ឯកឧត្តម ឡេង ប៉េងឡុង ដឹកនាំកិច្ចប្រជុំពិភាក្សាពន្លឿន ការរៀបចំសេចក្តីព្រាងសេចក្តីសម្រេច និងទស្សនទានរបស់គណៈកម្មការនីមួយៗ សម្រាប់មហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៣
ភ្នំពេញ៖ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា នាព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញដឹកនាំឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិកលេខាធិការដ្ឋានជាតិអាយប៉ា-កម្ពុជា ក្រុមប្រឹក្សាយោបល់ មន្ត្រីជំនួយការគណៈកម្មការទាំង៥ និងមន្ត្រីជំនួយការតាមគណៈកម្មាធិការជំនាញអាយប៉ាទាំង៧ ប្រជុំពិភាក្សាការងារ ពន្លឿនការរៀបចំសេចក្តីព្រាងសេចក្តីសម្រេច និងទស្សនទានរបស់គណៈកម្មការមួយៗ សម្រាប់មហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ ដែលត្រូវបញ្ជូននាពេលខាងមុខនេះ។