**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់**ជនជាតិវៀតណាម ១៨០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យបន្តចុះរកទីតាំងសង្ស័យប្រព្រឹត្តបទល្មើស Online Scams**ឯកឧត្តម សួស ប្រាថ្នា កោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធខេត្តកំពង់ស្ពឺ ក្នុងការខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួនក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ**សភាតំណាងរាស្ត្រអាមេរិកដឹកនាំដោយគណបក្សសាធារណរដ្ឋ បោះឆ្នោតអនុម័តរារាំង មិនឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បន្តធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់**កូរ៉េខាងត្បូង និងចិន ព្រមព្រៀងគ្នាក្នុងការបង្កើនជើងហោះហើរប្រចាំសប្តាហ៍ រវាងប្រទេសទាំងពីរ**គណៈកម្មការទី៧ នៃរដ្ឋសភា ចុះស្វែងយល់ពីស្ថានភាពអប់រំ និងបញ្ហាប្រឈមក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញផ្តល់បាឋកថាស្តីពី «បរិវត្តកម្មនៃរដ្ឋបាលសាធារណៈ ឬការកែទម្រង់រដ្ឋបាលសាធារណៈ» លើកទី៤ ជូនដល់គណៈគ្រប់គ្រង សិស្សមន្រ្តី និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល**អភិបាលខេត្តបាត់ដំបង ណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុត្រូវទុកដាក់ឱ្យបានល្អ កុំលក់ដីត្រូវថែរក្សាទុកចែកកូនចៅជំនាន់ក្រោយ

ក្រសួងទេសចរណ៍ ចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិនៅក្រុងហូជីមិញ ដើម្បីទាក់ទាញទេសចរមកកម្ពុជា

ភ្នំពេញ៖ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំប្រតិភូក្រសួងទេសចរណ៍ ព្រមទាំងសិល្បករ ក្រុមហ៊ុនឯកជនប្រមាណជាង១០០នាក់ ចូលរួមតាំងពិព័រណ៍ទេសចរណ៍ អន្ដរជាតិឆ្នាំ២០២២ ឬហៅកាត់ថា ITE HCMC 2022 នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ដើម្បីបង្កើនការផ្សព្វផ្សាយពីគោលដៅទេសចរណ៍កម្ពុជា សំដៅទាក់ទាញទេសចរឱ្យមកទស្សនា កម្ពុជាបន្ថែមទៀត។

ព្រឹត្តិការណ៍តាំងពិព័រណ៍ទេសចរអន្តរជាតិឆ្នាំ២០២២ (International Travel Expo Ho Chi Minh City 2022) ធ្វើឡើងចាប់ពីថ្ងៃទី៦-១១ ខែកញ្ញា ឆ្នាំ២០២២ ដោយមានការចូលរួមពីក្រុមហ៊ុនអន្តរជាតិជាង៣០០ស្តង់ អ្នកសារព័ត៌មាន និងអ្នកទិញអន្តរជាតិប្រមាណជាង១៥០នាក់ មកពីបណ្តាប្រទេសជាង៥០ក្នុង តំបន់និងពិភពលោក ដើម្បីជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍រួមគ្នា វៀតណាម កម្ពុជា ឡាវ មីយ៉ាន់ម៉ា ក៏ដូចជាបណ្ដាប្រទេសក្នុងតំបន់អាស៊ានដទៃទៀតឱ្យកាន់តែទូលំទូលាយ ដែលជាកិច្ចសហ ប្រតិបត្តិការរួមគ្នាបើកទទួលទេសចរអន្តរជាតិឡើងវិញ។

នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ គឺជាថ្ងៃកាត់ខ្សែបូរបើកសម្ពោធជាផ្លូវការនៃពិព័រណ៍ទេសចរណ៍អន្ដរជាតិ (ITE HCMC 2022) ហើយបន្ទាប់ពីពិធីកាត់ខ្សែបូររួចមក ក៏មានការដើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ (VIP Tour) ទស្សនាតាមស្តង់នៃបណ្តាប្រទេសនីមួយៗដែលបានចូលរួមក្នុងពិព័រណ៍នេះ ក្នុងនោះក៏បាន មកទស្សនាស្ដង់ពិព័រណ៍របស់កម្ពុជាផងដែរ។

