសេសរបស់សម្តេចតេជោ ហ៊ុន សែន លើការអនុវត្តកម្មវិធី និងគម្រោងក្រោមក្របខណ្ឌនៃតំបន់ ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)**ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី អញ្ជើញចូលរួមសន្និសីទពិភពលោកស្តីអំពីអេដស៍ឆ្នាំ២០២៤ នៅក្រុងមុយនិច**ក្រសួងប្រៃសណីយ៍ ណែនាំពីវិធានការបង្ការឧបាយកលបោកបញ្ឆោតដោយប្រើប្រាស់ ព្រឹត្តិការណ៍ពាក់ព័ន្ធនឹងភាពជាប់គាំងនៃប្រព័ន្ធប្រតិបត្តិការ Microsoft Windows**អភិបាលខេត្តមណ្ឌលគិរី៖ ការដាំដើមឈើពិតជាមានសារៈប្រយោជន៍ណាស់ សូមប្រជាពលរដ្ឋទាំងអស់គ្នា សូមចូលរួមដាំដុះកូនឈើ រក្សាការពារ និងស្រឡាញ់ព្រៃឈើ**ក្រសួងការងារ ចេញសេចក្តីណែនាំស្តីពី ការវាយគង ជួង រគាំង ទូងស្គរ ទះប៉ោត និងគោះត្រដោកនៅតាមសហគ្រាស គ្រឹះស្ថានដើម្បីអបអរសាទរការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ**ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង ដឹកនាំក្រុមលេខាធិការដ្ឋាប្រជុំពិភាក្សាអំពីការត្រៀមរៀបចំសិក្ខាសាលា ស្ដីពីការអនុវត្តការងារអត្តសញ្ញាណកម្ម**គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ រៀបចំកិច្ចប្រជុំពិនិត្យលទ្ធផលការងារឆមាសទី១ និងកំណត់ទិសដៅការងារឆមាសទី២ ឆ្នាំ២០២៤

ឧត្តមសេនីយ៍ឯក ស ថេត ដឹកនាំកិច្ចប្រជុំ ស្តីពីលទ្ធផលនៃការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក្នុងខែសីហា និងផែនការ ការពារក្នុងឱកាសភ្ជុំបិណ្ឌ

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីលទ្ធផលនៃការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក្នុងខែសីហា និងទិសដៅការងារសម្រាប់ខែកញ្ញា និងផែនការ ការពារក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ ដោយមានការចូលរួមពី លោក លោកស្រីស្នងការរង លោកនាយការិយាល័យ លោកអធិការ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ។

ជាកិច្ចចាប់ផ្តើមលោកស្នងការរងសេនាធិការ បានអានរបាយការណ៍ លទ្ធផល អនុវត្តបានក្នុងខែសីហា ជូនអង្គប្រជុំ ។ ជាមួយនោះដែរក៏មានការចូលរួមមតិពីលោកស្នងការរង លោកនាយការិយាល័យ លោកអធិការ ទាក់ទងទៅនឹងលទ្ធផលអនុវត្តការងារនាពេលកន្លងមក បញ្ហាប្រឈម ដំណោះស្រាយ និងការរៀបចំដាក់ចេញនូវផែនការបន្តដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានាកុំឲ្យកើតមានឡើង ។

បន្ទាប់ពីមានការចូលរួមមតិយោបល់របស់សមាជិកនៃអង្គប្រជុំ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានធ្វើការកោតសរសើរដល់កងកម្លាំងទាំងអស់ ដែលបានខិតខំបំពេញតួនាទីយ៉ាងយកចិត្តទុកដាក់ក្នុងការការពារសន្តិសុខ សណ្តាប់សាធារណ: បម្រើសេវាចំបាច់ទូទៅបានយ៉ាងល្អ ម្យ៉ាងវិញទៀតឯកឧត្តម ស្នងការ បានណែនាំបន្ថែមដល់លោកស្នងការរង លោកនាយការិយាល័យ និងលោកអធិការទាំងអស់ ត្រូវយកចិត្តទយកដាក់ខ្ពស់ ក្នុងការអនុវត្តការងារ និងរាយការណ៍ជាប្រចាំ ដើម្បីសុំយោបល់ និងគោលការណ៍ ក្នុងការអនុវត្តការងារឲ្យបានជោគជ័យ ។

ជាពិសេសលោកស្នងការរង ទទួលជំនួយការដឹកនាំតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ដោយត្រូវមានផែនការច្បាស់លាស់ ដើម្បីចុះផ្ទាល់ក្នុងការជួបសំណេះសំណាល ត្រួតពិនិត្យកម្លាំង កន្លែងធ្វើការតាមបណ្តាប៉ុស្តិ៍ ការរៀបចំទុកដាក់ឯកសារ ការរៀបចំកន្លែងធ្វើការ ការរៀបចំទុកដាក់អាវុធ និងសម្ភារប្រើប្រាស់ផ្សេងៗ ។ ជាមួយនោះដែរ ឯកឧត្តមស្នងការ បានផ្តោតសំខាន់ទៅលើស្នងការរងទទួលផែនមួយចំនួយត្រូវយកចិត្តទុកដាក់ ក្នុងការគ្រប់គ្រងដឹកនាំឲ្យបានល្អ ដូចការគ្រប់គ្រងការងារសន្តិសុខឲ្យបានល្អ ការងារគ្រប់គ្រងជនបរទេស និងអន្តោប្រវេសន៍ចូលមករស់នៅ ឬធ្វើការខុសច្បាប់ ជាពិសេសជនបរទេសដែលចូលមកប្រព្រឹត្តបទល្មើសផ្សេងៗ ។ ចំណុចដែលឯកឧត្តមស្នងការ សង្កត់ធ្ងន់គឺ ការងារបង្ការ ទប់ស្កាត់ និងការស្រាវជ្រាវបង្ក្រាប ការជួញដូរ ការបង្ខាំងមនុស្សដោយខុសច្បាប់ នៅពេលករណីកើតឡើង ត្រូវសង្គ្រោះជនរងគ្រោះឲ្យបានទាន់ពេលវេលា ស្រាវជ្រាវចាប់ជនល្មើស បើរកខុសច្បាប់ត្រូវបញ្ឍប់អាជីវកម្ម និងឈានដល់ការស្រាវជ្រាវទាក់ទងទៅនឹងបទល្មើសសម្អាតប្រាក់ ជាដើម ។

ជាកិច្ចបញ្ចប់ឯកឧត្តមស្នងការបានណែនាំដល់កងកម្លាំងទាំងអស់ ត្រូវយកចិត្តទយកដាក់ក្នុងការការពារសន្តិសុខសណ្តាប់ធ្នាប់ និងការសម្រួលចរាចរណ៍ឲ្យបានល្អ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ ជាពិសេសត្រូវណែនាំដល់មន្ត្រីអនុវត្តច្បាប់ទាំងអស់ ត្រូវតែប្រើប្រាស់ពាក្យសំដី និងកាយវិការឲ្យបានសមរម្យ ក៏ដូចជាការណែនាំបន្ថែមដល់ប្រជាពលរដ្ឋឲ្យបានយល់អំពីច្បាប់ចរាចរណ៍ ភ្លើងសញ្ញា ផ្លាកសញ្ញា និងគំនូសសញ្ញា ។ បង្កើនការស្រាវជ្រាវ បង្ការ ទប់ស្កាត់ បង្ក្រាប ក្រុមក្មេងទំនើង ករណីគាស់ លួច ឆក់ ប្លន់ ….។ល។

អត្ថបទដែលជាប់ទាក់ទង