ឯកឧត្តម ម៉ុម ជឹមហ៊ុយ ចុះជួបសំណេះសំណាល ជាមួយអាជ្ញាធរខណ្ឌកំបូល រាជធានីភ្នំពេញ

ភ្នំពេញ៖ ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ អមដំណើរដោយឯកឧត្តម ម៉ាន់ ឈឿន លេខាធិការ និងលោកជំទាវ មុំ សណ្តាប់ សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ នាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញចុះជួបសំណេះសំណាល ជាមួយក្រុមប្រឹក្សាខណ្ឌកំបូល និងមន្រ្តីពាក់ព័ន្ធ ស្ថិតនៅសាលាខណ្ឌកំបូល រាជធានីភ្នំពេញ ដើម្បីស្តាប់របាយការណ៍រួមក្នុងមូលដ្ឋាន។
បន្ទាប់ពីបានស្តាប់សេចក្តីរាយការណ៍រួចមក ឯកឧត្តមប្រធាន បានសម្តែងការកោតសរសើរ និងលើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន៖
១-ដែលបានខិតខំបំពេញការងារតាមតួនាទីភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់លើការងារសន្តិសុខសណ្តាប់ធ្នាប់ ការផ្តល់សេវាសាធារណៈ ។

២-អ្នកមូលដ្ឋាន ជាអ្នកដែលចុះជាប់ជាមួយប្រជាពលរដ្ឋដោយផ្ទាល់ ស្តាប់ប្រជាពលរដ្ឋដោយយកចិត្តទុកដាក់ ខិតខំដោះស្រាយរាល់បញ្ហាប្រឈម ដែលជាសំណូមពររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។
៣-បន្តធ្វើសកម្មភាពរួមគ្នាដើម្បីជោគជ័យ យើងរួមគ្នា យើងប្រាកដជាឈ្នះគ្រប់សមរភូមិដើម្បីឧត្តមប្រយោជន៍ជាតិរបស់យើង ។
បន្តអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យទៅទទួលការចាក់វ៉ាក់សាំងដូសមូលដ្ឋាន និងដូសជំរុញតាមការអំពាវនាវរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។ ក្នុងឱកាសនោះក៏បានឧបត្ថម្ភនូវថវិកាមួយចំនួនផងដែរ ៕

