អបអរសាទរ! សមិទ្ធផលថ្មី ផ្លូវបេតុងមួយខ្សែនឹងលេចរូបរាងឡើងក្នុងពេលខាងមុខឆាប់ៗ នៅក្នុងខេត្តកែប

ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប អមដំណើរដោយលោកអភិបាលស្រុក មន្ទីរជំនាញ និងមន្ត្រីពាក់ព័ន្ធ នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញចុះពិនិត្យមើលការសិក្សាគម្រោងស្ថាបនាផ្លូវចាក់បេតុងអាមេចំនួន ១ខ្សែ ដែលជាផ្លូវសរសៃឈាមសេដ្ឋកិច្ចសម្រាប់ ជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋរស់នៅនៅភូមិអំពេង និងភូមិទួលសាងាំ ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។

