ចៅស្រីទី១ របស់សម្ដេចហ៊ុន សែន ត្រឡប់មកប្រទេសវិញក្រោយប្រឡងបញ្ចប់ការសិក្សា
ភ្នំពេញ៖ ចៅស្រីទី១ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានត្រឡប់មកប្រទេសវិញហើយក្រោយប្រឡងបញ្ចប់ការសិក្សា។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាល្ងាចថ្ងៃទី៨ ខែកញ្ញានេះ សម្ដេចតេជោ នាយករដ្ឋមន្ត្រីបានឲ្យដឹងយ៉ាងដូច្នេះថា “ ដោយសារ កូវីដ១៩ធ្វើឱ្យចៅស្រីទី១មិនបានត្រឡប់មកស្រុកតាំងពីចុងឆ្នាំ២០១៩រហូតដល់ថ្ងៃទី៨ ខែកញា្ញ ឆ្នាំ២០២២នេះ ទើបបានត្រឡប់ចូលស្រុក ក្រោយប្រឡងបញ្ចប់ការសិក្សា”។
សម្ដេចបន្ថែមថា ដោយហេតុនេះហើយទើបចៅស្រី២២មិនទាន់ស្គាល់បងស្រីបង្កើតរបស់ខ្លួន។ រង់ចាំមើលតើគេត្រូវការពេលប៉ុន្មានទើបស្គាល់គ្នាដោយសារចៅទី២២នៅក្មេងពេកទើបមានអាយុ២០ខែ៕