លោក ប្រាក់ វុទ្ធី ប្រធាននាយកដ្ឋានសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍ក្រៅប្រទេស នៃក្រសួងទេសចរណ៍ បានឱ្យដឹងថា សម្រាប់កម្ពុជា ក្រៅពីការផ្សព្វផ្សាយពីគោលដៅទេសចរណ៍ រួមទាំងមូល ក៏មានការផ្សព្វផ្សាយអំពីគោលដៅទេសចរណ៍ម៉ាយស៍ (MICE) និងផ្សព្វផ្សាយ «កម្ពុជាជាគោលដៅទេសចរណ៍កីឡា» តាមរយៈព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ (SEA Games 2023) អាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games) និងព្រឹត្តិការណ៍កីឡាយុវជនអាស៊ីឆ្នាំ២០២៩ (Asian Youth Games 2029) ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។

លោក ប្រាក់ វុទ្ធី បានបន្តថា នេះគឺជាលើកទី១៦ហើយដែលកម្ពុជាបានចូលរួមពិព័រណ៍ទេសចរណ៍ អន្ដរជាតិនៅប្រទេសវៀតណាម ដោយមានពន្លារបស់ព្រះរាជាណាចក្រកម្ពុជា រៀបចំតុបតែងនិងមានរចនាបថជារូបពហុកីឡដ្ឋានជាតិមរតតេជោ ក្នុងគោលបំណងផ្សព្វផ្សាយ ព្រឹត្តិការណ៍ប្រកួត កីឡាស៉ីហ្គេមឆ្នាំ២០២៣ និងគោលដៅទេសចរណ៍សំខាន់ៗរបស់កម្ពុជា ព្រមទាំងមានការចូលរួម ពីផ្នែកឯកជន (Co-Exhibitors) ចំនួន១២ក្រុមហ៊ុន ដើម្បីផ្តល់ព័ត៌មាននិង ផ្សព្វផ្សាយលក់កញ្ចប់ ទស្សនកិច្ចរបស់ខ្លួន ជាមួយអថិតិជនដោយផ្ទាល់។

លោកបន្តទៀតថា នៅពន្លារបស់កម្ពុជាគឺមានការសម្តែងរបាំជូនពរស្វាគមន៍ និងផ្តល់ជូននូវវត្ថុអនុស្សាវរីយ៍ ដល់ប្រតិភូជាន់ខ្ពស់ទាំងអស់ដែលបានអញ្ជើញមកទស្សនាពន្លាកម្ពុជា ព្រមទាំងថតរូបភាពជាមួយ សិល្បករ/សិល្បការិនីទុកជាអនុស្សាវរីយ៍។

នៅក្នុងពន្លារបស់កម្ពុជាក៏មានការចាក់វីដេអូស្ប៉តបង្ហាញពីតំបន់គោលដៅទេសចរណ៍សំខាន់ៗ និងមានការសម្តែងរបាំជូនភ្ញៀវទស្សនាជាប្រចាំ ហើយចំពោះផ្នែកឯកជនដែលមាន១២ក្រុមហ៊ុន ក៏មានសកម្មភាពណាត់ជួបជាមួយដៃគូផ្តល់ព័ត៌មាន និងលក់កញ្ចប់ទស្សនកិច្ចមកទស្សនាកម្ពុជាជូនភ្ញៀវ ទេសចរវៀតណាម និងទេសចរអន្តរជាតិនៃបណ្តាប្រទេសក្នុងតំបន់និងពិភពលោកផងដែរ។

ប្រធាននាយកដ្ឋានរូបនេះបានបង្ហាញសុទិដ្ឋិនិយមថា តាមរយៈព្រឹត្តិការណ៍ខាងលើ ក្រសួងទេសចរណ៍ មានការរំពឹងថាកម្ពុជានឹងអាចទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនវៀតណាមឱ្យមកទស្សនា ប្រទេសកម្ពុជាកាន់តែច្រើនថែមទៀតនៅឆ្នាំ២០២២-២០២៣ ដែលជាដំណាក់កាលស្តារឡើងវិញនៃ វិស័យទេសចរណ៍កម្ពុជា៕

 

អត្ថបទដែលជាប់ទាក់ទង