បង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី៧ កញ្ញា ឃាត់ខ្លួនជនពាក់ព័ន្ធ ២១នាក់
ភ្នំពេញ៖ សូមនិយាយថាទេចំពោះគ្រឿងញៀន ជនសង្ស័យចំនួន២១នាក់(ស្រី១នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន១៣ករណីទូទាំងប្រទេស នៅថ្ងៃទី០៧ ខែកញ្ញានេះ។
ក្នុងចំណោមជនសង្ស័យទាំងចំនួន២១នាក់ រួមមាន ៖ +ជួញដូរ ៧ករណី ឃាត់ ១២នាក់(ស្រី ១នាក់) +ដឹកជញ្ជូន រក្សាទុក ៣ករណី ឃាត់ ៤នាក់ +ប្រើប្រាស់ ៣ករណី ឃាត់ ៥នាក់។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី០៧ ខែកញ្ញា រួមមាន៖ -មេតំហ្វេតាមីន(Ice)= ១៨៥,២៦ក្រាម និង៤កញ្ចប់តូច៕