លោកជំទាវ នួន នារតី និងលោកជំទាវ ហ៊ុន កុសនី អញ្ចើញចូលរួមវេទិកាជាតិស្ដីពី “ការលើកកម្ពស់សហគ្រិនភាពស្ត្រី នៅអាស៊ានតាមរយៈគោលនយោបាយ គាំពារសង្គម និងការថែទាំគ្រួសារ”
ភ្នំពេញ៖ លោកជំទាវ នួន នារតី សមាជិកក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តតំណាងឯកឧត្តមអភិបាលខេត្ត រួមជាមួយសមាជិក សមាជិកា នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ចើញចូលរួមវេទិកាជាតិស្ដីពី “ការលើកកម្ពស់សហគ្រិនភាពស្ត្រីនៅអាស៊ានតាមរយៈគោលនយោបាយគាំពារសង្គម និងការថែទាំគ្រួសារ” ក្រោមអធិបតិភាពលោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី តាមប្រព័ន្ធវីដេអូ (zoom) ។
សម្រាប់គោលបំណង និងលទ្ធផលរំពឹងទុក៖
គោលបំណង៖
១-បង្កើនការយល់ដឹងអំពីគោលនយោបាយ កម្មវិធីពាក់ព័ន្ធការថែទាំគ្មានប្រាក់ឈ្នួល ការងារផ្ទះ និងគោលនយោបាយជាតិគាំពារសង្គម។
២-លើកកម្ពស់កិច្ចសន្ទនាក្នុងចំណោមភាគីពាក់ព័ន្ធនៅកម្ពុជា និងអាស៊ានអំពីគោលនយោបាយជាតិគាំពារសង្គមនិងការថែទាំគ្រួសារ។
៣-ប្រមូលធាតុចូលដើម្បីរៀបចំផែនទីបង្ហាញផ្លូវសម្រាប់គោលនយោបាយគាំពារសង្គម និងថែទាំគ្រួសារក្នុងចំណោមសហគ្រិនស្ត្រីនៅកម្ពុជា។
លទ្ធផលរំពឹងទុក៖
ឯកសារសង្ខេបនិងត្រូវបានរៀបចំចេញពីកិច្ចពិភាក្សានានានៃវេទិកា ដែលនឹងអាចជាមូលដ្ឋានសម្រាប់រួមចំណែកជាជំនួយស្មារតីដល់ក្រសួងកិច្ចការនារីនៅក្នុងការរៀបចំកិច្ចប្រជុំកំពូលស្ដីពីស្ត្រី និងអាស៊ានលើកទី២ ដើម្បីរៀបចំយុទ្ធសាស្ត្រនិងសកម្មភាពនានា ក្នុងការលើកកម្ពស់ការថែទាំមិនមានប្រាក់កម្រៃ និងការថែទាំគ្រួសារនាពេលអនាគត។